it's YOU : EP 27

5.2K 219 12
                                    

🔥
    " ថេហ៍... " នាយសង្ហារគ្រលាស់អណ្ដាតសឹងតែមិនកើត ពេលបានឃើញរាងកាយដ៏ល្អឥយខ្ចោះរបស់គេបែបនោះ គេឈរបង្ហាញកាយវិការធម្មតាៗ តែវាទាក់ទាញដល់ថ្នាក់នាយក្ដៅមុខហាក់បីដូចជាភ្នំភ្លើងរៀបនឹងផ្ទុះ។
     " កាដូបងយប់នេះ...គឺអូននឹង- " គេទាក់សម្ដីលេបទុកចូលពោះ ទើបបោះជំហ៊ានមួយៗមករកនាយកំលោះដែលអង្គុយភ្លឹកភ្លាំងនៅឡើយ ។ អាល្អិតចិត្តមានៈរហ័សឡើងមកអង្គុយលើភ្លៅរបស់នាយ ដៃម្ខាងអង្អែលបបូរមាត់នាយ ឯដៃម្ខាងទៀតអង្អែលទ្រូងយ៉ាងព្រហើនហួសហេតុ។ ខណៈពេលមានរបស់ដ៏ល្អមកប្រគេនតាមសម្រួលមិនបាច់បង្ខំដូចរាល់ដង កំលោះម៉ាហ្វៀស្ញោចស្នាមញញឹមលាក់មិនបាន ហើយក៏ប្រញាប់ក្រសោបគេជាមួយរង្វង់ដៃមួយនោះ។
     " បម្រើបង!! " ថេហ្យុងបញ្ចប់ប្រយោគពេលបានប្រសព្វភ្នែកជាមួយមាឌសង្ហារ ដែលចង្អុលបញ្ជាក់ថាថ្មទប់ចិត្តចង់វាដាច់ខ្សែរទៅហើយ។
     " បែបណា? " គេសួរបញ្ជាក់ធ្វើដូចជាមនុស្សភ្លើ មុននឹងឱនទៅស្រង់ក្លិននៅកញ្ចឹងករថេហ៍ស្រាលៗ បង្ហួសមកថើបថ្ពាល់ក្រពុំមួយខ្សឺតមិនចេះជិនណាយ។
     " បងគិតដល់ណាហើយ? " ថេហ៍ជ្រួញចិញ្ចើមទាញនាយកំលោះមកប្រសព្វមុខ ធ្វើឲ្យជុងហ្គុកក៏ឆ្ងល់មិនស្ទើដូចគ្នា
     " ក្រែងអូនថា... "
     " ន៎ែ!កុំគិតតែរឿងស្មោគគ្រោកពេក ព្រឹកមិញអូនឃើញបងដើរប៉ះឈើហើយក៏មានឈាមនៅស្មានេះ អូនគ្រាន់តែចង់ងូតទឹកឲ្យបងនិងលាងរបួសឲ្យប៉ុណ្ណោះ " មនុស្សមាឌល្អិតប្រញាប់កាត់សម្ដីប្រុសកំពូលល្មោភ ទើបចង្អុលទៅស្នាមរបួសដែលមាននៅលើស្មាខាងស្ដាំរបស់នាយ មើលចុះ នៅមានស្នាមក្រហមៗនៅឡើយទេ។
     ក៏ព្រោះរវល់តែលួងលោមគ្នា សើចសប្បាយ ភ្លេចនឹកឃើញថានាយមានរបួសនេះឯង។ ភ្លេចរហូត!
     " ហ្អាក...ថេហ៍ នេះជាយប់ផ្សំដំណេកណា " គេប្រកែកបែបមិនសុខចិត្ត យ៉ាងណាៗបើមិនបានផ្សំ នាយច្បាស់ដាច់ខ្យល់ស្លាប់ឥឡូវហើយ។
     " ហើយយ៉ាងម៉េច?អ៎!!បងប្រុងគិតថាអូនចិត្តងាយឬ?បើគ្រាន់តែបងសារភាពថាស្រឡាញ់ អូនក៏ទន់ខ្លួនចុះចាញ់? "
     " រួចចុះអាវនេះ?ពាក់ធ្វើស្អី? "
     " ហានជាអ្នករៀបចំឲ្យ អ្នកណាទៅដឹង គេដាក់ខោអាវសុទ្ធតែ...ហ៊ើយ មិនចង់គិត " អាល្អិតរអ៊ូង៉ូវៗ ទាញអាវឲ្យនាយមើលឆៅៗ បណ្ដាលឲ្យកំលោះឈាមរាវសឹងតែច្រាលដង្ហើមរត់បញ្ច្រាស គេសម្លឹងមើលពីក្បាលដល់ឈប់ត្រឹមភ្លៅរលោងស្រិល ទើបលូកដៃមកអង្អែលលើនោះថ្នមៗ
     " ថេហ៍... " គេខ្សឹបក្បែរត្រចៀកនាយតូច ហើយថេហ្យុងប្រញាប់ងាកមកមើលគេភ្លាមៗ
     " ហ្អឹម? "
     " ធ្វើវាទៅ យល់ព្រមនិងបងណា! " អាល្អិតមិនទាន់ឆ្លើយយល់ព្រមផង កំលោះឈាមរាវប្រញាប់ក្រឡាស់គេឲ្យមកនៅក្រោមទ្រូង សម្លឹងមើលទឹកមុខភ័យៗរបស់ថេហ្យុងទាំងអស់សំណើចតិចៗ។
     ទេ...ល្ងាចមិញអ្នកណាចូលខ្លួនថេហ្យុង បានជាគេស្រួលៗ មិនដូចពេលនេះ?
     " បងត្រូវការវាខ្លាំងមែនទេ? " នាយតូចគិតមួយសន្ទុះមុននឹងសម្រេចចិត្តសួរនាយកំលោះដែលគិតតែពីសម្លឹងមើលគេមិនឈប់ ហើយបើនិយាយពីដៃវិញ រវាមរលៀមមកស្ទាបភ្លៅគេមិនឈប់សោះ។
     " ពិតណាស់ ធ្វើវាជាមួយបងទៅ បងធានាថាយប់នេះ ជាយប់ពិសេសដែលអូននិងចងចាំវាទុករហូតទៅ " ពាក្យពេជន៍លួងលោមរបស់នាយជាអាល់ហ្វាបណ្ដាលឲ្យថេហ៍ទន់ចិត្តទន់ខ្លួនល្អូក
      " បើវាជាតម្រូវការរបស់បង អូនព្រម! " បញ្ចប់ប្រយោគជាមួយស្នាមញញឹម អាល្អិតថេហ្យុងប្រញាប់ប្រឡេះអាវគេបោះទៅម្ខាង ទុកតែខោខ្លីត្រឹមភ្លៅមួយប៉ុណ្ណោះ។
     " បងស្រឡាញ់អូនបំផុត...សឺត " ស្នាមថើបលើថ្ងាសជាការបញ្ជាក់ថា មនុស្សក្រោមទ្រូងនិងចាំនាយអស់មួយជីវិត។
     " អូនដូចគ្នា "
     សារភាពដោយស្មោះអស់ពីចិត្តគេមិនធ្លាប់ទទួលបានអារម្មណ៍កក់ក្ដៅដូចជាពេលនេះ ការថ្នាក់ថ្នម លួងលោម ប្រលោមស្នេហ៍ ការប៉ះពាល់របស់នាយធ្វើឲ្យគេមានអារម្មណ៍ល្អហើយក៏ចង់ទទួលបានវារហូតទៅ ។ គេចាញ់ ចាញ់និងពាក្យសម្ដីដ៏ពិរោះមួយនេះ!
      ស្នាមថើបដ៏ផ្អែមល្ហែមបង្កើតឡើងពីសំណាក់កំលោះមាឌមាំ មានការចូលរួមពីមនុស្សក្រោមទ្រូង បង្កើតបានជាបរិយាកាសរោមេនទិកគួបផ្សំជាមួយសម្លេងទឹករលក ខ្យល់បក់ល្ហៀកៗសសៀរចូលមកប៉ះលើរាងកាយមួយគូរ ពពាក់ពពូនគ្នានៅលើគ្រែដ៏ប្រណីត ។ នាយសង្ហារព្យាយាមបឺតយកជាតិដ៏ផ្អែមស្រទន់ គ្រលាស់អណ្ដាតចុះឡើងហើយក៏គ្មានថ្ងៃចង់ដកចេញបើមិនមែនដៃដែលប្ដូរពីឱបករនាយមកជាគក់ទ្រូងនាយសឹងតែធ្លាក់សួរឲ្យបញ្ឈប់។
     " បងមិនដែលថើបគ្នាមែនទេ?បានជាថើបៗរកតែដកខ្យល់មិនកើត! "
     " សុំទោស " គេពោលពាក្យសុំទោសទាំងមិនមែនជាកំហុស មុននឹងឱនទៅថើបថ្ពាល់ក្រពុំខ្សឺត លយហួសមកកាន់កញ្ចឹងករ ទើបជ្រុបត្រង់កន្លែងនោះពីម្ខាងទៅៗ ដៃម្នាក់ៗមានមុខងារខុសៗគ្នា ព្រោះកំលោះក្រោមទ្រូងទប់ទល់ជាមួយភាពស្រើបស្រាល តែកំលោះមាឌមាំនេះណា បែរជាចាប់ចុះចាប់ឡើងមិនចេះស្កប់ ម្ដងលេងដើមទ្រូង ម្ដងក៏អង្អែលក្បាលពោះ ហើយម្ដងនោះក៏អង្អែលភ្លៅរលោងនោះមិនចង់ដកដៃចេញសោះ។
     " អ្ហឹម... " ថេហ៍ក្រហឹមស្រាលៗ សន្សឹមៗលើកដៃមកអង្អែលករនាយកម្លោះ ដែលឈ្មុលឆ្មាំទៅលើករគេពីម្ខាងទៅម្ខាង ឯជើងក៏ត្រកួតចូលគ្នា ខាំមាត់បែបស្រើបស្រាលទប់អារម្មណ៍សឹងតែមិនកើត។
     " អ្ហឹស...ជុងហ្គុក " គេក៏ហើបមាត់ថ្ងូរតិចៗទាំងមិនទាន់ដល់ចំណុចកណ្ដាលផល បើគ្រាន់តែនាយជញ្ជក់ក្រពុំចុងស្រួចលេងសោះ គេបែរជារលាយខ្លួនខ្ចរខ្ចាយ ស្របតាមនាយសង្ហារអស់ភាពជាម្ចាស់ការខ្លួនគ្មានសល់។
     ស្នាមត្រាជាច្រើនបន្សល់ទុកតាំងពីដើមកររហូតដល់ដើមទ្រូង ទាំងផ្អែម ទាំងក្ដៅ ទាំងរស់រវើក នេះចង់ឲ្យនាយឆ្កួតស្លាប់ក្នុងខណៈនេះឬ!
     " ថេហ៍... " ថើបសុខៗកំលោះសង្ហារងើបមកខ្សឹបក្បែរត្រចៀករាងតូចដែលកំពុងតែស្រមៃរឿងហួសហេតុឲ្យបើកភ្នែកព្រឹមៗសម្លឹងមើលគេដោយចម្ងល់។
     " បង- "
     " បងសុំទោសទុកមុនណាបើបងមិនអាចថ្នម តែបងនិងព្យាយាម " គេនិយាយហើយក៏ទាញកន្សែងចេញបង្ហាញបុរសសង្ហារដែលលាក់បាំងក្នុងនោះភ្លាមៗ ថេហ្យុងដកដង្ហើមធំចង់ហូរទឹកភ្នែក ។
     " ជុងហ្គុក...បង បងត្រូវតែថ្នមណា " នាយតូចងើបទៅឱបករនាយ អង្វរប្រុសសង្ហារឲ្យលេងខ្លួនតិចៗ ព្រោះ...កម្លាំងនាយមិនខុសពីដំរីចុះប្រេងទេ។
     " បងសន្យា " នាយហ៊ានសន្យាទាំងមិនប្រាកដចិត្ត តែយ៉ាងណាត្រូវតែលួងថេហ៍ឲ្យទន់ចិត្តសិន មកដល់ដំណាក់កាលនេះ នាយថ្នមអត់រួចពិតមែន ។ បន្ទោសខ្លួនឯងទៅថេហ៍...
     ក្រោយឮពាក្យសច្ចារបស់នាយកំលោះតូចសន្សឹមខ្លួនដេកទៅវិញរងចាំឲ្យនាយប្រតិបត្តិការលើខ្លួន ហើយភ្លាមៗនោះដែរ ខោតូចក៏ត្រូវគ្រវែងចោលទៅម្ខាង បន្សល់តែរាងកាយទទេរស្អាតរបស់គេ ។
     សភាពជុងហ្គុកហាក់លែងមានសង្ឃឹមថាថ្នមហើយ ពេលនាយម្នាម្នីទាញជើងម្ខាងរបស់គេដាក់លើស្មា ថើបកំភួនជើងគេស្រាលៗបណ្ដាលឲ្យថេហ៍អៀនឡើងក្រហមខ្លួនអស់។ ចំណែកឯជើងម្ខាងទៀតគៀបជាប់ចង្កេះ ទើបយកប្រុសសង្ហារស៊កចូលប្រលោះនោះតិចៗទាំងឃ្នើសចិត្ត ។
     " ជុងហ្គុក...ឈឺ " គេពេបមាត់ត្អូញត្អែប្រាប់នាយ ហើយនាយឱនក៏មិនដឹងលួងបែបម៉េច មានតែប្រឹងបន្ថែមរហូតបានសម្រេច តែមិនបាច់មើលថេហ្យុងទេ ទម្រាំតែចូលបានគេស្រែក2-3ដងទៅហើយ ឯទឹកភ្នែកក៏ហូរចុះសឹងក្លាយជាជ្រោះ ។
    " អ្ហឹកៗ..ជុង...ឈឺ..ឈឺណាស់ "
    " ទម្រាំបន្តិចទៅអូនសម្លាញ់ " ទ្រាំណា! តែបងអត់ទ្រាំទេ...
     នាយសង្ហារគ្រលែងចង្កេះតិចៗដើម្បីឲ្យនាយតូចបានយល់ ប៉ុន្តែគេក៏ខាំធ្មេញក្រេតក្រតពិបាកក្នុងខ្លួន ពេលសម្លឹងមើលរាងកាយតូចល្អមួយនោះ ថែមទាំងសម្លេងថ្ងូរលាយយំរបស់គេទៀតសោត សួរទៅ នាយទ្រាំបានយ៉ាងម៉េច!
     " អ្ហាស...អ្ហឹស ថេហ៍...បងលែងតិចៗ យំសិនទៅ " នាយកំលោះប្រញាប់សម្រុកមើលតែព្រាយដេញ ទុកឲ្យថេហ៍យំផងថ្ងូរសឹងតែស្រែកជេរនាយទៅហើយ។
     " អា..ហ្អឹក អ្ហឹសៗៗ ជុង...មនុស្សឆ្កួត តិចៗ " គេគោះពូកស្រែកឲ្យនាយថ្នមៗ តែអ្នកណាទៅដឹងនាយបន្ថែមលើសដើម ធ្វើឲ្យថេហ៍ស្រែកជេរគេលែងរួចមានសម្លេងថ្ងូរកំដរចង្វាក់ស្នេហ៍ក្ដៅរងំជាងភ្លើង ។
     " អ្ហឹសៗៗ..ថេហ៍ អូនសម្លាញ់ "
     " អ្ហឹស... "
     សម្លេងថ្ងួចគ្រលួចប្រណាំងគ្នាឥតអាក់ នាយតូចក្រោមទ្រូងបានផ្ដល់ក្ដីសុខៗគេកាន់តែខ្លាំងឡើងពេលអាល្អិតព្រមតបចង្វាក់របស់គេបែបនេះ។ ហើយក?មិនយូរត្រើយទី1បានបញ្ចប់ជាស្ថាពរ ទឹកក្ដៅអន់ៗហូរចេញមកប្រឡាក់ពេញពូក ឯកំលោះជើងល្អឱនមកជ្រុបត្រង់ដើមទ្រូងគេបឺតជញ្ជក់លេងមើលតែក្មេង។
     " ជុង...បានហើយណា " គេទះស្មានាយតិចៗតែគិតតែពីឈ្ងោកមុខមិនព្រមងើប។
     " សុំតែ2ទៀតទេ " នាយបញ្ចេញចរិកកូនក្មេងដាក់នាយតូច
     " តែ1ទៀតបានហើយ "
     " ក៏បាន...តែ1យប់ "
     " ជុង...អ្ហាស..អ្ហឹស " មិនឲ្យគេប្រកែកទាន់ កំលោះសង្ហាររហ័សកម្រើកចង្កេះបន្ត នាំឲ្យអាល្អិតផ្ដល់ក្ដីសុខបន្ថែមពេញមួយយប់តាមពាក្យរបស់នាយដាក់មែន!

TO BE CONTINUE........🐾🦋

និយាយមែនណា ដំបូងថាអត់ដាក់ឲ្យទេ !

It's YOU [END✅]Where stories live. Discover now