It's YOU : EP 10

2.5K 187 6
                                    

អ្នកណាថានាយមិនចេះហែលទឹក?នេះវាគ្រាន់តែជាឈុតឆាកសម្ដែងបោកថេហ្យុងប៉ុណ្ណោះ តាមពិតនាយបម្រុងនិងហែលឡើងមកលើអូប័រវិញដែរ ប៉ុន្តែបន្ទាប់ពីឮសម្លេងមីនសុងនិងវ៉ុនអ៊ូមកជួយ នាយរហ័សរៀបគម្រោងការបញ្ឆោតចិត្តនាយតូច ចង់ដឹងថាគេបារម្ភពីនាយឬអត់?ប៉ុន្តែវាថែមទាំងចំណេញព្រមគ្នានិងស្នាមថើបផ្ដាច់ព្រលឹង ជាមួយកណ្ដាប់ដៃធ្លុះសង្ខារ!!
" មនុស្សបោកប្រាស់ "
*ឌឹប !!
មួយដៃលេងដាល់ចំកណ្ដាលមុខជុងហ្គុកឲ្យហូរឈាមច្រមុះ ថេហ្យុងមុខងាប់ងើបឈរមកអង្គុយលើកៅអីមិនខ្ចីសម្លឹងមើលនាយនោះទេ រីឯជុងហ្គុកបែរជាអង្គុយអស់សំណើចជូតឈាមចេញពីច្រមុះមិនខ្ចីកម្រោលខ្មោចចូល។
ចំណាយពេលប៉ុន្មាននាទីពួកគេក៏មកដល់ច្រាំងវិញ ថេហ្យុងចុះចេញធ្វើដំណើរទៅរីស៊តជាមួយដំណើរកញ្ឆក់ៗនិងគុំគួនលាយគ្នា ក៏លួចក្ដៅក្រហាយជុងហ្គុកដែលហ៊ានបោកគេដល់ថ្នាក់នេះ។
" បងប្រុស " រំពេចនោះសម្លេងលីណូបន្លឺឡើង បញ្ឈប់ជំហ៊ានជើងនាយតូចឲ្យនៅទ្រឹង ឈរសម្លឹងមើលទិសដៅនៃប្រភពសម្លេង ខណៈឃើញកំលោះមាឌឌាំងបោះជំហ៊ានដូចរត់មករកគេ។
" បងមិនអីទេមែនទេ? "
" អត់អីទេ តោះ! "
" ចុះ ជុងហ្គុកហ្យុង? "
" ថាម៉ោ!!!! " មនុស្សមាឌតូចចាប់ទាញដៃលីណូដើរចេញពីឆ្នេរដោយមិនចង់រំលឹកពីឈ្មោះនាយសង្ហារពូកែបោកម្នាក់នោះ ។ ចាំមើលចុះ លើកក្រោយច្បាស់ជាទុកឲ្យងាប់តែម្ដង ។

យប់ព្រលប់បាត់អស់ពន្លឺ ក្រោយពេលមកដល់រីស៊តវិញ ថេហ្យុងប្រញាប់ងូតទឹកប្ដូរសម្លៀកបំពាក់ទើបចុះមកក្រោមដើម្បីញាុំអាហារពេលយប់ក្រោមការអញ្ជើញពីលីណូ។
" ពួកអាចង្រៃអស់នោះបែរជាហ៊ានជួលគេមកចាត់ការបង ទាំងដែលវាមិនទាន់មកដល់ផង ចំជាកំសាក ចោលម្សៀតមែន " លីណូលើកទឹកត្រជាក់មកផឹកដើម្បីបន្ថយអារម្មណ៍ម៉ួម៉ៅក្ដៅក្រហាយ នេះបើមិនបានគេរហ័សបញ្ជូនកម្លាំងឲ្យទៅជួយទេ ច្បាស់ជាគ្រោះថ្នាក់កើតឡើងលើបងប្រុសគេមិនខាន។
" អ្នកណាទៅចាប់អារម្មណ៍បើ...មែនហើយ កាលណាអាហារមកដល់? " នាយតូចលេបសម្ដីខ្ជឹលបន្ត ណាមួយក្រឡេកឃើញនាយសង្ហារកំពុងអង្គុយនៅតុម្ខាងទៀតដោយមានមនុស្សស្រីម្នាក់កំដរទៀតផង។
" ចាំបន្តិច...អុស អាហារមកដល់ល្មម "
" អឹម....! " កំលោះតូចគ្រហឹមដើមករស្រាលៗ ទើបប្រញាប់ទទួលអាហារមកញាុំដោយមានអារម្មណ៍ថាមិនស្ងប់ ចេះតែហេងហោងនិងលួចដៀងមើលនាយជារឿយៗដូចគ្នា។
" អាហារត្រូវមាត់បងទេ? "
" ហ្អឹម... " នាយតូចងក់ក្បាលផ្ទក់ៗ ទើបបន្តញាុំអាហារយ៉ាងស្ងៀមស្ងាត់។
" ឮថាឃូសុីចាំងក៏មកដែរមែនទេ? "
" រាល់ឆ្នាំ គេមិនដែលមិនមកនោះទេ "
" មុខគេកាចណាស់ "
" កាចតែជាមួយអ្នកមិនស្គាល់ទេ បើជាមួយបងនិយាយបែកអូរហូរស្ទឹង រឡិករឡក់ដូចទឹកកន្លះចានដែក "
" ចឹងបង-.... "
*ហាច់ឈីស!!
សម្លេងកណ្ដាស់របស់រាងតូចបន្លឺឡើង ថេហ្យុងទាញក្រដាសជូតមាត់មកខ្ទប់ច្រមុះខណៈផ្ទៃមុខប្រែជាពណ៌ក្រហមព្រឿងៗ ចុះចាញ់និងអាកាសធាតុត្រជាក់។
" បងឈឺមែនទេ? "
" បងមិនអីទេ វាគ្រាន់តែ-... "
*ហាច់ឈីស !!
" អេធ្វើអី? " កំលោះតូចគ្រវាសដៃនាយសង្ហារឲ្យចេញពីថ្ងាសរបស់គេស្របពេលដឹងដល់បាតដៃគគ្រើមរបស់នាយ ។ មុននេះពេលកំពុងត្រូវស្រីម្នាក់អូសក្រឡាញ៉ែញ៉ង បែរជាឮសម្លេងនាយតូចកណ្ដាស់ម្ដងជាម្ដង ច្បាស់ណាស់គេប្រាកដជាផ្ដាសាយមិនខាន។
" ឯងក្ដៅខ្លួនហើយ " ជុងហ្គុកឧទានឡើងទាំងបារម្ភពីគេ ប៉ុន្តែមើលចុះ ក្មេងតូចម្នាក់នេះរឹងរូសដល់កំពូលតែម្ដង។
" រឿងខ្ញុំ " ថេហ្យុងសម្លក់មុខនាយ រួចប្រញាប់បែរមកញាុំអាហារវិញតែ...
*ហាច់ឈីស !!
" អ្ហាយ..... " មនុស្សមាឌតូចស្រែកចាច រហ័សលើកដៃមកតោងករនាយជាប់ ខណៈពេលជុងហ្គុកឱនលើកបីគេឡើងជាមួយទឹកមុខមិនអាចលាក់កាបារម្ភ ។
" ន៎ែ...ដាក់ខ្ញុំចុះឥឡូវនេះ " កំលោះតូចស្ដើងប្រើដៃស្រឡូនគក់ដើមទ្រូងនាយសង្ហារឮសូរតែឌឹបៗ ប៉ុន្តែនាយមិនស្កាប គ្មានអាការៈបង្ហាញថាចុកចាប់ត្រង់ចំណុចណានោះទេ។
" យើងមើលបងឯងឲ្យ "
" តាមសម្រួលចុះ ចាំខ្ញុំឲ្យអ្នកបម្រើយកអាហារទៅឲ្យ "
" យា៎...គីម មីនហូរ!!!! " អាល្អិតស្ទើរតែស្រែកយំននៀលដីជាមួយការសហការគ្នារបស់កំលោះមុខងាប់ទាំងពីរ ។ តួនាទីជាប្អូនតែងនិយាយជារឿយៗថាចង់មកការពារខ្លួន តែនេះស្អី?បណ្ដោយឲ្យគេនៅជាមួយប្រុសមាត់ដាច ចរិកអាវ៉ាសែម្នាក់ហ្នឹងឬ?
បន្ទាប់ពីនិយាយគ្នារួច ជុងហ្គុករហ័សបីនាយតូចឡើងទៅខាងវិញ ធ្វើជាចិត្តធន់ អត់ធ្មត់មិនចង់ប្រើធម៌ក្ដៅដាក់ តែបើគេនៅតែមានៈនោះ ធានាថានាយលេងទាល់តែយំមិនខានទេ។
ព្រូស !!
" អួយ... " កំលោះតូចលើកដៃមកទប់ត្រង់ចង្កេះដែលមុននេះត្រូវនាយសង្ហារបោះគេលើពូកមិនថ្នមកម្លាំង។ប្រឹងស្រែកផង ជេរនាយផង ឥឡូវមកត្រូវគេចាប់បោះមើលតែសំឡីទៀតនោះ ថេហ្យុងដេកស្រងល់តែម្ដង។
" ជាឆ្មាមែនទេ?ហេតុអ្វីពូកែនិយាយមិនចេះហត់បែបនេះ? " ជុងហ្គុកឈរញីស្លឹកត្រចៀកខ្លួនចុះឡើងមិនចង់ឲ្យហឹង ។ អូ!ភ្លេចប្រាប់ថា នេះជាបន្ទប់ជុងហ្គុកប៉ុណ្ណោះ ព្រោះថេហ្យុងមិនព្រមឆូតកាតបន្ទប់គេឲ្យនាយ ទើបមាណព្វមកបើកបន្ទប់ខ្លួនតែម្ដង។
" លោកឯងជាអារ៉ុនមេនអ្ហេស?ជេរមិនចេះឈឺ អេ..អេ!ធ្វើស្អី? " ម្ដងនេះស្លេកមុខដូចមាន់ស្ងោរ ថេហ្យុងបើកភ្នែកធំៗ ព្យាយាមរំកិលខ្លួនថយក្រោយខណៈពេលនាយសង្ហារវាឡើងមកតាមគេ។
" ឈ..ឈប់ត្រឹមហ្នឹង " អាល្អិតលើកដៃរាំងឃាត់ដំណើរចចកកំណាចជាមួយកែវភ្នែកអង្វរករ ខណៈគេកំពុងតែផ្អែកខ្នងនិងក្បាលគ្រែអស់ផ្លូវរត់គេច ។
" អ្ហាយ..... " មនុស្សមាឌតូចស្រែកបែកសម្លេង ស្របពេលរាងកាយទាំងមូលត្រូវនាយសង្ហារចាប់ទាញឲ្យស្ថិតនៅក្រោមទ្រូងនាយវិញម្ដង ។ សារភាពតាមត្រង់ គេមិនធ្លាប់ខ្លាចនរណាម្នាក់ដូចជាកំលោះម៉ាហ្វៀចំពោះមុខម្នាក់នេះទេ ទាំងឃោឃៅ ទាំងរអា។
" លោក..ឯងចង់ធ្វើស្អី?..កុំណា៎ អា៎!! " ហើយភ្លាមៗនោះដែរ ដៃទាំងសងរបស់នាយតូចក៏ត្រូវជុងហ្គុកចាប់ជាប់អឹបនិងពូកស្ទើរតែលែងចង់ឃើញដៃស្រឡូននោះទៅហើយ។
" ធ្វើស្អីទៅ?ហ្អឹម? " សមនិងផ្ទៃមុខសង្ហារ ចោរលួចស្នេហ៍ក៏បញ្ចេញស្នាមញញឹមចុងមាត់អមនិងក្រសែរភ្នែកខូចខិលត្រៀមលេងល្បិចទៅលើនាយតូចឲ្យយំអង្វរ។
" ហាមធ្វើអីផ្ដេសផ្ដាសឲ្យសោះ បើមិនដូច្នោះទេ... "
" យ៉ាងម៉េច? " ជុងហ្គុកដាក់ចុងច្រមុះខ្លួនអឹបជាប់និងចុងច្រមុះនាយតូច បើគ្រាន់តែសម្ដីមានអំណាចពីរម៉ាត់នេះ ហាក់ដូចជាសង្កត់ដួងចិត្តថេហ្យុងឡើងបាក់ស្បាតទៅហើយ។
" យើងនឹង-.... "
តុ !! តុ !!
" សុំអនុញ្ញាត អាហារមកដល់ហើយ "
នាយសង្ហារបង្ហាញផ្ទៃមុខធុញទ្រាន់មុននឹងដកដង្ហើមធំហើយប្រញាប់ងើបចេញពីថេហ្យុង ធ្វើដំណើរទៅបើកទ្វាររុញអាហារចូលមក ខណៈនាយតូចឯណេះវិញបិទភ្នែកធូរទ្រូងខ្សាក ប៊ិសនិងត្រូវគេសុីទៅហើយ។
" ងើបមកញាុំអាហារមក ចង់អង្គុយឲ្យខ្ញុំញាុំឯងឬយ៉ាងម៉េច? " នាយសង្ហារប្រើសម្ដីត្រជាក់ស្រេប ហៅនាយតូចឲ្យមកញាំុដោយមិនភ្លេចបោះពាក្យពេជន៍ដាក់គំហិតទៀត។
" ញាុំហើយខ្ញុំអាចទៅវិញបានមែនទេ? " កំលោះតូចសួរបញ្ជាក់ ទើបជម្លៀសខ្លួនចុះពីលើគ្រែជាមួយទឹកមុខស្លេកៗ។
" ញាុំយើងបន្ថែមទៀតក៏បាន បើមិនឆ្អែត "
" មនុស្សមាត់អាក្រក់!! " អាល្អិតសម្លក់នាយសង្ហារមួយស្របក់ ទើបទម្លាក់ខ្លួនអង្គុយលើកៅអីញាុំអាហាររបស់ខ្លួន លែងតវ៉ាបន្ត ។ ចំណែកជុងហ្គុកក៏មិនបានរករឿងអ្វីច្រើនឡើយ នាយគ្រាន់តែអង្គុយទល់មុខគេ មើលមុខថេហ្យុងញាុំក៏មានអារម្មណ៍ថាឆ្អែតជំនួស។
ក្រោយញាុំរួចរាល់ថេហ្យុងលួចចាកចេញមកបន្ទប់របស់ខ្លួនវិញ បន្ទាប់ពីឃើញជុងហ្គុកចូលបន្ទប់ទឹកបាត់ ។ មិនដឹងថាមានញាណអ្វីបណ្ដាលឲ្យគេចេះតែអាខាងរត់គេច មិនអាចវាយបកទៅនាយវិញសោះ ។
" ថេហ៍..ញាុំរួចឬនៅ? ហ្អឹមម? " កំលោះសង្ហារគ្រហឹមធ្ងន់ៗនិងសម្លឹងមើលជុំវិញបន្ទប់ខណៈមិនបានឃើញវត្តមានកំលោះតូច គេចេះតែភ្លេចទៅថា បន្ទប់មិនបានចាក់សោរទេ ចេញចូលបានធម្មតាតើ!
" ក្មេងល្ងឺ~ហឹស!! " សុខៗជុងហ្គុកបែរជាអស់សំណើច នឹកឃើញរឿងរ៉ាវកាលពីប៉ុន្មានម៉ោងមុនដែលនាយញ៉ោះគេដល់ថ្នាក់ពេបមាត់រលីងរលោង វាគួរឲ្យស្រឡាញ់និងខ្នាញ់ដំណាលគ្នា។ វិនាទីបន្ទាប់ ជុងហ្គុករហ័សបោះជំហ៊ានមកគេងរងចាំថ្ងៃស្អែកក៏ដូចជានឹករកវិធីទៅបំបាក់នាយតូចដូចគ្នា។

It's YOUWhere stories live. Discover now