ខ្ញុំស្អប់លោកខ្លាំងណាស់

546 67 1
                                        

<ខ្ញុំចង់ទៅរកប៉ា!..ដោះលែងខ្ញុំទៅ>បបូរមាត់តូចហាស្តីឡើងដោយសម្លេងលឺៗ ប្រមូលភាពក្លាហានឡើងប្រឈមមុខនឹងនាយហាក់មិនខ្លាចក្រខ្សែភ្នែកមុតស្រួចដែលសម្លឹងមើលគេនោះឡើយ តែតាមពិតគេខ្លាចណាស់ ខ្លាចនាយណាស់!!!

ផាច់*

មួយកំភ្លៀងវាត់លើផ្ទៃមុខសររលោងស្រើប អោយងាកទៅម្ខាងយ៉ាងចាស់ដៃ ធ្វើអោយលេចនៅស្នាមម្រាមដៃប្រាំយ៉ាងច្បាស់ កាយតូចក៌ទម្រេតដួលទៅផ្នែកម្ចាងយ៉ាងដំណតាមកម្លាំងដៃមាំង

<មិនមែនលើកទីមួយទេ ដែលយើងនិយាយ!!តែឯងនៅតែមិនចង់ចាំ!យើងល្អជាមួយឬឯងមិចចង់?>ណាមិន ស្រែកគំហកខ្លាំង មុននឹងស្ទុះចាប់ទាញកដៃតូចឡើងទាញកន្រ្តក់គេខ្លាំងៗសឹងតែរបូតក្បាល គេពិតមិនយល់ពីក្មេងនេះណាស់ ចង់អោយតែគេអាក្រក់ឬ?

<ហ្អិកហឹ!!..ដោះលែងខ្ញុំទៅ ខ្ញុំចង់ទៅរកប៉ាខ្ញុំ!..ខ្ញុំមិនចង់នៅជាមួយលោកទេ !ហឹក....លោកអាក្រក់-អាក្រក់ខ្លាំងណាស់ ដោះលែងជីវីតខ្ញុំទៅ ខ្ញុំមិនត្រូវការអោយជីវីតរបស់ខ្ញុំធ្លាក់នរកជាមួយលោកទេ លែងខ្ញុំទៅ!!!>ជីន កញ្ជ្រោលស្រែកខ្លាំងដាក់នាយស្របនឹងទឹកភ្នែកហូរកាត់ផែនថ្ពាល់មិនដាច់ ថ្ងៃនេះគេត្រូវតែនិយាយវាអោយចប់ មិនថានាយដោះលែងគេឬអត់ទេ!!គេត្រូវតែនិយាយ

<យើងវាអាក្រក់ក៌មិនមែនដោយសារតែឯងទេឬ?បើសិនជាស្តាប់សម្តីយើងបន្តិចយើងក៏មិនអាក្រក់បែបនេះដែរ!!ហឹស!!បើមិនចង់ត្រូវធ្ងន់ទេ ត្រលប់ទៅវិញ!!>ស្របនឹងសម្តីនាយក៏ចូលទៅទាញដៃនាយតូចមួយទំហឹងអូសគេយ៉ាងប្រផឹតប្រផាយទៅយ៉ាងលឿន សឹងតែជើងតូចៗរត់តាមមិនទាន់

<លែងទៅខ្ញុំមិនទៅទេ!!លែងទៅ ហឹក!! >ជីន ស្រែកបង្អាក់ដំណើរញ៉ាប់ៗរបស់នាយ មុននឹងក្រលាស់ដៃចេញពីការក្តាប់ច្របាច់របស់នាយ តែមិនបានរបេះចេញឡើយព្រោះអ្នកខាងនោះក្តាប់ឡើងជាប់ថ្នាក់ចេញស្នាមជាំលើ កដៃតែម្តង

<មកដល់ដំណាក់កាលនេះហើយឯងចង់បកក្រោយមែនទេ??ហឹស បាន!!បានតើស៎ បើចង់ឃើញឪឯងងាប់ក៏ទៅចុះ ទៅរកសពឪឯងទៅ!!>នាយងាកមកគំហកគម្រាមដាក់នាយតូចខ្លាំងៗដោយខ្សែភ្នែកក្រហមច្រាល មុននឹងរុញកាយតូចមួយទៅហឹងដួលលើដីយ៉ាងដំណ គេទប់ណាស់!តែក្មេងម្នាក់នេះរឹងទទឹងដោយខ្លួនឯង គ្រប់ពាក្យសម្តីរបស់គេតែងក្រើនរំលឹករឿងគ្រប់យ៉ាងដែលគេខឹងស្អប់ អាចនឹងដល់ថ្នាក់សម្លាប់ចោលក៏ថាបាន គេទប់បានប៉ុណ្ណឹងនាយតូចសំណាងណាស់ហើយ

កម្មស្នេហ៍Where stories live. Discover now