76: តែពេលនេះមិនបានទេ

820 99 12
                                    


   អោយប៉ាសុំទោស...>>គាត់គ្មានពាក្យអីក្រៅពីពាក្យសុំទោសទេព្រោះពេលនោះក៏គាត់មិនដឹងដែរបើគាត់ដឹងថាមានថេយ៍មួយទៀតគាត់ប្រាកដជាយកថេយ៍មកចិញ្ចឹមដែរហើយប៉ាឯណាមិនស្រលាញ់កូន

    សុំទោស???...សុំទោសហើយគ្រប់យ៉ាងដូចដើមទេម៉ាក់អាចរស់ឡើងវិញទេក្តីសុខដែលខ្ញុំបាត់បង់បានមកវិញទេលោកទៅចោលម៉ាក់នឹងខ្ញុំរាប់ឆ្នាំចុងក្រោយមកនិយាយពាក្យសុំទោសមួយម៉ាត់វាហួសពេលហើយខ្ញុំហត់គ្រប់គ្រាន់ហើយ>>ថេយ៍ថាអោយប៉ាទាំងស្រក់ទឹកភ្នែកម៉ាត់ៗបញ្ជាក់ថាគេឈៗចាប់ខ្លាំងណាស់ម៉ាក់គេស្លាប់យ៉ាងវេទនាអ្នកដែលមានឈ្មោះថាជាប៉ាគេបែរជារស់នៅជាមួយគ្រួសារថ្មីរបស់គាត់យ៉ាងមានក្តីសុខ

    ឯងមកនៅជាមួយប៉ាវិញទៅប៉ានឹងសងគ្រប់យ៉ាងដែលឯងបាត់បង់មកវិញទុកជាការសុំទោសដែលឆ្នាំនោះប៉ាមកចោលម៉ាក់ឯង>>គាត់ក៏យំមិនចាញ់រាងតូចដែរវាជាមានកំហុសគាត់មួយចំណែកដែរបើពេលនោះគាត់មិនធ្វើតាមលោកស្រីចនក៏ម៉ាក់ថេយ៍មិនស្លាប់ហើយគ្រួសារពួកគេនឹងជុំគ្នាមិនខានទេ

    ខ្ញុំមិនត្រូវការក្តីស្រលាញ់ពីលោកទេ...ខ្ញុំមានប៉ាចិញ្ចឹមតែម្នាក់គត់ហើយលោកមិនបាច់សងគ្រប់យ៉ាងអោយខ្ញុំវិញទេលោករស់នៅអោយតែមានក្តីសុខខ្លួនឯងទៅ>>

    សុំទោស...ហើយរឿងនេះមិនបាច់ប្រាប់ជុងគុកអោយបានដឹងទេគេគ្មានប្អូនប្រុសដូចខ្ញុំទេ>>ថាហើយគេក៏ដើរចេញទៅទាំងទឹកភ្នែក

    អូយយ....ឈឺណាស់>>ជីមីនដែលឈរចាំនៅខាងក្រៅនោះចាប់ផ្តើមឈឺក្បាលខ្ទោកៗទៀតហើយ

    ថេយ៍!!យ៉ាងម៉េចហើយម៉េចក៏យំគាត់ថាអោយឯងហេស៌?>>ពេលឃើញថេយ៍ចេញមកគេក៏ស្ទុះទៅមើលថេយ៍វិញ

    ហិក....ហិក>>រាងតូចនៅតែយំមិនឈប់

    ទៅបន្ទប់សិនទៅ>>គេនាំរាងតូចទៅបន្ទប់

    #Room

    ឈប់យំទៅមានរឿងអីប្រាប់យើងទៅមើល...លោកចននិយាយអីខ្លះ?>>ជីមីនព្យាយាមជូតទឹកភ្នែកដែលហូរមិនដាច់នោះ

    គាត់ដឹងហើយ>>

    ដឹងហើយ??ដឹងរបៀបណាហើយគាត់ថាម៉េច?>>

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now