ផាំង
សម្លេងគ្រាប់កាំភ្លើងលឺសន្ធឹកខ្ទរពេញក្នុងផ្ទះថ្មរមួយខ្នងដែលនៅជិតជាយក្រុម បង្ករអោយមានសម្លេងស្រែកថ្ងួចថ្ងូរភាពឈឺចាប់របស់បុរសចំណាស់ម្នាក់ ឈាមបាញ់ឆ្វាចពេលក្នុងផ្ទះទាំងអស់
<យកកូនឯងចេញមកអាគីមបើឯងមិនចង់ស៊ី1គ្រាប់មួយកណ្តាលក្បាលរបស់យើង!...យកក្មេងនោះចេញមក>សំឡេងមាំពោពេលដោយអំណាចសង្កត់សម្លេងគ្រហឹមដូចខ្លា លើកកាំភ្លើងភ្ជុងក្បាលរាងចំណាស់ដែលកំពុងអង្គុយខ្ទប់ឈាមនៅដៃរបស់ខ្លួនទាំងញ័រខ្លួនខ្លាចញញើតនឹងតោកំណាចដ៏ខ្លាំងខ្លាមួយនេះ
<គេមិន-មិននៅទេ ហ្អឹក!..>លោកគីម អោនមុខមិនហ៊ានសម្លឹងនាយក្រាស់ចំហាមាត់និយាយទាំងញ័រទទ្រើក
<ប្រាប់មកគេនៅឯណា??.....យើងទុកពេលអោយឯងយូរហើយបើគ្មានលុយសងយើងទេ ប្រគល់កូនប្រុសសំណប្វចិត្តឯងអោយយើងមកទាន់យើងចិត្តត្រជាក់មិនសម្លាប់កូនរបស់ឯង!...>នាយញញឹមចុងមាត់បង្អូសកាំភ្លើងលើថ្ងាស់រាងចំណាស់ចុះឡើងៗ ដូចមនុស្សឡប់សតិ
<ហ្អឹក! ហឹក លោកចង់ធ្វើអ្វីមកលើខ្ញុំក៏ធ្វើចុះតែកុំធ្វើអីប៉ះពាល់កូនប្រុសខ្ញុំអី សុំអង្វរលោក!...ដោះលែងគេទៅ!>រាងចំណាស់ក៏ស្រាប់តែលុតចង្គង់ស្រឹមលើដៃត្រដុសសំពះនាយញ៉ាប់ឆ្អេរសុំការលើកលែងពីនាយចិត្តយក្ស
<ចេញ!!!យើងនិយាយរួចហើយមិនលេបសម្តីនោះទេ យកកូនប្រុសឯងមកអោយយើងភ្លាមមក!!!!បើឯងនៅតែរឹងទទឹងមិនយកក្មេងនោះអោយយើង យើងនឹងបាញ់បំបែកក្បាលឯងឥលូវនេះភ្លាម!!!!>ណាមជុនលើកជើងធាអោយក់រាងចំណាស់មួយជើង មុននឹងរាកៃកំភ្លើងតម្រង់លើរាងចំណាស់ម្តងទៀត
<ទេ!!យើងគួរតែអោយឯងនៅរស់មើលជីវីតរបស់កូនឯងបន្ទបាពីរៀបការជាមួយយើងសិន ពិតមែនហើយ!!ឯងមិនគួរស្លាប់ពេលនេះនោះទេ ហ៊ើយ!..កុំបារម្ភអីប៉ាក្មេកយើងនឹងមើលថែកូនឯងអោយល្អបំផុត ហាសហាហា!!!>ណាមជុនងើបឈរមួយអស់កម្ពស់សើចខ្លាំងៗ ផ្ទៃមុខពោពេញដោយគំនួច នាយបោះជើងដើរចេញហើយក៏មិនភ្លេចផ្តាំកូនចៅផងដែរ
<វៃគេអោយក្បែរងាប់ទៅ!>សម្តីពេញទៅដោយភាពដាច់អហង្ការគ្មានភាពអាណិតអាសូរអ្វីបន្តិច ចិត្តរបស់គេគឺអាក្រក់ខ្លាំងណាស់
YOU ARE READING
កម្មស្នេហ៍
Short Story-គេបំផ្លាញ់គ្រប់យ៉ាងដែលជារបស់ខ្ញុំ មនុស្សស្រលាញ់ បំផ្លាញ់គ្រប់យ៉ាង ជីន មេឌឺ /ណាមជុន ស្ទេនឌី
