ភាគ ២០.

1K 55 4
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ២០.

///

« នីអូណា... » ចូលមកដល់ខាងក្នុង វត្តមានមនុស្សស្រីម្នាក់ក៏ធ្វើអោយថេយ៉ុងត្រូវទម្លាក់ខាសស្ទេលចុះពីលើដៃគេដោយស្វ័យប្រវត្តិ។
« ស្ទេលទៅលើទៅ! » ថេយ៉ុងបោះពាក្យសម្តីទៅកាន់ខាសស្ទេល នាងក៏មិនជំទាស់ដោយឡើងទៅខាងលើពិតមែន។
« នាងមកមុនម៉ោង? »
« ស្រីម្នាក់នោះជាអ្នកណា? » នីអូណាសួរតបទៅកាន់ថេយ៉ុងវិញ , នាយក៏មិនចោលទឹកមុខស្មើធេងនោះ ដោយអោបដៃសម្លឹងទៅនាងមិនដាក់ភ្នែក។
« ជាប្រពន្ធយើង! »
« ហើយបើបងមានប្រពន្ធហើយ បងហៅខ្ញុំមកធ្វើស្អីទៀត?? »
« ហៅមកដេកជាមួយយើង! ប្រពន្ធយើងពរពោះ មិនចង់រំខានប្រពន្ធយើង! ជ្រាប? » ត្រឹមតែប្រយោគដ៏សែនចាក់ដោតនេះ នីអូណាក៏ឆ្អែតបាត់ទៅហើយ ចិត្តក៏ចង់នៅក្បែរគេ ចិត្តមួយទៀតក៏មិនពេញចិត្តព្រោះគេមានម្ចាស់បេះដូងទៅហើយ។
« អត់! អឹមម » រាងកាយស្រីស្រស់ខាងនោះក៏ត្រូវថេយ៉ុង ចាប់ទាញកន្រ្តាក់អោយដួលលើសាឡុង រួចគេក៏ចាប់បឺតជញ្ជក់មាត់នាងយ៉ាងតក់ក្រហល់ នាំអោយស្រីស្រស់ពុះកញ្រ្ជោលតាមឡើងមិនឈប់។
« បងជាអ្នកធ្វើអោយខ្ញុំក្លាយជាមនុស្សអាក្រក់ណា ថេយ៍! ខ្ញុំមិនទទួលខុសត្រូវឡើយ » នីអូណាបន្លឺឡើងតិចៗដោយលើកដៃស្រាក់កនាយកំលោះ អោបកគេវិញផង ហាក់ព្រមប្រគេនគ្រប់យ៉ាងអោយគេហើយ ទោះជាដឹងថាគេមានប្រពន្ធរួចក៏ដោយ។
« ធ្វើតាមអ្វីដែលបងត្រូវការទៅ! យ៉ាងណាក៏អូនអាចកាន់តំណែងជាប្រពន្ធចុងដែរ នីអូណា ស្វេនធី! » និយាយត្រឹមពិននេះ នាយកំលោះក៏បន្តសកម្មភាពតណ្ហារបស់គេនៅកណ្តាលផ្ទះ មិនបានខ្វល់ពីអ្វីសោះ រឹតតែមិនបានខ្វល់ហើយក៏មិនបានគិតថាអាចនឹងមានអ្នកស្តាប់ឮពាក្យរបស់គេ...
« កូនខឹងប៉ាៗរបស់កូនទេ? ម៉ាក់មិនខឹងទេ ព្រោះម៉ាក់ខុស! ខុសដែលមិនព្រមបម្រើក្តីសុខដល់គាត់ » ខាសស្ទេលលើកដៃអង្អែលពោះ មើលទៅសកម្មភាពត្រេកត្រអាលខាងក្រោមនោះ ដោយទឹកភ្នែកម៉ាត់ៗ ទ្រូងរឹតតែចាប់ឈឺកាលបើបានឮពាក្យ ប្រពន្ធចុងមុននេះ... គេដាច់ចិត្តណាស់!

-ថ្ងៃថ្មី

ដូចការគិតមែន យប់មិញនេះថេយ៉ុងមិនបានមកមើលឬក៏គេងជាមួយខាសស្ទេលដូចរាល់ដងទេ , រាល់ដងគេស្អប់ គេមិនពេញចិត្តក៏គេនៅតែរួមគ្រែជាមួយប៉ុន្តែយប់មិញនេះ គ្មានវត្តមានគេមកអើតមើលនាងសោះ! គេបានមនុស្សស្រីដែលអាចបំពេញក្តីសុខគេបាន គេភ្លេចនាងហើយ!

« ម៉ែដោះ! » ខាសស្ទេលរត់ចេញពីបន្ទប់ ប្រុងនឹងចុះជណ្តើរដោយកាយវិការញាប់ៗដូចកូនក្មេង មិនប្រុងប្រយ័ត្នសោះ , ឃើញហើយក៏ស្រៀវជំនួសតែម្តង។
« ដើរអោយស្រួល! » សម្លេងគ្រលរបន្លឺឡើងអមជាមួយនឹងការកាន់ដៃនាងជាប់! , ថេយ៉ុងទប់នាងជាប់រួចក៏សម្លឹងទៅនាងដោយក្រសែភ្នែកត្រជាក់ស្រេប បង្ហាញទម្លាប់ជាម៉ាហ្វៀទៀតហើយ។
« ពូខ្វល់ធ្វើអី? ខ្ញុំស្មានថាពូឈប់ខ្វល់ហើយតើស ព្រោះពូលែងមករកខ្ញុំហើយ! បានអ្នកថ្មីក៏ភ្លេចអ្នកចាស់ហើយ! បើភ្លេចខ្ញុំហើយមិនបាច់មកប៉ះ មិនបាច់មកខ្វល់ពីខ្ញុំទៀតទេ » ខាសស្ទេលកន្រ្តាក់ដៃគេចេញ តែក៏ត្រូវនាយទាញមកវិញ មកបុកនឹងជញ្ជាំង ខាងលើហើយគេក៏ឃាត់ឃាំងនាងជាប់ដោយលើកដៃច្របាច់មាត់នាងផង។
« អោយយើងនិយាយប៉ុន្មានដងទៀត ថានាងមិនដែលសំខាន់សម្រាប់យើងទេ! យើងគ្រាន់តែចង់អោយកូនយើងមានសុវត្ថិភាព! ឈប់កុហកខ្លួនឯងឈប់គិតខ្លួនឯងទៀតទៅថាយើងខ្វល់ពីនាងនោះ ខាសស្ទេលឡា ហ្គេរ៉េនសុី! »
« បើបែបនេះ...ខ្ញុំលោតពីលើជណ្តើរនេះតែម្តងល្អទេ? »

To be continued...

មួយម៉ាត់អត់ខ្វល់ ពីរម៉ាត់អត់ខ្វល់💔

~លេខាម៉ាហ្វៀ~ Season 3Where stories live. Discover now