It's YOU : EP 03

3K 389 6
                                    

     " ទៅវិញ !! " កំលោះតូចពេញដោយសម្លេងរឹងកំព្រឹស ពោលទៅកាន់នាយចំណិតឲ្យរហ័សស្ដាប់បង្គាប់បោះជំហ៊ានចាកចេញតាមពីក្រោយដំណើរញាប់ជាងម៉ាសុីនដេររបស់គេ ។ ទឹកមុខក្រញ៉ូវ ប្រើកម្លាំងបាយមិនតិចជាងដំរីចុះប្រេង ទាមទារឲ្យមីនសុងគ្រវីក្បាលអស់សំណើចមួយរំពេច ។
     " ចៅហ្វាយទៅធ្វើអីដល់ថ្នាក់អ្នកប្រុសគីមខឹងថ្នាក់នេះ? " វ៉ុនអ៊ូជ្រួញចិញ្ចើមមិនខុសពីពំនើងផ្នត់ គេទ្រឹងគិតមួយសន្ទុះធំមុននឹងត្រូវបានកំលោះម៉ាហ្វៀហៅចូលទៅក្នុង។
     " ទៅសុើបមើលថាគីម ថេហ្យុង បញ្ចូនទំនិញតាមកំពង់ផែណា ហើយគេធ្វើការងារអ្វីខ្លះ យើងត្រូវការក្នុងរយៈពេល15នាទីទៀត " សម្ដីសោះកក្រោះខុសពីអម្បាញ់មិញដាច់ស្រឡះ រីឯស្នាមញញឹមបែរជាមិនបង្ហាញ សល់ត្រឹមផ្ទៃមុខស្មើរធេងតាមការបង្វិកជាអ្នកលេង ។
     ជុងហ្គុកឈរបែរខ្នង ដៃកាន់ឯកសារមើលពីទិន្នន័យរបស់ក្លឹប ប៉ុន្តែដួងចិត្តបែរជាវៀចវេ តម្រូវការអារម្មណ៍ជំរុញឲ្យនាយធ្វើអ្វីហាក់ខ្វះការគិតពិចារណា ជាតម្រុយឲ្យវ៉ុនអ៊ូចាប់បានភ្លែត។
     " បាទចៅហ្វាយ " 15នាទី?វាលឿនណាស់ លឿនបំផុត លឿនដល់នាយចំណិតស្លេកមុខលែងបញ្ឈប់សកម្មភាព ។ គេរហ័សចេញមកខាងក្រៅ បន្លឺហៅគ្នីគ្នា2-3នាក់ផ្សេងទៀតឲ្យមកជួយចាត់ចែងចំពោះរឿងអស់នេះជាបន្ទាន់។
     " គាស់មើមដំឡូង ត្រូវគាស់ទាំងឬស?ហុឹស!!យើងយល់ហើយ " ជុងហ្គុកស្ញោចស្នាមញញឹមចុងមាត់ ជាស្នាមញញឹមដែលបញ្ជាក់ពីគំនិតដ៏សែនឈ្លាសវៃគ្មានគូរប្រដូច ។

     ព្រឹកថ្ងៃថ្មី....

     ការងារជាម៉ាហ្វៀមិនមែនស្រួល តែដោយសារពូជពង្សវង្សត្រកូល មានខ្សែស្រឡាយក្នុងរឿងមួយនេះ ហេតុដូច្នេះហើយ ជីវិតកំលោះតូចគីម ថេហ្យុង ស្ថិតក្នុងគ្រោះថ្នាក់គ្រប់ពេល ។ ក៏ដូចជាយប់មិញ ក្រោយចាកចេញដល់ពាក់កណ្ដាលផ្លូវ មានមនុស្សលួចធ្វើឃាតគេប៉ុន្តែមិនបានសម្រេចឡើយ ។
     " អ៊ំ..គួរដាស់អ្នកប្រុសទេ? " រីយ៉ាស្រដីសួរអ៊ំមេផ្ទះដែលកំពុងរងចាំវត្តមាននាយតូចជាមួយអាហារពេលព្រឹកត្រៀមរួចជាស្រេច ។
     នេះជាវីឡាទំហំមធ្យមមួយដែលថេហ្យុងទិញសម្រាប់នៅ គេមិនចង់រស់នៅជាមួយលោកគីមទៀតឡើយ ដោយសារការងាររបស់គេមិនកំណត់ម៉ោងចូលផ្ទះនោះទេ ។
     " មិនបាច់ទេ ឲ្យអ្នកប្រុសសម្រាកសិនចុះ "
     " តែម្សិលមិញខ្ញុំឃើញគាត់ត្រូវរបួសណា " នាងតូចឧទានឡើងទាំងបារម្ភ រឿងត្រូវរបួសជាញឹកញាប់វាមិនសូវប៉ុន្មានទេ តែរឿងផ្សេងមួយទៀតពិបាកប្រាប់ណាស់។
     " ចឹង...នៅចាំទីនេះហើយ យើងឡើងទៅហៅអ្នកប្រុស "
     " ខ្ញុំចុះមកហើយអ៊ំ " មិនទាន់ទាំងបោះជំហ៊ានចាកចេញផង សម្លេងកំលោះតូចស្រដីឡើងកាត់ផ្ដាច់ការសន្ទនារបស់អ្នកពីរយ៉ាងខ្ទិចខ្ទំ។ គេដើរមកអង្គុយនៅតុអាហារជាមួយទឹកមុខញញឹមស្រស់ស្រាយ។
     " មិញនេះខ្ញុំភ័យណាស់ ខ្លាចតែអ្នកប្រុសកើតអ្វីធ្ងន់ធ្ងរទេ " រីយ៉ា
     " បងភ័យអី?ប៉ុណ្ណឹងខ្ញុំមិនស្លាប់ទេ "
     " រឿងនោះ.... "
     " អរ!!ខ្ញុំលេបថ្នាំទៀងពេលណាស់ បងតែងទិញទុកសម្រាប់ខ្ញុំរហូត ខ្ញុំមិនខ្លាចអស់នោះទេ " អាល្អិតញញឹមគ្មានទុក្ខ បណ្ដាលឲ្យរីយ៉ាក៏ធូរទ្រូងដូចគ្នា ។
     " អ្នកប្រុសអញ្ជើញពិសារបបរណា អ៊ំធ្វើជាពិសេសសម្រាប់អ្នកប្រុស "
     " បាទអ៊ំ " កំលោះតូចស្ញេញដូចកូនក្មេង ទើបបន្តញាុំបបររបស់គេញាប់មាត់ ។ ញាុំបានបន្តិច មីនសុងចូលមកប្រាប់រឿងសំខាន់ អាល្អិតរហ័សរៀបចំខ្លួនចេញទៅក្រៅតែម្ដង។

It's YOUWhere stories live. Discover now