Part20: គ្មានករណីលើកលែងទេ

1.6K 190 5
                                    


    ថេយ៍ធ្វើអីនឹង?>>សូហ្គាដើរមកសួររាងតូចព្រោះឃើញគេកំពុងឈរក្នុងផ្ទះបាយ

    ធ្វើម្ហូបទុកអោយជុងគុក>>

    ឯងចេះធ្វើCakeទេ?>>

    ចេះ...លោកសួរធ្វើអី?>>

    យើងចង់ពឹងឯងរឿងមួយព្រោះថ្ងៃនេះជាថ្ងៃកំណើតជុងគុក>>

    ពិតមែនហេស៎?>>រាងតូចសួរទាំងភ្ញាក់ផ្អើលព្រោះគេមិនដឹងថាថ្ងៃនេះជាថ្ងៃកំណើតរាងក្រាស់សោះ

    មែនហើយតែយើងមិនចេះធ្វើCakeទេឯងជួយធ្វើអោយយើងបន្តិចបានទេ?>>

    ច្បាស់ជាបាន...ចឹងចាំខ្ញុំទៅទិញរបស់នៅផ្សារទុកធ្វើម្ហូប>>

    លំបាកឯងហើយ>>

    មិនអីទេ>>រាងតូចប្រញាប់ទាញកន្ត្រក់រៀបចំទៅផ្សារ

    ថេយ៍ទៅណា>>

    យើងទៅទិញរបស់របរនិងម្ហូបខ្លះឯងទៅទេ?>>

    ច្បាស់ជាទៅហើយ>>ថាហើយអ្នកទាំងពីក៏ដើរទៅផ្សារទាំងពីនាក់

    #នៅផ្សារ

    ឯងគិតថាធ្វើម្ហូបអីទៅ?>>

    ធ្វើស៊ុបសារាយនិងបាយឆាគីមឈីទៅ>>

    ល្អណាស់...ឆាប់ទៅ>>

    ម៉េចក៏ឯងទិញច្រើនម្ល៉េះ?>>

    គឺខួបកំណើតជុងគុក>>រាងតូចនិយាយទាំងសប្បាយចិត្ត

    មែនហេស៎...ចឹងយើងប្រាកដជាបានរបស់ញ៉ាំច្រើនហើយ>>ឯរាងល្អិតវិញក៏សប្បាយចិត្តដែតព្រោះបានម្ហូបឆ្ងាញ់ញ៉ាំ😆

    ឆាប់ទៅ...ប្រញាប់ធ្វើម្ហូប>>

    ថ្ងៃនេះម៉េចក៏គេមិនមកតាមឯងចឹងរាល់ដងស្អឹតដូចកាវយ៉ាងនេះ?>>

    គេគេងមិនទាន់ភ្ញាក់ទេ>>

    ម៉េចក៏ឯងយកចិត្តទុកដាក់ជាមួយគេម្ល៉េះ...ឯងស្រលាញ់គេមែនទេ?>>

    គ្មាន...គ្មានទេឆាប់ទៅ>>ថេយ៍គាំងមិនដឹងនិយាយថាម៉េចក៏និយាយបង្វែរសាច់រឿងទៅ

    ទីនេះស្ងាត់ដល់ហើយគួរអោយខ្លាច>>ជីមីនអោបដៃថេយ៍ពេលពួកគេឆ្លងកាត់ព្រៃ

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now