ភាគ ៤.

1.3K 66 0
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ៤.

-ព្រឹកថ្ងៃថ្មី

ងឺត

« អួយ ល្បល់យ៎ » ឡានទំនើបចាប់ហ្រ្វាំងពីមុខវត្តមានស្រីស្រស់ដែលរៀបនឹងបក់ដៃហៅតាសុីនេះ ធ្វើអោយនាងត្រូវភ្ញាក់ក្រញាងរៀបនឹងបះជើងដួលថយក្រោយទៅហើយ។
« អញ្ជើញអ្នកនាងលេខាវ័យក្មេង! » រាងក្រាស់ចុះមកបើកទ្វារអោយខាសស្ទេលដែលអោបឯកសារដោយទឹកមុខមិនយល់សេចក្តីនេះ ពេលខ្លះនាងគិតថាគេមិនគ្រប់ទឹកទៀតផង ព្រោះទង្វើរបស់គេប្លែកៗធ្វើអោយនាងតែងតែនឹកស្មានមិនដល់ជានិច្ច។
« ដាក់ខ្សែក្រវាត់ផងបាទ៎ » បាននាងចូលអង្គុយស៊ប់ហើយ ថេយ៉ុងក៏ទាញខ្សែក្រវាត់មកបំពាក់អោយនាងទៀត ជាហេតុធ្វើអោយនាងត្រូវរឹងខ្លួនជាថ្មីមិនយល់ពីគេគុណនឹង 2 តែម្តងហើយ។
« នែ!!!! » សម្រែកមួយទំហឹងរង្គើដល់ឡាន ធ្វើអោយរាងក្រាស់ដែលព្យាយាមជួយនាងមុននេះ ត្រូវបិទត្រចៀកខ្ចឹបមាត់ដោយភាពភ័យខ្លាច សម្លឹងទៅកាន់នាង...
« ពូកើតស្អីទាំងព្រឹកហ្នឹង? ភ្លេចផឹកកាហ្វេហេស? » ខាសស្ទេលឡាសួរឡើង នាំអោយថេយ៉ុងញញឹមមិនសូវសម រៀងស្រងាកចិត្តមិនដឹងឆ្លើយរបៀបណាទេព្រោះនាងកាចឆ្នាស់ខ្លាំងពេក ដល់ថ្នាក់គេខ្លាចលែងហ៊ាននឹងតបតតែម្តងហើយ។ 
« សុំទោសអូនស្ទេល...គេឈប់រញ៉េរញ៉ៃក៏បានដែរទៅ »
...
-ក្រុមហ៊ុន

ដំណើរបោះជំហានយ៉ាងស្វាហាប់របស់ប្រធានក្រុមហ៊ុននិងលេខាថ្មីវ័យក្មេង នាំការសម្លក់សម្លឹងពីបុគ្គលិកគ្រប់គ្នា , សម្រាប់ថេយ៉ុងគឺមិនអីទេ បុគ្គលិកឃើញគេជាធម្មតាទៅហើយ តែសម្រាប់ខាសស្ទេលនេះវិញគឺបុគ្គលិកស្រីៗជាច្រើនមិនពេញចិត្តនឹងវត្តមានរបស់នាងទេ ព្រោះតែភាពមិនរួសរាយរបស់នាងហ្នឹងឯង! នាងមិនចូលចិត្តញញឹមលេងសើចជាមួយមនុស្សមិនស្គាល់មុខ ហើយណាមួយពួកនាងក៏ច្រណែនដែលខាសស្ទេលបានចូលកាន់តំណែងស្រួលៗខុសពីពួកនាងដាក់ពាក្យផង ប្រលងផងនៅតែមិនជាប់តំណែងជាលេខារបស់គេនេះទៀត។
« លោកប្រធាន! ហួសបុណ្យហាឡូវីន(Halloween)ហើយម៉េចក៏ភ្នែកព្រាយបិសាចជ្រុះច្រើនម្ល៉េះ? សម្លក់ដល់ជ្រុះគ្រាប់ភ្នែកឬក៏លោកប្រធានខ្វេះយកមកដាក់តាំងសម្រាប់បុណ្យគ្រីសម៉ាស? » ពាក្យសម្តីឌឺងក្នុងន័យជ្រៅៗរបស់នាងក៏ធ្វើអោយអ្នកមានខ្លួនខ្លះកើតទុកបុកម្នេញពិតមែន , រីឯថេយ៉ុងដែលបានឮខាងនេះវិញនាយក៏បានត្រឹមញញឹមតិចៗពេញចិត្តនឹងពាក្យបញ្ឈឺន័យខ្លាំងៗបែបនេះ គិតទៅមិនទាន់បានធ្វើការផងនាងក៏ធ្វើអោយគេពេញចិត្តបាត់ទៅហើយ។
« ហេតុតែគេសិស្សពូកែ គ្រាន់តែដៀលមនុស្សសោះក៏ប្រើស្ទាយសិស្សពូកែដែរណ៎ » ចូលមកដល់ជណ្តើរយន្តឯកជនមានតែ 2 នាក់ភ្លាមថេយ៉ុងក៏ស្រដីឡើង លេងសើចទៅកាន់នាងទាំងដែលធម្មតាគេមិនដែលនិយាយលេងសើចជាមួយអ្នកណានៅក្នុងក្រុមហ៊ុនទេ ណាមួយជណ្តើរយន្តនេះមានតែគេដែលអាចជិះបាន ហើយក៏មិនមានបំពាក់កាម៉េរាសុវត្ថិភាពអីទើបគេអាចនិយាយបាន។
« ពូទុកមាត់ញុំាកាហ្វេទៅ! ពូអត់និយាយ 5 នាទីក៏គ្មានអ្នកណាថាគរដែរ! » ខាសស្ទេលក៏និយាយជាមួយគេដោយប្រើសព្វនាមស្និទ្ធស្នាលតាមទម្លាប់ មិនប្រើសព្វនាមការងារជាមួយគេទៀតទេ។
« អីជាប់មុខឯងហ្នឹងស្ទេល? »
« មានអីជាប់មុខខ្ញុំឬ? ឯណាមិនឃើញ...
« គឺសម្រស់ស្រស់ស្អាតជាប់មុខហ្នឹងណា!! »

ផូស

« អួយយ ប្អូនប្រុសខ្ញុំ...

To be continued...

សម្តីព្រានចឹងញ៉ែអ្នកណាញ៉ែទៅ តែកុំប៉ះក'ស្ទេល😔

~លេខាម៉ាហ្វៀ~ Season 3Where stories live. Discover now