ភាគ ១៨.

990 61 3
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ១៨.

នៅតាមផ្លូវនាពេលល្ងាចដ៏ស្រស់ស្រាយ , រាងកាយតូចស្តើងដើរអមនឹងផ្លូវសួនច្បារដែលនាងតែងតែមកជាមួយមនុស្សជាទីស្រលាញ់របស់នាង តែពេលនេះនាងក៏បែរជាដើរមកតែម្នាក់ឯងទៅវិញ។

« ហឹម » ដំណកដង្ហើមធំដកចេញពីមាត់តូចច្រមិច បង្ហាញពីភាពហត់នឿយ ហត់ទាំងកាយទាំងចិត្ត , នាងដាក់ខ្លួនអង្គុយលើស្មៅដៃក៏អោបពោះជាប់ដោយទឹកមុខអស់សង្ឃឹម នាងមិនស្គាល់ទីតាំងភូមិសាស្ត្រនៅទីនេះ រឹតតែគ្មានអ្វីជាប់ខ្លួនទៅទៀត បានត្រឹមចេះភាសាហ្នឹងក៏គ្រាន់ហើយ។
« លោកតារងារមែនទេ? » ខាសស្ទេលប្រើភាសាអង់គ្លេសនិយាយទៅកាន់លោកតាចំណាស់ម្នាក់ដែលមើលទៅដូចជាមនុស្សគ្មានផ្ទះសម្បែង ហើយរាងកាយរបស់គាត់ក៏ញ័រទទ្រើកទៀត។
« ... » គាត់មិនឆ្លើយតបតែក៏ងក់ក្បាលតិចៗជាការតបមកកាន់នាង , ខាសស្ទេលក៏មិននិយាយអ្វីច្រើនដោយដោះអាវក្រៅរបស់នាងបំពាក់អោយគាត់ហើយនាងក៏អង្គុយអោបខ្លួនដោយនៅលើខ្លួននាងគ្រងត្រឹមអាវដៃតូចមួយ។
« ងើបឡើង! »
« ពូ... » សម្លេងគ្រលរឮឡើងពីក្រោយខ្នងធ្វើអោយរាងស្តើងរហ័សបែរខ្នងទៅ ក៏ឃើញថាជាវត្តមានរបស់មនុស្សដែលនាងកំពុងតែព្យាយាមរត់គេចពីគេ អីឡូវគេក៏រកនាងឃើញដដែល។
« អូនតែងតែបែបនេះណាខាសស្ទេល...ហេតុអីក៏ចូលចិត្តគិតពីអ្នកដទៃជាងខ្លួនឯងម្ល៉េះ? គិតពីខ្លួនឯង ស្រួលខ្លួនឯងហេតុអីមិនធ្វើ? ម៉េចក៏ដោះអាវក្រៅអោយអ្នកផ្សេងហើយខ្លួនឯងមកសុខចិត្តអង្គុយរងារអោបពោះបែបនេះ? បងស្អប់ចំណុចនេះរបស់អូនបំផុតហើយ! គិតតែពីគេ មិនដែលគិតពីខ្លួនឯងមុនទេ! ងើបឡើងទៅវិញជាមួយបង! » ថេយ៉ុងគេបានឃើញសកម្មភាពរបស់នាងមុននេះ គេក៏មកស្រែកស្តីអោយនាងផាំងៗ ឃើញគេស្អប់នាងមិនប្រាកដគេមិនបារម្ភពីនាង...អាចថាគេបារម្ភពីកូនរបស់គេច្រើនជាងក៏ថាបាន។
« ខ្ញុំដោះអាវអោយគាត់ ព្រោះគាត់ជាមនុស្សចាស់ហើយ...
« គាត់មានអាវក្រៅមួយជាន់ស្រាប់ហើយ! អូនខ្លាចគាត់រងារចុះមិនខ្លាចខ្លួនឯងនិងកូនរងារទេឬ? បើមិនគិតពីខ្លួនឯងក៏គិតពីកូនផង ខាសស្ទេលឡា! » ថេយ៉ុងស្រែកមួយវ៉ាសចុងក្រោយនេះក៏ធ្វើអោយនាងភ្ញាក់ខ្លួនឡើង ព្រោះនាងមិនបានដឹងថាគេដឹងរឿងនេះទេ! អ្នកណាប្រាប់គេថានាងមានកូន?
« នាងអាចមិនខ្វល់ពីខ្លួនឯងបាន តែនាងមិនអាចមិនខ្វល់ពីកូនរបស់ខ្ញុំទេ! ងើបឡើងយើងមានរឿងត្រូវនិយាយគ្នា! » និយាយត្រឹមពិននេះ នាយកំលោះក៏ចាប់នាងទៅក្នុងឡាន ដោយដោះអាវរបស់គេគ្របរាងកាយរបស់នាងផង។
« លោកចង់និយាយអីទៀត? ខ្ញុំគ្មានរឿងនិយាយជាមួយលោកទេ! ធ្វើលិខិតឆ្លងដែនអោយខ្ញុំវិញ! ខ្ញុំចង់ទៅកូរ៉េ » ឡើងមកដល់ឡាន ខាសស្ទេលក៏បែរមុខចេញ និយាយជាមួយគេដោយមិនខ្ចីមើលមុខរបស់គេ នាងស្អប់ដល់ថ្នាក់មិនចង់មើលមុខបែបនេះហើយ ល្មមយល់ហើយ។
« នាងទៅណាមិនទាន់បានទេ! យើងយកនាងមកក្បែរយើងមិនមែនយើងស្រលាញ់អាណិតនាងទេ! តែយើងស្រលាញ់កូនរបស់យើង ត្រូវការកូនរបស់យើង! នាងត្រូវនៅទាល់តែកូនរបស់យើងកើត ពេលដែលកូនកើតហើយនាងចង់ទៅណាទៅៗ យើងលែងខ្វល់ហើយ។

To be continued...

ម៉ាក'ផ្លៀងផ្កាប់ចានបានសម😭😭😭

~លេខាម៉ាហ្វៀ~ Season 3Where stories live. Discover now