យើងគួរតែលក់ឯងអោយគេល្អទេ?

636 70 6
                                        

ត្របកភ្នែកតូចស្តើងក៏បើកឡើងម្តងទៀតបន្ទាប់ពីសន្លប់អស់ជាច្រើនម៉ោង តែថាគេមិនបាននៅក្នុងឡានទៀតនោះទេ គឺនៅក្នុងបន្ទប់ដ៏ប្រណិតមួយ!! ក្បាលក៏ចាប់ឈឺខ្ទោកៗធ្វើអោយគេត្រូវបិទភ្នែកសំងំគេងវិញទាំងពិបាក

<ហឹក! ..ហ្អឺ>តំណក់ទឹកភ្នែកហូរមិនចេះរីងក៏បន្តហូរសារជាថ្មីម្តងហើយម្តងទៀត កាលបើនឹកឃើញដល់រឿងរ៉ាវកាលពីប៉ុន្មានម៉ោងមុនដែលម្ចាស់បំណុលចិត្តព្រៃផ្សៃបំពានលើរូបគេ មិនអាណិតដល់គេដែលស្រែកយំអង្វរអ្វីបន្តិចសោះឡើង

<ហឹកហ្អឹ!!.ខ្ញុំឈឺណាស់លោកប៉ា ហឹ!!> ជីន ខាំបបូរមាត់យំក្តាប់កម្រាលពូកណែនដៃ បញ្ចេញភាពឈឺចាប់តាមអារម្មណ៍ដែលកំពុងតែមាន ពេលនេះគេឈឺណាស់ មានអារម្មណ៍ថាស្អប់ខ្លួនឯងដែលបណ្តោយអោយអ្នកដទៃបំពានលើខ្លួនបាន

<លោកប៉ា!!..មកយកកូនចេញពីទីនេះទៅ ហ្អឺក!!..កូនមិនចង់នៅទីនេះទេប៉ា!...>បបូរតូចក៏ប្រែជាញ័រចំប្រក់ព្រោះតែគេយំខ្លាំងគេទប់មិនបាននោះទេ គេនឹកលោកប៉ាគេ ពេលនេះប៉ាគេយ៉ាងមិច?គេចង់ដឹង!!! ។ សម្លេងយំរងំនៅតែលឺជាហូរហែររហូតដល់ម្ចាស់ខ្លួនត្រូវលង់លក់ម្តងទៀតទាំងមិនដឹងខ្លួន

ក្មេងប្រុសអាយុឈានចូល18ឆ្នាំតើគេអាចទទួលយករឿងទាំងអស់នេះបានទេ?តាំងពីតូចដល់ធំគេជាកូនដែលទទួលបានភាពកក់ក្តៅ ថ្នាក់ថ្នមនឹងមើលថែបានល្អខ្លាំងបំផុត ពេលដែលទទួលរងរឿងទាំងអស់នេះគេឈឺចាប់ណាស់ ។

ប្រហែលជាយប់បន្តិចទ្វារបន្ទប់រាងតូចក៏ត្រូវបើកដោយស្វ័យប្រវត្តិដោយដៃរាងក្រាស់ផ្ទាល់ ដំណើរទ្រេតទ្រោតដើរចូលម្តងមួយជំហានៗរហូតដល់ទល់នឹងគ្រែ

<អ៊ុនជី!!!បងសុំទោស!..បងធ្វើគ្រប់យ៉ាងក៏ព្រោះតែបងស្រលាញ់អូន!..អឹក អូនក៏ដឹងដែរមែនទេ ហឹម??>ណាមជុន ពោលឡើងដោយសម្លេងក្រងួរៗព្រោះតែជាតិស្រវឹងជ្រាបពេញខ្លួនរវើរវាយនិយាយមិនយល់អ្វីសោះឡើយ

គេបើកភ្នែកប្រឹងសម្លឹងមើលផ្ទៃមុខតូចនៅលើគ្រែទាំងញញឹមបន្តិចមុននឹងទម្លាក់ខ្លួនលើពូកទន់ៗវាឡើងទ្រោបលើរាងតូចច្រឡឹងមួយទំនង់ធ្វើអោយកាយតូចភ្ញាក់ក្រញ៉ា ងបើកភ្នែកឡេមឡាមទាំងមិនដឹងខ្យល់អី

កម្មស្នេហ៍Where stories live. Discover now