it's YOU : EP 15

1.8K 162 18
                                    

⚠️

អំឡុងពេលដែលទូរស័ព្ទកំលោះតូចរោទិ៍ឡើង ទូរស័ព្ទនាយក៏រោទិ៍ព្រមគ្នា ទើបជុងហ្គុកសម្រេចចិត្តចេញមកទទួល ដោយមិនភ្លេចក្រឡេកជុំវិញរកមើលករណីលើកលែងរបស់នាយ។ ហើយនោះគឺជាលោកឈួន ជាភ្ញៀវដ៏សំខាន់ដែលនាយមិនអាចខ្វះបាន ។ ក្រោយនិយាយសាច់ការរួច នាយសង្ហារប្រញាប់ស្លៀកពាក់នៅទីនេះតែម្ដង ពាក់រួចទ្វារបន្ទប់ក៏របើកឡើង ។
" មកវិញហើយ? " នាយចោទសួរជាមួយទឹកមុខធម្មតា មិនញ៉េះញ៉ោះច្រើននាំខាតការណ៍ធំ។
" ខ្ញុំព្រម... " នាយតូចស្រដីឡើងទាំងអួលពនួល គេងាកមុខទៅម្ខាងមិនចង់សម្លឹងមុខនាយបែបអារម្មណ៍ខ្មាស់អៀន គេហ៊ានដោះដូរគ្រប់យ៉ាងតាមការតម្រៀបអុករបស់នាយ ហើយភាពបរាជ័យក៏ត្រូវបានកំណត់មករួចជាស្រេច។
" ងាយយ៉ាងនេះឬ?ហុឹស " នាយអស់សំណើចនៅដើមករ ខណៈដៃកំពុងមមាញឹកចងក្រវ៉ាត់ករញាប់ឆ្មេរ។ នាយបានច្នៃតែងផ្សំប្រមុំតាមចិត្ត ឥតរលាក់រលើចិត្តគំនិត បង្កើតឈុតឆាកប្រមោលរុំជិត មិនអាណិតតួសម្ដែងបន្តិចសោះ ។
ការឆបោកអ្នកដទៃមិនបានខុស អ្វីដែលខុសគឺនាយដែលក្បត់ចិត្តខ្លួនថាគ្រាន់តែប្រលែងលេង បានហើយក៏បោះ តាមចរិកមនុស្សគ្មានគោលដៅ ។
" ឥឡូវនេះតែម្ដងទៅ " ថេហ្យុងហាក់ដូចជាគ្មានវិញ្ញាណក្នុងខ្លួន ប៉ុន្តែ...នាយខ្វល់ឬ?
" ចាំយប់ចុះ ខ្ញុំរវល់ " ថារួច នាយសង្ហារបែរខ្នងដាក់នាយតូច បើកថតតុរកមើលនាឡិកាខ្លួន ខណៈថេហ្យុងក្ដៅឆេវស្ទុះរត់មកតាមនាយមិនដាច់ ។
" ខ្ញុំប្រាប់ហើយថាខ្ញុំព្រម " អាល្អិតស្រែកខ្លាំងៗពេលដែលជុងហ្គុកព្រងើយកន្តើយយកលេសថាចាំយប់ ។
" ខ្ញុំរវល់ "
" ធ្វើឥឡូវនេះ! "
" ក្បាលរឹងមែន " ជុងហ្គុកក្រពុលមុខវិលខ្ញាល់ នាយស្គ្រឺតជើងធ្មេញមិនឈប់ ខ្នក់ក្នាញ់ចម្រាញ់អារម្មណ៍មួម៉ៅពីបាតអូរមកប្រតប់ត្រង់ខួរក្បាលដ៏ស្មុគស្មាញរបស់នាយ។
" លោកឯងឆ្កួតមែនទេ? "
" ខ្ញុំប្រញាប់ពិតមែន មកវិញពេលណាព្រលះជាមួយឯងឲ្យដឹងដៃ "
" តែខ្ញុំត្រូវការឥឡូវនេះ "
" ឯង-... " ងាកមកក៏គាំងស្ញេញព្រោះថេហ្យុងដោះអាវរបស់គេចេញ បង្ហាញឲ្យឃើញរាងរូវដ៏ស្រស់ស្អាត ចង្កេះមួយក្ដាប់របស់គេពេញភ្នែក ។ អ្នកណាទៅទ្រាំបាន បើទោះការងារនោះសំខាន់យ៉ាងម៉េចក៏ដោយ នាយចាត់ការក្មេងនេះសិន!
" -ហ្អឹម... " នាយសង្ហារស្ទុះទាំងកម្រោលទៅថើបបបូរមាត់នាយតូចដោយមិនថ្នាក់ថ្នម តែដោយសាររសជាតិស្រទន់ផ្អែមជាប់ចិត្តបែរជាឲ្យជុងហ្គុកប្រើប្រាស់កាយវិការទន់ភ្លន់ដែលនាយមិនធ្លាប់យកមកដាក់ក្នុងខ្លួន។
នាយសង្ហារដេញជើងនាយតូចឲ្យផ្ដួលចុះទៅលើពូក នាយតាមថើបគេមិនប្រណី មិនអាណិត បើទោះជាថេហ្យុងមិនបានតបត ក៏នាយព្យាយាមពង្វក់ក្មេងនេះឲ្យធ្លាក់ចុះផុងរណ្ដៅលិចខ្លួនតាមនាយដែរ ហើយនៅទីបំផុតគេក៏ព្រមតបទាំងលីលើ។
ម្រាមដៃមាំក្រាស់អង្អែលជើងស្រឡូនប្រដេញមកដល់ក្បាលពោះរាបស្មើរ សយអាវស្ដើងចេញផុត ស្រនុកលូនលាន់ក្បាលពោះដ៏គួរឲ្យចង់អង្អែលប្រណមតាមស្នេហ៍ នាយសង្ហារហាក់ឈ្លក់វង្វេងលេងដឹងខុសត្រូវ ខណៈនាយតូចកំពុងតែពឺតរមួលខ្មួលខ្មាញ់តាមខ្យល់រសាត់មិនខ្វល់ស្ថានការ។
អស្ចារ្យណាស់ នាយបានធ្វើឲ្យគេធ្លាក់មកដល់សភាពក្រោមទ្រូងនាយបែបនេះ នាយខ្លាំងបំផុតហើយ ចន ជុងហ្គុក....!
ស្នាមថើបចេះតែប្រដេញមកដល់កញ្ចឹងករ កំលោះម៉ាហ្វៀថែបថែមិនឲ្យចន្លោះ ដៃអង្អែលលូកស្ទាបព្រមជាមួយបបូរមាត់ទំនើងតាមមិនទាន់បាននិងកំពុងតែជាន់ឈ្លីទៅលើរាងកាយនាយតូចគ្មានស្រាកស្រាំ។
" អ្ហឹម-....ខ្ញុំ " អាល្អិតប្រឹងទប់សម្លេងសឹងនិងខាំអណ្ដាតឲ្យដាច់ ភាពស្រាវស្រៀបរបស់នាយវាយលុកទៅលើសសៃប្រសាទរបស់គេឲ្យដើរលើឋានសួគ៌ទាំងកំពុងបើកភ្នែក ។ ស្លាប់ហើយ !! គេឆ្កួតមិនខានទេ។
ក្រឹប !!
" លោក-.... " អាល្អិតស្វាងអស់អារម្មណ៍រមីលរមួលក្រោយពេលខ្នោះដៃមកជាប់និងដៃរបស់គេមួយជើងដោយមិនបានត្រៀមចិត្ត នេះនាយចង់លេងស្អីឲ្យប្រាកដទៅ?
" ចាត់ទុកថាវាជាស្នាមកក់ យប់បន្តិចខ្ញុំនិងមកជម្រះបញ្ជីជាមួយឯងមិនឲ្យឯងគេងនោះទេ សូមផ្ដាំទុកជាមុនណា យប់នេះបម្រើខ្ញុំទាល់តែខ្ញុំឆ្អែត...ឮទេ? ក្មេងសាច់ក្រអូប " នាយសង្ហារបូញមាត់ដូចជាមនុស្សស្រេកឃ្លាន ក្រសែរភ្នែកត្រេកត្រអាមរបស់នាយ ហោះមកក្នុងគំនិតនាយតូចបណ្ដាលឲ្យគេព្រឺសម្បុរខ្ញាក។
" លោកឆ្កួត-ហ្អឹម... "
" ឆ្កួតឬអត់ យប់នេះនិងដឹងចម្លើយហើយ " ជុងហ្គុកបញ្ចេញស្នាមញញឹមសើចចម្អក ទើបងើបក្រេសចេញពីកាយតូចទាំងនៅស្ដាយស្រណោះកាយដ៏ល្អឯករបស់គេ ត្រឹមតែបានប៉ះ បានថើប បានស្ទាបអង្អែលប៉ុណ្ណេះវាមិនធ្វើឲ្យនាយស្កប់ស្កល់នោះឡើយ ក្មេងដូចជាគេ គួរឲ្យមានអ្វីមកជំនួញទើបសប្បាយ!
" ន៎ែ ! ចន ជុងហ្គុក ឈប់ភ្លាម ឈប់ឥឡូវនេះ ចន ជុងហ្គុក!!!!!! " អាល្អិតប្រឹងស្រែកស្ទើរតែបែកកន្លើតប៉ុន្តែនាយសង្ហារបែរជាដើរធ្វើមិនខ្វល់ នេះណា!បើបានរួចចំណងពេលណា គេច្បាស់ជាហក់ទៅដាល់នាយមិនខាន។
" ហុើយ...ខ្ញុំគិតត្រូវឬខុសនៀក! " ស្ងាត់មួយស្របក់ទើបថេហ្យុងលួចចោទសួរខ្លួនឯងមិនឲ្យអស់ចិត្ត ខំប្រឹងឲ្យដៃគេប៉ុណ្ណេះទៅហើយ គេបែរជាទៅបាត់ ហើយថែមទាំងគម្រាមទៀត !!

It's YOUOù les histoires vivent. Découvrez maintenant