នែ៎...ឯងមើលស្អី>>សូហ្គាហៅជីមីនព្រោះតែគេគិតតែរវល់ភ្លឹកមើលស្អីមិនដឹងទេហៅមិនចង់លឺលោកមិនឃើញទេហេស៎មានរបស់ញ៉ាំច្រើនណាស់មកយប់នេះមិនខាតទេ>>
គិតតែពីស៉ី>>
សួស្តី.....យុនខានជួបគ្នាយូរហើយមិនស្មានថាថ្ងៃនេះជួបបងសោះ>>ដាមីដែលជាអតីតសង្សាចាស់រាងក្រាស់នោះស្លៀករ៉ូបពណ៌ក្រហមឆើតដើរមករករាងក្រាស់
នាងនៅទីនេះដែរហេស៎?...ចៃដន្យមែន>>រាងក្រាស់ធ្វើមុខញឹមៗដាក់នាង
មិនមែនចៃដន្យទេជានិស្ស័យច្រើនជាង>>នាងចូលទៅអង្អែលទ្រូងមាំរាងក្រាស់តិចៗ
កុំបែបនេះអីមនុស្សច្រើនណាស់>>រាងក្រាស់ទាញដៃនាងចេញ
បងប្លែកច្រើនណាស់....សុំទោសណាថ្ងៃនោះមកពីអូនខឹងពេក>>
រឿងកន្លងហួសហើយកុំរំលឹកអីពួកយើងក៏លែងជាអីនឹងគ្នាដែរខ្ញុំមានមនុស្សខ្ញុំស្រលាញ់ហើយ>>
ខ្ញុំចង់ឃើញមុខនាងដល់ហើយថាស្អាតប៉ុណ្ណាទៅ...អេ៎ក្រែងនេះជាអង្គរក្សបងហេស៎ស្មានតែដេញក្បាលចោលបាត់ហើយ>>នាងធ្វើជានិយាយដៀមដាមរាងតូច
ហើយយ៉ាងម៉េចដេញមិនដេញទាក់ទងអីនឹងនាងទ្រង់ចេះដឹងរឿងគេម្ល៉េះជាងអ្នកជិតខាងទៀត>>
នែ៎...យើងនិយាយស្រួលបួលតា៎ឯងនិយាយអោយមានសីលធម៌បន្តិចបានទេឬមួយឯងមិនដែលបានចូលរៀនទេ>>
ហីយ៉ា....នាងមិនដុះធ្មេញទេអីក្លិនឡើងហួង....ចរិកនាងក៏មិនខុសពីក្លិនមាត់នាងដែរមកធ្វើខ្លួនឯងត្រឹមត្រូវស្អីដើរមកហាច់រកប្រុសកណ្តាលហ្វូងមនុស្សនឹងហេស៎កូនអ្នកចេះដឹងមានសីលធម៌គួរអោយចង់សើចមែន...តោះយុនពួកយើងទៅនៅម្តុំនេះស្អុយមាត់អ្នកខ្លះអែក៎>>ជីមីនអោបដៃរាងក្រាស់ដើរចេញទៅបាត់ដោយមិនភ្លេចលានអណ្តាតដាក់អ្នកម្ខាងទៀត
អាយយ....ឯងថាអ្នកណាមាត់ស្អុយអាខ្ទើយ>>ទុកឲនាងស្រែកជេរាងតូចឡើងគេងាកមើលមុខនាងគ្រប់គ្នា
ពិធីដេញថ្លៃពេជ្រក៏បានប្រព្រឹត្តទៅយ៉ាងរលូតរហូតដល់របស់ចុងក្រោយគេដែលត្រូវដេញថ្លៃនោះគឺខ្សែកពេជ្យយ៉ាងស្រស់ស្អាតមួយខ្សែដែលរាងក្រាស់អង្គុយចាំជាយូរនោះឯរាងតូចវិញមិនបានខ្វល់ទេហើយគេក៏មិនបាននៅជាមួយរាងក្រាស់ដែរគេរវល់ញ៉ាំអាហារលើតុនោះឡើងណែនមាត់😂
YOU ARE READING
🔗អង្គរក្សរូបស្រស់⛓ {Completed✔️}
Actionស្នេហារវាងកូនមហាសេដ្ឋីដែលមានកេរ្តិ៍ឈ្មោះមានក្រុមហ៊ុនសឹងគ្រប់ប្រទេសជាមួយនិងអង្គរក្សមាឌតូចមុខមាំគ្រប់ពេល JK: យើងនឹងកែប្រែចរិកគេអោយបាន! Taekook. Yoonmin Jeon Jungkook=Top Min Yoongi=Top Kim T...