ភាគ ៩.

1.1K 60 0
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ៩. (ភាគពិសេស)

///

« ខ្ញុំអង្គុយនៅទីនេះ 1 ម៉ោងហើយ...គាត់មិនមិនកើតអីទេត្រូវទេ? » ក្រលេកមកមើលរាងស្តើងដែលជាប់ក្នុងជណ្តើរយន្តនេះវិញ នាងក៏កំពុងតែអង្គុយបន់ស្រន់ព្រះកុំអោយពូសំណព្វរបស់នាងកើតអី នាងក៏មិនដឹងថាហេតុអីបានជានាងភ័យដល់ថ្នាកើនេះទេ ក្រែងនាងស្អប់គេហេស? ឬក៏នាងបាត់ខឹង ទន់ចិត្តត្រឹមតែពាក្យលួងលោមរបស់គេហើយ? ពុទ្ធោរអើយ ខាសស្ទេលឡា...

ទឺង

ទ្វារជណ្តើរយន្តបើកឡើង ហើយក៏បិទវិញភ្លាមៗកាលបើវត្តមានរាងក្រាស់បានចូលមកដល់ខាងក្នុងហើយ , ថេយ៉ុងចូលមកដោយញើសពេញថ្ងាស អាវរបស់គេក៏មានស្នាមឈាមខ្លះៗ ក្នុងដៃរបស់គេក៏មានកាន់កូនកាំបិតហាក់បញ្ជាក់យ៉ាងច្បាស់ថាគេទើបតែមកពីប្រយុទ្ធរួច។

« ពូមិនអីទេហេស? ពូ... អ៊ុប! » មាត់តូចច្រមិចត្រូវនាយកំលោះចាប់បំបិទ , ដៃម្ខាងក៏រុញនាងទៅផ្អឹបនឹងជញ្ជាំងជណ្តើរយន្ត ដៃម្ខាងទៀតក៏លូកចុចចាក់សោរជណ្តើរយន្តជាប់ មុននឹងប្រែមកចាប់ក្រសោបកញ្ចឹងករបស់នាង ថើបកាន់តែស្និទ្ធស្នាលវិញម្តង។
« អ្ហឹស៎ » ទម្រាំតែគេដកមាត់ចេញ ខាសស្ទេលសឹងតែដាច់ដង្ហើម , នាងបើកភ្នែកម៉ក់ៗសម្លឹងមុខសង្ហាររបស់គេដោយភាពមិនយល់សេចក្តី មិនយល់ថាគេចង់បានបែបណាអោយប្រាកដ។
« ពួកយើងចេញទៅពេលនេះមិនបានទេ! គេកំពុងសម្អាតសាកសព! បងមិនចង់អោយអូនបានឃើញរូបភាពមិនល្អទេ! » នាយកំលោះស្រដីឡើងដោយមិនឃ្លាតឆ្ងាយពីមុខនាងសោះ ដោយនាយនៅតែទល់ថ្ងាសនឹងនាងដដែល , ស្នាមញញឹមចុងមាត់ក៏ស្រាប់តែលេចឡើងកាលបើគេកាន់តែសម្លឹងជាក់នឹងបបូរមាត់របស់នាងនោះ។
« បងទ្រាំយូរឆ្នាំហើយ...ល្មមហើយណា! » ថេយ៉ុងប្រើក្រសែភ្នែកព្រាននារីទៅកាន់នាង ដៃក៏លូកមកដោះអាវដែលប្រឡាក់ឈាមរបស់ខ្លួនចេញ បង្ហាញល្វែងលើអាក្រាត អោយនាងឃើញពេញៗភ្នែកមិនដឹងជាគេកើតស្អីទេ។
« មិនកើតទេដឹងពូ? » ខាសស្ទេលក៏យល់នឹងបំណងរបស់គេ តែនាងមិនសូវជាហ៊ានប៉ុន្មានទេ គេមានវ័យស្មើប៉ារបស់នាងណា...តែទទួលស្គាល់ថាសម្រស់គេនៅក្មេងសង្ហារពិតមែន នាងមកនគិតច្រើនល្អជាង!
« ចាំមើលចាស់ម្នាក់នេះ អាចធ្វើអោយអូនឈប់ហៅពូបានឬអត់? » នាយកំលោះញញឹមចុងមាត់បន្តិចមិននឹងទាញកន្រ្តាក់នាងមកបុកនឹងទ្រូងគេ បានឪកាសគេក៏លូកបណ្តាច់អាវរបស់នាងយ៉ាងលឿន ធ្វើអោយវាជ្រុះដល់ដីបន្សល់ត្រឹមអាវក្នុងមួយបិទបាំងដើមទ្រូងទាំងគូ។

~លេខាម៉ាហ្វៀ~ Season 3Where stories live. Discover now