ខ្ញុំស្អប់លោកខ្លាំងណាស់

Start from the beginning
                                        

<អួយ!ហឹក ហឺ!!ខ្ញុំស្អប់លោកខ្លាំងណាស់ ណាមជុន ស្ទេនឌី!! ហឺ លោកនឹងគ្មានក្តីសុខឡើងពេលនៅជាមួយខ្ញុំ លោកចាំទុកទៅ!!!>ស្របនឹងពាក្យសម្តីដូចជាដាក់បណ្តាសា ឈាមក្រហមឆ្អិនឆ្អៅដែលហូរចេញពីដៃរាងតូចក៏ស្រកលើដីតក់ៗ ហាក់ធ្វើជាសាក្សីនៃពាក្យសម្តីមួយប្រយោគនេះយ៉ាងអញ្ជឹង

<បើយើងគ្មានក្តីសុខ ឯងក៏គ្មានដូចគ្មានដូចគ្នា ក៏ចាំទុកទៅ ជីន មេឌឺ!!!>ណាមជុន តបទៅរាងតូចវិញដោយសម្លេងមាំត្រជាក់ស្រេប

<ហឹក ហឺ!!>ជីន ងើយមុខដាបទឹកភ្នែកសម្លឹងនាយដោយខ្សែភ្នែកខឹងស្អប់ជាទីបំផុត បបូរមាត់ក៏ញ័រចំប្រក់ដោយសារតែឈឺត្រង់ស្នាមដាច់មានឈាមហូរ គេស្បថមួយជាតិនេះគ្មានថ្ងៃឡើងដែលគេលើកលែងអោយប្រុសដែលឈរនៅចំពោះគេនេះ

<....>ណាមជុន ផ្តាច់ក្រខ្សែភ្នែកចេញពីគ្នាមុននឹងចូលទៅលើត្រកង់បីកាយតូចឡើងសម្តៅទៅឡាននៅខាងមុខ ទទួលស្គាល់ថាគេចិត្តទន់នឹងក្រខ្សែភ្នែកក្មេងម្នាក់នេះ តែគ្រប់ពេលក្មេងម្នាក់នេះតែតែងធ្វើអោយគេខឹង គេស្អប់ដោយសារតែអាចរិតមិនស្តាប់សម្តីគេនេះហើយ

<ហ្អឹក!..ហឹក>ជីន ដកដង្ហើមយំដង្ហក់មិនបាត់ ខណៈខ្លួនគេប្រែជាញ័រទទ្រើក មែនហើយ!ជំងឺខ្យល់ដង្ហើមគេរើសឡើងទៀតហើយ ពេលនេះគេតទល់ជាមួយវាមិនបានទេ

<ហ្អឹមម!!ហឺ!!! >ជីន ប្រឹងដកដង្ហើមញ៉ាប់ៗឡើងភ្នែកសដាស មុននឹងបិទភ្នែកសន្លប់លើដៃមាំបាត់ទៅ ចំណែកឯងអ្នកម្ខាងទៀតក៏ចាប់ផ្តើមភ័យមុននឹងស្ទុះស្ទារត់ទៅឡានយ៉ាងលឿន

<ចេញឡានភូមិគ្រឹះអោយឆាប់ឡើង!!កុំភ្លេចហៅគ្រូពេទ្យមកផង!!>គ្រាន់តែចូលមកដល់ក្នុងឡានភ្លាមនាយក៏បញ្ជាប់ប្រាបយកូនចៅយ៉ាងប្រញ៉ាប់ មុននឹងដាក់អោយនាយតូចគេងលើដៃគេ ស៊កដៃម្ខាងអង្អែលលើថ្ពាល់ជាំក្រហមថើៗ ទាំងចិត្តបារម្ភជាខ្លាំង

<ហេតុអីចង់ចាកចេញពីយើង?គ្មានការអនុញ្ញាតពីយើងឯងគ្មានសិទ្ធឡើយ!!>ណាមជុន ឧទានឡើងតិចៗ ភ្ជាប់ជាមួយស្នាមញញឹមថើៗលើផ្ទៃមុខសង្ហារ អោបបបូរមាត់អឹបលើថ្ពាល់រាងតូចបន្តិចមុននឹងទាយគេអោបក្រសោបគេជាប់ក្នុងទ្រូង

ពិបាកណាស់មែនទេដែលគ្រាន់តែរស់នៅជាមួយគេ កុំចាកចេញពីគេ?គេធ្វើគ្រប់យ៉ាងក៏ដើម្បី កុំអោយរាងតូចចាកចេញ ព្រោះអី?ក៏ព្រោះតែស្រលាញ់មិនចង់អោយបាត់បង់នេះហើយ!!

គេស្អប់អតីតកាល គេស្អប់គ្រប់យ៉ាង គេមិនចង់អោយនាយតូចនាំគេដើរតាមគន្លងចាស់នោះទេ ប៉ុន្តែគេតែងតែក្រើនរំលឹកនាយគ្រប់យ៉ាងអោយគេគ្រប់គ្រងខ្លួនមិនបាន....

#ចូលដល់ថ្ងៃល្ងាចព្រះអាទិត្យក៏ចាប់ផ្តើមបាត់បន្តិចម្តងៗរហូតដល់លិចបាត់ឈឹង ជំនួសដោយស្បៃរាងត្រីគ្រប់ដណ្តប់ពេញផ្ទៃមេឃ ដែលផ្តើមងងឹតឈឹង ដោយមានអំពូលបំភ្លឺជំនួសវិញ

កាយមាំអង្គុយលើពូកទន់ៗសម្លឹងមើលទៅនាយតូចដែលសន្លប់ឈឹងនៅលើគ្រែអស់ជាច្រើនម៉ោងនៅតែមិនទាន់ភ្ញាក់នៅឡើយ ទើបធ្វើអោយគេបារម្ភជាខ្លាំងក៏មកត្រូវអង្គុយរង់ចាំគេមិនងើបទៅណាទាំងអស់

<ប្តូរចិត្តកុំចាកចេញពីយើង យើងមិនធ្វើបាបឯងនោះឡើយ!!>ណាមជុន បង្ហើបសម្លេងស្រាលៗក្រោយពីស្ងាត់អស់ជាយូរ មុននឹងក្តោបដៃតូចៗឡើងថើបយ៉ាងយូ!!មិនដឹងទេថាគេលង់ស្រលាញ់ក្មេងនេះតាំងពីពេលណាទេ ចាំបានថាគ្រាន់តែបានដឹងគ្រប់យ៉ាងពីគ្រួសារមេឌឺ គេក៏បានចាប់អារម្មណ៍ក្មេងនេះតាំងពីពេលនោះមក វាលឿនពេកមែនទេ?

<ហឹស!..ដឹងខ្លួនហើយមែនទេ?!!លេបថ្នាំទៅ>ប្រហែលជាមួយសន្ទុះក្រោយមក ជីនក៏ចាប់ផ្តើមកម្រើបើកត្របកភ្នែកឡើង ធ្វើអោយអ្នកម្ខាងទៀតរំភើបមិនស្ទើរតែក៏ធ្វើធម្មតា

<ខ្ញុំងងុយណាស់!>ជីន បិទភ្នែកគេងវិញ ទាំងមានអារម្មណ៍ថាល្វើយ

<ស្តាប់សម្តីយើង លេបថ្នាំសិនទៅ!!>ណាមជុន តម្លើងសម្លេងខ្លាំងបន្តិច ព្រោះតែក្រឺតនឹងចរិតរឹងទទឹងរបស់គេ មកពីបែបនេះហើយទើបចេះតែធ្វើអោយនាយក្តៅក្រហាយណាស់!...ខ្លាចឡេណាស់តែប្រឆាំងនឹងគេរហូត មានន័យយ៉ាងមិចវិញ?

<..>ជីន ជ្រើសមិនតប មុននឹងស៊កដៃយកថ្នាំមកលេប ខណៈគេទម្រេតខ្លួនគេងវិញទាំងហត់នឿយ!.. បើអាចគេចង់តែគេងបែបបនេះរហូត ដោយមិនឃើញមុខនាយ
គេស្អប់មនុស្សអាក្រក់ដូចជានាយណាស់ ថ្ងៃមួយគេនឹងយល់ពីភាពឈឺចាប់មួយនេះថាវាធំប៉ណ្ណា!! ស្របនឹងការបិទត្របកភ្នែកគេង តំណក់ទឹកភ្នែកតូចក៏ហូរចុះកាន់ផែនថ្ពាល់រលោង តែម្ចាស់ខ្លួនលង់លក់បាត់ឆឹងទៅហើយ

កម្មស្នេហ៍Where stories live. Discover now