79: ពេទ្យថាអូនសុខភាពល្អណាស់

Start from the beginning
                                    

    អូននិយាយមកថាវាគ្រាន់តែជាពាក្យកុហកទេមែនទេកុំស្ងាត់បែបនេះអីនិយាយអីបន្តិចមកថេយ៍>>រាងក្រាស់ចាប់អង្រួនស្មារាងតូច

    ហិក...បានហើយជុង...គ្រប់យ៉ាងជាការពិតខ្ញុំមិនបានកុហកលោកទេខ្ញុំជាប្អូនលោកជាប្អូនសូហ្គា Hyungលោកស្តាប់បានទេ?>>

    កុហក...មកពីអូនចង់បែកពីបងទើបអូនប្រឌិតវាឡើង>>

    ខ្ញុំកុហកលោកបានស្អីមកវិញទៅ?...លោកស្មានតែកុហកទៅវាសប្បាយណាស់ហេស៎?...បើអាចខ្ញុំក៏ចង់អោយវាគ្រាន់តែជាពាក្យកុហកដែរតែវាជាការពិតលោកស្មានតែខ្ញុំសប្បាយចិត្តណាស់មែនទេពេលដឹងរឿងនេះ?>>

    បើអូននៅតែស្រលាញ់បងហេតុអីពួកយើងមិននៅជាមួយគ្នាទៅ...ពួកយើងនឹងជំនះគ្រប់យ៉ាងជាមួយគ្នាយ៉ាងម៉េចដែរថេយ៍?>>

    រំងាប់ចិត្តទៅជុង...ខ្ញុំពិតជាស្រលាញ់លោកមែនតែខ្ញុំមិនអាត្មានិយមទេពួកយើងមកពីកន្លែងខុសគ្នាឋានៈក៏ខុសគ្នាដែរ...អនាគតទៅលោកត្រូវស្នងតំណែងពីលោកចនលោកត្រូវរៀបការជាមួយមនុស្សស្រីដែលល្អនឹងមានគ្រួសារហើយខ្ញុំ...ហិកខ្ញុំគ្រាន់តែជាក្មេងដែលរស់នៅមណ្ឌលកុមារកំព្រាហើយត្រូវគេយកមកចិញ្ចឹមខ្ញុំនឹងដើរតាមផ្លូវរបស់ខ្ញុំវិញ...បើលោកស្រលាញ់ខ្ញុំលោករកមនុស្សស្រីល្អជាងខ្ញុំទៅ?>>ថេយ៍និយាយហើយដើរចេញក្រៅទាំងទឹកភ្នែក

    ថេយ៍...បងនៅតែស្រលាញ់អូនស្រលាញ់រហូត!>>រាងក្រាស់ស្រែកខ្លាំងចង់អោយរាងតូចលឺតែរាងតូចនៅតែដាច់ចិត្តដើរចេញទៅដដែល

    ឈប់យំទៅវាមិនមែនជាកំហុសអូនទេ>>សូហ្គាអោបលួងជីមីន

    ថេយ៍ប្រាកដជាខឹងអូនហើយ>>គេនៅតែយំមិនព្រមឈប់

    ហិក...ហិក>>ងាកមកមើលរាងតូចវិញចេញមកអង្គុយយំនៅសួនក្រោយភូមិគ្រិះម្នាក់ឯង

    បើស្រលាញ់ហេតុអីនៅចង់បែកពីគេទាំងដែលខ្លួនឯងឈឺខ្លាំងជាងគេទៀតនោះ?>>អ្នកស្រីចនដើរមកអង្គុយជិតរាងតូចគាត់បានលឺអស់ហើយគាត់ក៏ពិបាកចិត្តមិនស្ទើរដែរឃើញកូនៗគាត់បែបនេះ

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now