ព្រិចបើកៗបន្ទាប់ពីរមានរឿងរកាំរកូសរញ៉េរញ៉ៃជាមួយគ្នាពីរ បី ថ្ងៃមក ពេលនេះក៏ចូលដល់ថ្ងៃពិធីមង្គលការចាប់ផ្តើម ។ប៉ុន្តែពិធីកំពុងតែចាប់ផ្តើម ភ្ញៀវអ៊ូអរពេញភូមិគ្រឹះតែបែរជាបាត់មុនកូនកំលោះឈឹងមិនឃើញសូម្បីតែស្រមោលបន្តិច តែថាគេមិនមែនទើបតែបាត់ថ្ងៃនេះទេគឺបាត់ពីរថ្ងៃមុនថ្ងៃរៀបការឯណោះ
ងាកមកមើលរាងតូចច្រឡឹងឯណេះវិញ កំពុងតែត្រូវបានគេចាប់រៀបចំខ្លួនបានយ៉ាងរៀបរយនៅក្នុងបន្ទប់តុបតែង ទាំងដែលគេមិនដឹងថាថ្ងៃនេះត្រូចរៀបការអីសោះ គ្រាន់តែងើបពីគេងក៏មានអ្នកបម្រើមកប្រាប់គេអោយរៀបចំខ្លួនតែម្តង
<ប្រហែលជា30នាទីទៀតពិធីចាប់ផ្តើមហើយ!!ពេលនេះខ្ញុំសុំលាអ្នកប្រុសចេញទៅវិញហើយ>បន្ទាប់ពីរួចរាល់ហើយអស់ នាងជាអ្នកចាត់ការក៏និយាយឡើង ព្រោះចង់ទុកពេលផ្ទាល់ខ្លួនអោយគេខ្លះ ណាមួយនាងក៏អស់ភារកិច្ចដូចគ្នា
<អឹម!!!>ជីន ងក់ក្បាលតិចៗ ព្រមទាំងញញឹមតបទៅនាងយ៉ាងគួរសម បន្ទាប់ពីនាងចេញទៅបាត់នាយតូចក៏ប្រហែលខ្យល់ដកដង្ហើមធំមួយខ្សាក ទាំងអារម្មណ៍វិលវល់ពិបាកបកស្រាយ
<បើបាត់ទៅរហូតមិនមកល្អហើយ ខ្ញុំមិនចង់រៀបការជាមួយលោកទេ!!>ជីន ឧទានក្នុងចិត្តខណៈគេងើបនាំរាងកាយទៅឈរនៅមាត់បង្អួចរកមើលវត្តមានអនាគតស្វាមីរបស់គេ ដែលបាត់មិនឃើញ តែអវត្តមានគេក៏មិនបានធ្វើអោយរាងតូចឈឺក្បាលខ្វល់ខ្វាយដែរ គេបន់អោយតែមិនមក នឹងអាងរំសាយពិធីចោលនោះអី
<សង្ឃឹមថាបន្ទាប់ពីរៀបការរួចលោកនឹងផ្តល់តម្លៃក្នុងនាមខ្ញុំជាប្រពន្ធលោក មិនមែនជាទាសករបំណុលតទៅទៀតចុះ!!>ជីន ញញឹមស្ងួតលើផ្ទៃមុខ បោះជំហានចូលមកជិតតុរសម្អាងដាក់ខ្លួនអង្គុយទល់នឹងកញ្ចក់វិញ ស្របនឹងដៃតូចស្រលូនស៊កចាប់ប៉ុងតប់ម្សៅលើផ្ទៃមុខទន់រលោងថើៗលើស្នាមក្រហមដែលនាយបន្សល់អោយកាលពី ពីរថ្ងៃមុន
មិនដឹងថាមានរឿងអ្វីនោះទេនៅថ្ងៃនោះ គេចាំបានថានាយស្រវឹងស្រែកថាគេក្បត់ខ្លួន ទះគេ2កំផ្លៀងស្ទើរតែសន្លប់ទៅហើយ មិនត្រឹមតែប៉ុណ្ណឹងនៅចាក់ច្រវ៉ាក់ឃុំគេក្នុងបន្ទប់ទៀត
VOUS LISEZ
កម្មស្នេហ៍
Nouvelles-គេបំផ្លាញ់គ្រប់យ៉ាងដែលជារបស់ខ្ញុំ មនុស្សស្រលាញ់ បំផ្លាញ់គ្រប់យ៉ាង ជីន មេឌឺ /ណាមជុន ស្ទេនឌី
