78: មិនពិតពួកឯងកុហក!

864 97 2
                                    


#មន្ទីរពេទ្យ

លោកមានជំងឺរលាកស្រោមខួរក្បាលត្រូវប្រញាប់វះកាត់ភ្លាមៗមិនចឹងលោកនឹងមានគ្រោះថ្នាក់អាចឈានដល់អាយុជីវិតទៀតផង>>តាមពិតអាករៈដែលគេចេះតែឧស្សាហ៍ឈឺក្បាលនោះព្រោះតែគេមានជំងឺរលាកស្រោមខួរក្បាល

តែខ្ញុំមិនទាន់អាចវះកាត់ពេលនេះបានទេលោកគ្រូពេទ្យអាចទុកពេលអោយខ្ញុំមួយសប្តាហ៍សិនបានទេ?>>

ប៉ុន្តែលោកទុកវាមកយូរហើយបើមិនវះកាត់ទេលោកនឹងស្លាប់>>

ខ្ញុំនៅមានការងារខ្លះមិនទាន់ធ្វើខ្ញុំសុំពេលតែមួយអាទិត្យទេណាខ្ញុំនឹងមកទទួលការវះកាត់នេះ>>

ក៏បានវាជាការសម្រេចចិត្តរបស់លោកខ្ញុំមិនអាចបង្ខំលោកបានទេ>>ដោយមិនអាចប្រកែកបានគាត់ក៏យល់ព្រមទៅ

អរគុណលោកហើយ....>>ជីមីនដើរចេញពីទីនេះទាំងពិបាកចិត្តជាខ្លាំងព្រោះគេអាចនឹងស្លាប់ឆាប់ៗនេះហើយ

រីង....រីង>>កំពុងតែគិតទូរស័ព្ទក៏រោរិ៍ឡើងដៃតូចៗក៏ប្រញាប់លូកយកទូរស័ព្ទមកមើលថាអ្នកណាCallមកទើបដឹងថាជាលេខរបស់ថេយ៍

អាឡូថេយ៍មានអីមែនទេ?>>

<<ជីមីនឯងនៅឯណា?>>

យើងនៅមុខមន្ទីរពេទ្យមានការអីមែនទេ?>>

<<នៅពេទ្យ?...ឯងឈឺមែនទេ?>>

គ្មានអីទេពេទ្យប្រាប់ថាយើងមានសុខភាពល្អណាស់>>

<<ចឹងល្អហើយ....ឯងអាចមកនៅជាមួយជុងគុកជំនួសយើងបន្តិចបានទេយើងមានណាត់ជាមួយDaniel>>

បានឯងទៅចុះ...បន្តិចទៀតយើងទៅដល់ក្រុមហ៊ុនហើយ>>

<<អរគុណឯងហើយBye Bye>>

សុំទោសដែលយើងកុហកឯងយើងមិនចង់អោយឯងពិបាកដោយសារយើងថែមទៀតទេ>>គេនិយាយតិចៗម្នាក់ឯងហើយក៏ហៅតាក់ស៉ីជិះទៅក្រុមហ៊ុន

#Skip

ថេយ៍មកហើយ?>>អ្នកកំលោះញញឹមយ៉ាងស្រស់ស្រាយដាក់រាងតូច

អឹម....លោកមកចាំយូរហើយមែនទេ?>>

អត់ទេទើបតែមកដល់មិញដែរពួកយើងចូលទៅខាងក្នុងទៅ>>ថេយ៍ដើរចូលភោជនីយដ្ឋានដែលគេថានឹងចូលនោះ

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now