it's YOU : EP 18

1.6K 154 12
                                    

     " អេ-ជុងហ្គុក " អាល្អិតព្យាយាមអង្រួនខ្លួននាយសង្ហារស្រាលៗទើបដឹងថាគេសន្លប់បាត់ទៅហើយ មិនចាំយូរកាយតូចគ្រានាយកំលោះទាំងលំបាកលំបិនមកដាក់នៅលើពូក និងទាញទូរស័ព្ទខលទៅវ៉ុនអ៊ូដើម្បីឲ្យគេទាក់ទងបន្តទៅគ្រូពេទ្យប្រចាំត្រកូល ប៉ុន្តែនាយសង្ហារចាប់ដៃថេហ្យុងជាប់
     " កុំ..តេ " នាយបង្ហើបសម្លេងតិចៗសឹងស្ដាប់មិនបាន ខណៈរាងកាយឈឺចុកចាប់ ចុកឆ្អល់ គ្រប់កន្លែង គ្រប់កន្លៀត កាន់តែគ្រាំនាយកាន់ស្ពឹកអស់រាងកាយ ស្របពេលកែវភ្នែកសម្លឹងមើលថេហ្យុងឡើងព្រឹលអស់ទៅហើយ។
     " មិនបាន...លោករបួសធ្ងន់យ៉ាងនេះប្រុងទុកចោលឲ្យស្លាប់ឬយ៉ាងម៉េច? "
     " ឯង-...លាង របួសឲ្យខ្ញុំ " យើស៎!គេជាពេទ្យ?
     " ឈាមហូរឲ្យកក្លាក់ មុតកាំបិទជ្រៅយ៉ាងនេះខ្ញុំមានអីដេរឲ្យ? " ថេហ្យុងហួសចិត្ត ស្រែកសម្លុតនាយសង្ហារជាមួយអារម្មណ៍ចង្អៀតចង្អល់ឆ្ងល់ក៏មិនបាន។
     " សុំអង្វរ " នាយកំលោះកាន់ដៃថេហ្យុងជាប់ជាមួយទឹកមុខលុនតួទាមទារឲ្យកាយតូចអង្គុយធ្មឹងសម្លឹងមើលគេទាំងពិបាកបរិយាយ។
     " បើលោកឲ្យខ្ញុំលាងឲ្យលុះត្រាណាតែស្ដាប់តាមខ្ញុំ យល់?ខ្ញុំត្រូវការហៅពេទ្យមកដេររបួសឲ្យលោកសិន "
     " អត់ទេ...ខ្ញុំ- " និយាយតែប៉ុណ្ណេះនាយក៏បាត់មាត់ឈឹង សន្លប់ម្ដងនេះទោះមេក្រូប្រកាសដាក់ត្រចៀកទៀតក៏នាយមិនបានទៅឈឺក្បាលហាលខ្យល់ឡើយ ។ ឃើញបែបនេះថេហ្យុងតឹងទ្រូងជ្រួលច្របល់ ទើបប្រញាប់ខលហៅពេទ្យមកដេរតែរបួសលើពោះគេបានហើយ សល់ប៉ុន្មានទុកឲ្យគេធ្វើតចុះ ចាត់ទុកថាសម្រេចបំណងរបស់នាយ។
     " លោកឯងជាមនុស្សក្បាលរឹងបំផុតដែលខ្ញុំមិនធ្លាប់ជួប " ថារួចនាយតូចដើរចូលក្នុងបន្ទប់ទឹកយកចានដែកនិងកន្សែងមួយទុកលើតុ ក៏ដូចជាត្រៀមប្រអប់ថ្នាំយកមកជូតលើមុខរបួសនាយបណ្ដើរៗទម្រាំគ្រូពេទ្យមកដល់និងបានដេររបួសឲ្យនាយតែម្ដង។
     មួយសន្ទុះគ្រូពេទ្យក៏មកដល់និងរៀបចំដេររបួសឲ្យនាយដែលមានថេហ្យុងអង្គុយក្នុងនោះដែរ ក្រោយរួចរាល់លោកគ្រូពេទ្យបានផ្សំថ្នាំនិងប្រាប់ពីរបៀបមើលថែអ្នកជម្ងឺទៅឲ្យថេហ៍ដឹង កុំឆ្ងល់ថីបានគ្មានពីណាមកមើល ព្រោះវ៉ុនអ៊ូប្រាប់កុំឲ្យអ្នកណាទៅរំខានអី មានគិលានុប្បដ្ធាយិកាពិសេសចាំមើលនាយហើយ ទើបវាស្ងាត់ដល់ថ្នាក់នេះ។
     " មើលតែប្រយុទ្ធគ្នាដណ្ដើមទឹកដី របួសធ្ងន់ដល់ករហើយ " ថេហ្យុងឈរសម្លឹងមើលទៅនាយសង្ហារដែលដេកស្ដឹងជើងនៅលើគ្រែស្រោបទៅដោយរបួសគ្រប់កន្លែង ពិតជាសុំសសើរស្មោះអស់ពីថ្លើម គេរបួសធ្ងន់យ៉ាងនេះនៅអាចត្រឡប់មកផ្ទះវិញកើតទៀត! អស្ចារ្យណាស់...
     បន្ទាប់ពីនោះថេហ្យុង ដើរមកដាក់ខ្លួនអង្គុយលើសាឡុងនិងព្យាយាមគិតថាគេគួរតែធ្វើអីបន្តទៀត? គួរត្រឡប់ទៅផ្ទះវិញឬនៅមើលថែកំលោះជើងល្អម្នាក់នេះ?ត្បិត2ថ្ងៃមកនេះគេនៅតែផ្ទះរបស់នាយមិនបានទៅអើតមើលអ្នកខាងផ្ទះគេបន្តិចណាសោះ តែក៏ចម្លែក គេបាត់ខ្លួន2ថ្ងៃហើយគ្មានអ្នកណាសួររកបន្តិចសោះ សូម្បីតែ...លោកប្អូនរបស់គេ។
     " សង្ស័យតែត្រីឆ្លាមសុីក្បាលបាត់ហើយទេដឹង?បានជាស្ងាត់ឈឹងមើលតែមនុស្សគរថ្លង់ទៅកើត ឯណាថាការពារបងប្រុស? ចំជាមនុស្សបាតដៃខ្នងដៃពិតមែន " សុខៗថេហ្យុងក៏អង្គុយកើតទុក្ខនឹកខឹងទៅលើកំពូលប្អូនប្រុសដ៏សែនឡូយឆាយរបស់គេ ចំណែកចំណិតល្អឯកក៏បែបហ្នឹងទៀត និយាយពីថាព្រងើយដល់ករហើយ!
     " មិនបានទេ បើខ្ញុំនៅទីនេះអ្នកណាមើលការខុសត្រូវ?ខ្ញុំគួរតែទៅវិញហើយ " និយាយរួច កំលោះតូចប្រញាប់ប្រញាលយកទូរស័ព្ទនាយសង្ហារផ្ញើរសារទៅវ៉ុនអ៊ូប្រាប់គេឲ្យនាំហានមកមើលជុងហ្គុកផង គេមិនមែនពេទ្យដៃឯកទេ ការងារគេគរដូចភ្នំ គ្មានពេលទំនេរមកអង្គុយមើលគេឡើយ!
      ក្រោយពីផ្ញើរសាររួច ថេហ្យុងសម្លឹងមើលទៅមុខនាយសង្ហារជាលើកចុងក្រោយទាំងមិនដាច់អាល័យ មុននេះដូចជាមិនអីទេ តែពេលនេះហេតុអ្វីក៏មានអារម្មណ៍ថាខុសដែលទុកនាយចោល?
     " បន្ទាប់ពីនោះ ពួកយើងមិនគួរជួបមុខគ្នាទៀតទេ សុបិន្តដ៏អាក្រក់មួយនោះនិងមិនលងបន្លាចខ្ញុំទេ បើខ្ញុំមិនជួបលោក លាហើយ! " កាយតូចជាមួយទឹកមុខស្រពោនព្រមទាំងដើរចេញលែងងាកក្រោយបន្តទៅទៀត គេគិតថាក្រោយពីគេបានដោះដូរវារួច នាយនិងឈប់មករវល់ជាមួយគេ ប៉ុន្តែសូមប្រាប់ថា គេជាមនុស្សពិសេសដែលនាយផ្លាស់ប្ដូរខ្លួនឯងសម្រាប់គេ ព្រោះគេជាគេ!!

It's YOUNơi câu chuyện tồn tại. Hãy khám phá bây giờ