#ថ្ងៃបន្ទាប់
ត្របកភ្នែកធ្ងន់កន្តុកក៏ចាប់ផ្តើមបើកឡើងផ្សាំងនឹងពន្លឺដែលចាំងចូលក្នុងបន្ទប់ ។កែវភ្នែកមូលក្រឡង់បើកឡើងងាកមើលជុំវិញខ្លួនហាក់ដូចជាល្ហល្ហេវជាខ្លាំង ភ្លេចខ្លួនធ្វើអោយគេងើបប៉ះនឹងរបួលខ្លួនផ្សាចុកមួយរំពេច
<សឺត!..ឈឺខ្លាំងណាស់!>បបូរមាត់តូចហើបត្អូញឈឺខ្សាវៗ ស្របពេលគេទម្លាក់ខ្លួនគេងវិញ សម្លឹងមើលរបួសលើខ្លួនរបស់គេ ទាំងញញឹមបន្តិច ឃើញថាមានគេរៀបចំលាងរបួសអោយគេបានរួចរាល់ទៅហើយ មិនគិតនោះទេថាវាជាស្នាដៃនាយក្រាស់ ព្រោះគ្មានហេតុផលអីគេធ្វើបែបនេះដាក់កូនបំណុលដូចគេ
<ឃ្លានខ្លាំងណាស់ ខ្ញុំមិនបានញ៉ាំអីពីរថ្ងៃហើយ!!>ជីន បើកភ្នែកសម្លឹងមើលពិដានពណ៍សភ្លឹសៗ ស្របនឹងដៃលើកអង្អែលើពោះខ្លួនថ្នមៗ ហេតុអីបើមានចិត្តលាបរបួសអោយហើយក៏មិនអោយអាហារគេផង ឬក៏ចង់បង្អត់អាហារគេ?
<វាដូចនឹងទាសករដាច់ថ្លៃរបស់លោកហើយ ណាមជុនស្ទេនឌី!..ជីវីតមួយនេះលោកខ្លាចជាអ្នកគ្រប់គ្រងហើយ >ជីនស្រដីឡើង សើចចម្អន់អោយខ្លួនឯងទាំងក្រវីក្បាល មើលទៅច្រវ៉ាក់ដែលចង់ជាប់នឹងជើងរបស់គេទាំងសងខាង។ជីវីតគេពេលនេះវាលែងជារបស់គេហើយ ចាប់តាំងពីថ្ងៃដែលគេមកដល់ទីនេះដំបូងម៉្លេះ!!
<ខ្ញុំមិនបន្ទោសប៉ាទេ ខ្ញុំនឹងទទួលគ្រប់យ៉ាងដែលវាសនាចា
មក ជាតិមុនខ្ញុំជំពាក់ជាតិនេះខ្ញុំសងគេគ្រប់យ៉ាង!!>តើគេអាចបន្ទោសប៉ាគេដែលទៅខ្ចីបំណុលនាយយ៉ាងមិចបានទៅ បើគាត់ធ្វើគ្រប់យ៉ាងដើម្បីតែចិញ្ចើមគេនឹងគ្រួសារនោះ?ដូច្នេះគេនឹងត្រៀមចិត្តទទួលអ្វីៗដែលអាក្រក់ជាងនេះគ្រប់សព្វទាំងអស់
តុតុ
ទ្វារក៏បើកឡើងដោយមានស្រ្តីចំណាស់ម្នាក់ចូលមកមានកាន់ថាសអាហារនឹងដៃភ្ជាប់ជាមួយនឹងស្នាមញញឹមលើមុខធ្វើអោយជីនចងចិញ្ចើមឆ្ងល់ភ្លាមៗ
<អ្នកប្រុសនេះអាហារពេលព្រឹក ខ្ញុំបានរៀបចំតាមបញ្ជាចាហ្វាយធំសម្រាប់អ្នកប្រុស!!>គាត់ញញឹមដាក់ថាសក្បែរគ្រែ មុននឹងថយក្រោយមួយជំហាន
YOU ARE READING
កម្មស្នេហ៍
Short Story-គេបំផ្លាញ់គ្រប់យ៉ាងដែលជារបស់ខ្ញុំ មនុស្សស្រលាញ់ បំផ្លាញ់គ្រប់យ៉ាង ជីន មេឌឺ /ណាមជុន ស្ទេនឌី
