57: មិនបាច់ខ្វល់ពីខ្ញុំទេ

Start from the beginning
                                    

    ហ៊ូយប៉ា....ខ្ញុំមិនមែនស្រីឯណាចាំបាច់អីដល់ថ្នាក់នេះ>>រាងតូចអស់សំណើចនឹងប៉ាគេផ្តាំនេះផ្តាំនោះមើលតែគេជាកូនស្រីហើយ

    មិនមែនស្រីទេតែឯងវាដូចស្រីស្រាប់ហើយមិនប្រយ័ត្នមិនបានទេ>>

    បាទដឹងហើយម្ចាស់ប៉ា>>ថេយ៍និយាយអូសសំឡេង

    ហើយមួយទៀត....ការគេជពីបញ្ហាមិនមែនជាការល្អទេរឿងដែលអាចដោះស្រាយបានដោះស្រាយទៅ>>

    ម៉េចក៏ប៉ាដឹង?>>

    ប៉ាចិញ្ចឹមឯងតាំងពីតូចឯងគិតថាអាចលាក់ប៉ាបានទេ?....បើមិនមានរឿងឯងមិនមែនរត់ចោលការងារទាំងមិនទាន់ហើយចឹងទេប៉ាបង្រៀនឯងថាម៉េចមិនត្រូវគេជពីបញ្ហាទេ>>ទោះជារាងតូចប្រឹងញញឹមលាក់គាត់ប៉ុណ្ណាក៏គាត់នៅតែដឹងដដែលនឹង

    បាទ....ខ្ញុំនឹងព្យាយាមដោះស្រាយវា...សុវត្តិភាពតាមផ្លូវ>>រាងតូចអោបប៉ាគេហើយគាត់ក៏ឡើងTaxiទៅបាត់

    ម៉េចក៏ក្នុងទូគ្មានអីញ៉ាំសោះចឹង...ទៅទិញសិន>>គេបើកទូទឹកកឃើញថាក្នុងនោះមិនសូវមានអីញ៉ាំទេគេក៏បិទទ្វាចាក់សោររួចជិះTaxiទៅផ្សារដែលគេទៅរាល់ដងនោះ

    ខ្វះរបស់អីទៀតទៅ?...ម៉េចក៏នឹកមិនឃើញសោះចឹង>>រាងតូចឈរអេសក្បាលសញ្ចឹងគិតថារបស់ដែលគេត្រូវទិញនៅខ្វះអីទៀតគិតបានបន្តិចក៏មានមនុស្សមករំខានប្រព័ន្ធប្រសាទរបស់គេ

    ថេយ៍....ឈរធ្វើអីនឹងមកតែម្នាក់ឯងទេហេស៎?>>

    គឺមកតែម្នាក់ឯងទេ....កំពុងរកនឹករបស់ដែលត្រូវទិញនឹងណាតែនឹកមិនឃើញសោះខួរក្បាលនេះចំមែនហើយ>>រាងតូចនិយាយហើយទះក្បាលខ្លួនឯងតិចៗ

    បើគិតមិនទាន់ឃើញទេទៅដើរមើលជាមួយខ្ញុំសិនមក>>

    ក៏ល្អដែរ....រកនឹកមិនឃើញផង>>រាងតូចក៏ដើរទិញគ្រឿងទេសផ្សេងៗជាមួយអ្នកកំលោះ

    នេះហាងខ្ញុំមានផ្លែឈើនាំចូលមកថ្មីច្រើនណាស់គ្មានជាតិគីមីទេ>>

    ផ្លែឈើលោកដាំដោយផ្ទាល់មែនទេស្រស់ល្អណាស់>>

    មែនហើយលក់ដាច់ខ្លាំងណាស់ពួកយើងកំពុងរៀបចំអោយភ្លៀវនៅតាមប្រទេសជិតខាងទៀតផង>>

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now