It's YOU : EP 01

8.4K 557 10
                                    

អេហេ!!សួរស្ដីបាទ នរណាមិនស្គាល់កំពូលPlay boyញ៉ែស្រីមិនរើសមុខដូចជា ចន ជុងហ្គុកខ្ញុំនេះ? ទាំងសង្ហារ ជាកូនអ្នកមានមុខមាត់ ដែលឪពុកខ្ញុំផ្ទាល់នេះណាជាស្ដេចម៉ាហ្វៀប្រចាំប្រទេសតែម្ដង។ មានឪពុកជាអ្នកលេង តិចថាខ្ញុំនេះអាងអំណាចគាត់ទៅចុះ អត់ទេ!! ចន ជុងហ្គុក មិនត្រឹមតែពូកែក្នុងរឿងញ៉ែស្រីក៏ជំនាញ់វ៉ៃគ្នាផងដែរ តិចថាកម្ទេចជើងកាងល្មមៗចង់មកត្រួតក្បាលល្បងធំដូចខ្ញុំវាដូចជាពិបាកខ្លាំងណាស់ ។ តែឈប់សិន មានរឿងមួយដែលខ្ញុំមិនទាន់ប្រាប់នោះគឺ ខ្ញុំតែងមានជម្លោះជាមួយនិងអាកាធាត់ពាក់វែនតា មុខសុទ្ធតែមុន តែអួតគេថាខ្លួននិងស្អាត ។ ព្រះអើយយ!!លង់និងសម្រស់ខ្លួនពេកទេដឹង??

« អាចង្រៃឯងបើខ្លាំងចូលមកវ៉ៃមួយស្មើរមក កុំសំងំក្នុងស្នូកដូចអណ្ដើកពេក » សម្លេងគ្រលធំៗដាស់ស្មារតីឲ្យនាយសង្ហារចន ជុងហ្គុកទម្លាក់ទឹកទុកលើតុងាកទៅមើលប្រភពសម្លេងជាមួយទឹកមុខរាបស្មើរតាមទម្លាប់ ។ នេះវាគ្មានអ្នកណាក្រៅពី គីម ថេហ្យុង សត្រូវស្លាប់រស់និងនាយនោះឡើយ ជួបកន្លែងណាវ៉ៃគ្នាកន្លែងនោះ ហើយអាសូរតែញាតិមិត្តជាឆ្មានិងកណ្ដុរទៅគេមិនទៅថាអីទេ តែគ្រួសារទាំងសងខាងជាអ្នកជិតដិតនិងគ្នាទៀតផង។

« យា៎..គីម ថេហ្យុង អេទេ!គីម ថេធាត់ទើបត្រូវ មករករឿងយើងដល់កន្លែងហើយនៅសម្ដីខ្លាំងទៀត? » ជុងហ្គុកបញ្ចេញស្នាមញញឹមតាមនិស្ស័យមនុស្សរវាម ទើបងើបឈរអស់កម្ពស់ខណៈកូនចៅក្រោមឱវាទរបស់នាយរហ័សបើកផ្លូវឲ្យល្បងដើរតម្រង់ទៅមេម្ខាងទៀត ។

« យើស៎...ចន ជុងឆែប គិតថាខ្លួនឯងអស្ចារ្យណាស់ឬបានជាទៅវ៉ៃគ្នាយើងដល់ថ្នាក់ចូលពេទ្យបែបនេះ? ថ្ងៃនេះបើយើងមិនសងសឹកឲ្យកូនចៅយើងទេ យើងប្រាកដជាដុតផ្ទះឯងមិនខាន » ថេហ៍លាត់ដៃអាវខ្លួនឡើងផុតមកដល់កែងដៃ ប្រឹងសម្លុតគម្រាមកំហែងជាមួយអ្នកខាងនោះហាក់ដូចជាខ្លួនមានឥទ្ធិពលខ្លាំងណាស់អីចឹង នេះបើមិនបានរាងកាម៉ាប់មកយោង គេប្រហែលជាចាញ់ក្រោមស្នាដៃនាយរាល់លើកមិនខាន។

« មានអីបានតើ យើងនិងវ៉ៃឯងឲ្យប្ដូរពីកាធាត់ដូចធុងសាំងមកជាស្គមដូចឈើចាក់ធ្មេញមិនខាន » ជុងហ្គុកងក់ក្បាលតិចៗមុននឹងយកចុងអណ្ដាតទល់ថ្ពាល់ ។ វិនាទីបន្ទាប់ ការវ៉ៃគ្នាដ៏ក្ដៅគគុកស្រាប់តែកើតឡើងដោយសារចិត្តខឹងពីដៃគូរទាំងសង ខណៈកូនចៅពួកគេទាំងពីរឈរមើលការប្រយុទ្ធមួយនេះទាំងគ្រវីក្បាលដូចគោច្រាំងទិច ។ ចាំមើលចុះ វ៉ៃគ្នាហើយដឹងតែចូលប៉ុស្តិ៍ ក្រោយចូលប៉ុស្តិ៍ប្រាកដជាវ៉ៃគ្នាទៀតមិនខាន ។ ឆ្ងល់ណាស់ ការកំណើតពួកគេឧស្សាហ៍មើលរឿងប្រដាល់ណាស់មែនទេ??

It's YOUWhere stories live. Discover now