It's YOU : EP 05

2.7K 234 1
                                    

     ឡានទំនើបផ្លាកលេខត្រកូលគីម បញ្ឈប់នៅពីមុខវិឡានាយតូចក្រោយពីមកទទួលប្អូនប្រុសពៅគេរួចរាល់ ។ លោកគីមបានឲ្យថេហ្យុងយកប្អូនមកនៅជាមួយនិងជួយបង្ហាត់ការងារគេខ្លះផង ព្រោះបន្តិចទៀតនេះប្អូនក៏ត្រូវមកធ្វើការដែលហើយ។
     " ឯណាបន្ទប់ខ្ញុំ? " មីនហូឬលីណូ(Lee know) ប្រញាប់ចោទសួរអ្នកជាបងជាមួយទឹកមុខគ្មានស្នាមញញឹម ត្រឹមក្រសែរភ្នែកខ្មៅក្រឹបក៏អាចបញ្ជាក់ពីចិត្តជាមច្ចុរាជសមនិងកិត្តិនាមបន្តពីបងប្រុសគេដែរ។
     " ឯងប្រញាប់ទៅណា? " អាល្អិតច្រត់ចង្កេះធ្វើភ្នែកស្រឹមហួសចិត្តជាមួយចរិកព្រងើយៗ គល់ឈើក្រៀមស្វិតរាប់ឆ្នាំរបស់គេ ។ បើទោះបីជាដែកច្រែសប្រហែលមិនស្មើរនិងអាទឹកមុខអត់ហុងស៊ុយនៃកំលោះសង្ហារនេះផង។
     " ខ្ញុំហត់! " ឆ្លើយតែប៉ុណ្ណេះ លីណូរហ័សយកវ៉ាលីពីដៃអង្គរក្សដើរឡើងទៅខាងលើទាំងមិនវាចាបន្តថែមទៀត ខណៈរាងតូចមានតែប្រាប់ឲ្យរីយ៉ាជួយប្រញាប់ឡើងទៅខាងលើដើម្បីប្រាប់លីណូផង ។ មើលចុះ!!បែកគ្នាយូរហើយ ចរិកគេនៅតែដដែល។
     បន្ទាប់ពីឲ្យលីណូសម្រាករួច អាល្អិតគីម ថេហ្យុងត្រូវទៅមើលផលជ័រកៅស៊ូនៅរោងចក្ររបស់គេបន្ត ដែលវានៅឆ្ងាយប្រហែលជិតជាយក្រុង និងជិតកន្លែងហ្វឹកហាត់កូនចៅរបស់ត្រកូលចនដូចគ្នា។

     រសៀលបន្តិច ដោយសារកំពង់ផែក៏ត្រូវគេបិទ ច្រកចេញចូលតាមព្រំដែនក៏មិនអាចទៅបាន ដូច្នេះអាល្អិតក៏ត្រឡប់មកដល់ផ្ទះវិញនៅម៉ោងជិត6ល្ងាច ស្របពេលលីណូទើបចុះមកដល់ខាងក្រោមដើម្បីញាុំអាហារពេលល្ងាចដូចគ្នា។
     " បងទើបមកពីណា? " លីណូស្រដីសួរទាំងបារម្ភ គេដើរមកអង្គុយនៅតុអាហារដែលមានវត្តមាននាយតូចចូលមកអង្គុយរួចជាស្រេច។
     " ទៅរោងចក្រ "
     " ចុះ..ក្រែងលោកប៉ាប្រាប់ថាផ្លូវគេបិទហើយ ចេញតាមណា? "
     " ទៅមើលឲ្យល្អិតល្អន់ ស្រួលមិនស្រួលពួកដង្កូវក្នុងសាច់លួចប្រើល្បិច យើងច្បាស់ជាចប់ "
     " ហុឹម...ពួកត្រកូលហ្គីត្រូវទេ? " លីណូដកដង្ហើមធំតឹងថប់ តាំងពីគេកើតមកទល់ពេលនេះ សត្រូវរបស់គេមានតែ ហ្គី ឈីអាន់នោះទេ ។
     " ឯងច្បាស់ជាដឹង មែនហើយ!ស្អែកបងត្រូវឡើងទៅម៉ាកាវ ការងារទាំងប៉ុន្មានបងឲ្យមីនសុងជាអ្នកបង្រៀនឯងចុះ "
     " ទៅធ្វើអី? " សម្ដីរាបស្មើរសោះកក្រោះហាក់មិនចូលចិត្តកាលបើថេហ្យុងចាកចេញឆ្ងាយពីខ្លួន ខំបញ្ចុះបញ្ចូលប៉ាទម្រាំអាចមកក្បែរបងប្រុសគេ វាមិនងាយស្រួលឡើយ។
     " ទៅជួយលោកតាចន សណ្ធាគារគាត់ត្រូវពួកអន្តពាលលួចធ្វើបាប ចំណែកពូជុនមានការរវល់ខាងអណ្ដូងប្រេងនៅទិសខាងលិច ម្យ៉ាងពូជីនកំពុងមានពោះពង់ជិតសម្រាលទៀត គ្មានអ្នកណាជួយលោកតាចនឡើយ ឯងក៏ដឹង ចន ជុងហ្គុកគេមិនសូវត្រូវធាតុជាមួយលោកតាចនទេ "
     " ហេតុអ្វីយើងត្រូវជួយលោកតាចន?ពួកយើងដូចមិនជាប់សាច់ឈាមនិងគ្នាទេ!! "
     " គឺវាបែបនេះ.... " នាយតូចរហ័សរៀបរាប់រឿងរ៉ាវប្រាប់ទៅលីណូគ្មានសល់ ។ មែនហើយ ពួកគេគ្មានជាប់សាច់ឈាមអ្វីហ្នឹងគ្នាទេ តែដោយលោកតាចននិងលោកចនបានជួយគ្រួសារគីមច្រើនណាស់ ទោះលោកគីមត្រឹមជាមិត្ត ប៉ុន្តែលោកចនចាត់ទុកលោកគីមដូចបងប្អូន ។ កាលណោះ លោកគីមត្រូវគេលបសម្លាប់អំឡុងពេលនៅជេជូ រីឯអ្នកស្រីគីមកំពុងពពោះលីណូជិតសម្រាលទៅហើយ ។ លោកគីមត្រូវបាត់ខ្លួនរយៈពេល6ខែ ព្រោះតែការដាក់គ្រាប់បែកកម្ទេចកប៉ាល់លោកគីម ប៉ុន្តែសំណាងដែលគាត់មិនអីហើយត្រឡប់មកជួបជុំគ្រួសារវិញ ។ ពេលបាត់ខ្លួនលោកគីម អំណាចរបស់គាត់ស្ទើរតែក្ស័យធុន ចំណែកថេហ្យុងមានអាយុត្រឹម2ឆ្នាំ គេមិនអាចជួយអ្វីបានទេ មានតែលោកចនប៉ុណ្ណោះដែលទំនុកបម្រុងអ្នកស្រីគីមរហូតលោកគីមត្រឡប់មកសាងជីវិតជាថ្មី។

It's YOUWhere stories live. Discover now