69: ថេយ៍ពីមុនមកវិញហើយ

Magsimula sa umpisa
                                    

    ហិក...មិនច្រឡំទេ...ពួកយើងបែកគ្នាទៅ>>

    ហេតុអី?....ម៉េចក៏សុខៗបែកគ្នា?>>

    ព្រោះខ្ញុំមិនបានស្រលាញ់លោកហើយពួកយើងក៏មិនសមនៅជាមួយគ្នាដែរ>>

    កុហក...អូនស្រលាញ់បងហេតុអីចាំបាច់កុហកបងថេយ៍?>>រាងក្រាស់ច្របាច់ស្មារាងតូចស្ទើតែបាក់ឆ្អឹងទៅហើយ

    ខ្ញុំមិនបានកុហក....លោកឈប់មកខ្វាយខ្វល់ជាមួយខ្ញុំទៀតទៅ....អឹម>>បបូរមាត់រាងតូចត្រូវរាងក្រាស់គ្របដណ្តប់មិនអោយនិយាយបានទេគេមិនចង់លឺរាងតូចនិយាយថាស្អប់គេទេ

    ហ៊ឹម....ល...លែងទៅ>>រាងតូចប្រឹងរើតែរើមិនរួចព្រោះរាងក្រាស់ចាប់ដៃគេទាំងពីប៉ត់ទៅក្រោយចង្កេះហើយអោបគេយ៉ាងណែនមិនចង់ឃ្លាតឆ្ងាយពីគេទេ

    កុំបែកអីបងសុំអង្វ...បងធ្វើខុសអីប្រាប់មកបងនិងកែ...កុំនិយាយពាក្យនេះដាក់បងអី>>រាងក្រាស់អោបរាងកាយតូចយ៉ាងណែនហាក់មិនចង់អោយគេទៅណាទេ

    សុំទោស...ទោះពួកយើងបន្តក៏គ្មានលិទ្ធផលល្អដែរព្រោះខ្ញុំឈប់ស្រលាញ់លោកហើយ>>ថេយ៍រុញរាងក្រាស់ចេញពីខ្លួន

    សឺត...ខ្ញុំហត់ហើយខ្ញុំចង់សម្រាក>>គេឡើងទៅគេងនៅចំហៀងពូកមួយចំហៀងទៀតទុកអោយរាងក្រាស់

    ហិក....សុំទោស>>រាងតូចគេងបែរទៅម្ខាងលួចយំម្នាក់ឯង

    ជុងគុកឃើញរាងតូចយំចឹងគេគិតថាមកពីគេស្រែកអោយរាងតូចទើបគេយំរាងក្រាស់ប្រុងលូកដៃទៅប៉ះរាងតូចតែក៏ដកមកវិញព្រោះមិនចង់រំខានគេ...អ្នកទាំងពីរគេងបែរខ្នងដាក់គ្នាទៅវិញទៅមកមួយពេញមួយយប់ទៅ

    #ពេលព្រឹក

    ហ៉ើយ...ចុករោយពេញខ្លួនតែម្តងហើយ>>

    ចាំខ្ញុំច្របាច់អោយលោកយាយ>>ថេយ៍ច្របាច់ស្មាអោយគាត់តិចៗ

    អឹម...ស្រួលខ្លួនណាស់ឯងពូកែចាប់សរសៃណាស់>>

    ពីមុនខ្ញុំឧស្សាហ៍ធ្វើសរសៃអោយប៉ាដែរ>>

    អឹម...ល្អហើយចឹងប៉ាឯងសំណាងហើយបានកូនចាប់សរសៃអោយបែបនេះ>>

    ហើយស្រុកកំណើតឯងនៅឯណាដែរ?>>

    គឺនៅDaegu>>

    ចុះម៉ាក់ឯង?>>

    នៅDaeguប៉ុន្តែគាត់ស្លាប់យូរហើយ>>

    ពិតមែនហេស៎សោកស្តាយណាស់>>

    បើលោកយាយដឹងថាម៉ាក់ខ្ញុំគឺម៉ូលីដយាយនឹងស្អប់ខ្ញុំដូចម៉ាក់ខ្ញុំទេ?>>ថេយ៍សម្លឹងមើលអ្នកជាយាយហើយគិតក្នុងចិត្តព្រោះគេបានស៉ើបដឹងរឿងគ្រប់យ៉ាងអស់ហើយគេក៏ដឹងថាគាត់ស្អប់ម៉ាក់គេដែរ

    ចឹងខ្ញុំសុំទៅរៀបចំឥវ៉ាន់សិនហើយព្រោះត្រូវទៅវិញថ្ងៃនេះ>>

    អឹម...អរគុណហើយ>>

    ថេយ៍...>>រាងក្រាស់ដើរមកជ្រួសគ្នាជាមួយរាងតូចតែថេយ៍បែបជាដើរហួសគេធ្វើមិនដឹងរាងក្រាស់បានត្រឹមសម្លឹងខ្នងរាងតូចប៉ុណ្ណឹងឯង

    ឯងត្រូវទៅវិញថ្ងៃនេះដែរហេស៎?>>

    បាទលោក>>

    ចឹងយើងទៅជាមួយឯងដែរ....ម៉ាក់ឯងខានមកលេងយើងយូរហើយយើងចង់ទៅមើលគេ>>

    បាទ...>>រាងក្រាស់ឆ្លើយទាំងមិនសូវចាប់អារម្មណ៍នឹងពាក្យសម្តីរបស់យាយគេទេ

    ឯងកើតអី?...ម៉េចក៏មុខស្រពោនម្ល៉េះ?>>គាត់ងាកមកមើលមុខចៅ

    ខ្ញុំមិនអីទេខ្ញុំទៅខាងលើហើយ>>រាងក្រាស់ឡើងទៅទាំងគ្មានវិញ្ញាណក្នុងខ្លួន

    #Skip

    លោកយាយពួកយើងទៅៗថ្ងៃក្តៅហើយ>>

    ចាំខ្ញុំលើកវ៉ាន់អោយ>>រាងតូចលើកអីវ៉ាន់ដាក់ឡាន

    បងជួយ>>រាងក្រាស់ចង់ទៅជួយរាងតូចតែគេប្រកែកមិនឲជួយ

    មិនបាច់ទេខ្ញុំអាចលើកខ្លួនឯងបាន>>ថេយ៍និយាយទាំងមុខមាំហើយដើរទៅលើកឥវ៉ាន់ដាក់ឡានម្នាក់ឯងរាងក្រាស់បានត្រឹមឈរមើលរាងតូចប៉ុណ្ណោះ

    ថេយ៍ពីមុនមកវិញហើយ...យ៉ាប់ហើយ>>ជីមីនឈរមើលសកម្មភាពមិត្តខ្លួនគេចាប់ផ្តើមស្ងៀមស្ងាត់ម្តងទៀតហើយស្នាមញញឹមដែលធ្លាប់ឃើញបានបន្តិចឥឡូវបាត់ទៅវិញទៀតហើយ

    យ៉ាងម៉េច?មានរឿងអី?>>សូហ្គាដើរមកសួរជីមីន

    លោកមិនមើលទេហេស៎ថេយ៍ចាប់ផ្តើមប្រងើយចំពោះមនុស្សជុំវិញខ្លួនទៀតហើយហេតុអីក៏កើតមានរឿងផ្ទួនៗគ្នាបែបនេះ?>>

    មានរឿងអី?>>

    គ្មានអីទេ...ឆាប់ទៅ>>គេប្រញាប់ដើរចេញទៅខ្លាចរាងក្រាស់ជីកសួរគេច្រើនជាងនេះទៀត

           To Be Continue~~~~~💙

    Enjoy Your Reading 😋

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Tahanan ng mga kuwento. Tumuklas ngayon