50: ឯងគិតដូចពួកគេដែរមែនទេ?

960 104 13
                                    


    #ថ្ងៃត្រង់

    អ្នកប្រុសកំពុងរកអីដែរ?>>

    ខ្ញុំរករបស់ញ៉ាំបន្តិចនឹងណា>>

    អ្នកប្រុសចង់ញ៉ាំអីចាំខ្ញុំធ្វើអោយ>>នាងនិយាយទាំងញញឹមញញែមដាក់រាងក្រាស់

    ចឹងជួយឆុងមីអោយខ្ញុំមួយកំប៉ុងផង>>ថាហើយគេប្រុងដើរចេញ

    អាយយ>>សូស៊ីក៏ទាក់ជើងនឹងកម្រាលធ្វើអោយទប់ជំហរមិនជាប់ដួលទៅតែបានរាងក្រាស់ងាកមកទ្រទាន់

    អរគុណអ្នកប្រុស>>នាងសម្លឹងចំភ្នែករាងក្រាស់ស្រាប់តែក្រឡេកទៅឃើញរាងតូចឈរមើលមិញគេថាមកធ្វើម្ហូបទុកអោយខ្លាចរាងក្រាស់ឃ្លានតែមកដល់ឃើញសកម្មភាពពួកគេទាំងពីកំពុងអោបគ្នាគេទើបឈរទ្រឹងនៅមួយកន្លែង

    ថេយ៍!???>>រាងក្រាស់ងាកមកឃើញរាងតូចហាក់ភ្ញាក់ផ្អើលជាខ្លាំងក៏ប្រលែងដៃចេញពីចង្កេះនាងតូចនោះវិញឡើងលឿន

    ខ្ញុំមករំខានហើយ>>ថេយ៍ប្រញាប់ដើរចេញទាំងក្នុងចិត្តក៏មិនស្រួលប៉ុន្មានដែលត្រូវមកឃើញមនុស្សខ្លួនឯងស្រលាញ់អោបអ្នកផ្សេងនៅចំពោះមុខបែបនេះតែគេក៏ប្រឹងធ្វើមុខរាបស្មើហើយដើរចេញទៅ

    ថេយ៍....ឈប់សិនមិនមែនដូចអូនគិតទេ>>រាងក្រាស់ប្រញាប់រត់មកតាមរាងតូចដើម្បីបកស្រាយ

    បកស្រាយរឿងអីខ្ញុំមិនដឹងទេ>>

    រឿងមិញនេះ...>>

    ខ្ញុំមិនបានឃើញអីទេលែងដៃទៅខ្ញុំទៅធ្វើការ>>

    ថេយ៍....បងដឹងថាអូនបានឃើញអស់ហើយបងគ្រាន់តែចង់ប្រាប់ថាបងមិនបានមានអីជាមួយនាងទេពេលនោះនាងដួលទើបបងជួយ>>

    អស់ឬនៅខ្ញុំមានការងារត្រូវធ្វើច្រើនទៀត>>រាងតូចប្រុងដើរចេញទៅតែរាងក្រាស់រហ័សទាញរាងតូចមកវិញថើបបំបិទមាត់គេភ្លាមៗរាងតូចក៏មិនបានប្រកែកអីដែរតែគេយំចេញមកតែម្តង

    បងហ៊ានស្បថបងមិនបានមានចិត្តលើនាងទេ...អូនត្រូវជឿបងណាបងស្រលាញ់អូនម្នាក់គត់...អូនត្រូវជឿបង>>រាងក្រាស់ក្រសោមមុខរាងតូចជូតទឹកភ្នែកហើយសម្លឹងភ្នែករាងតូចចង់ប្រាប់ថាគេពិតជានិយាយជាកាតពិតមែន

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Donde viven las historias. Descúbrelo ahora