" ភ្លេចអីហើយ " Jungkook និយាយព្រមទងធ្វើថ្ពាល់ប៉ោងម្ខាងបញ្ចាក់ថាគេចង់អោយរាងតូច

" ចំមែន...ហឹ្ហម..." Taeក៏អោនទៅថើបតែមានណា Jungkook ក៏ងាកបបូរមាត់ទៅប៉ះមាត់Tae ហើយក៏គ្រប់គ្រងដោយក្តីនឹករលឹក ឬបែកត្រឹមតែ1យប់សោះគេនឹករាងតូចចង់ឆ្កួតទៅហើយជាពិសេបបូរមាត់តូចច្រមិចពណ៍ផ្កាឈូកនេះ ថើបមិនចេះធុញមិនចេះត្រលាន់សោះ

" អា..." Yejin ប្រុងស្រែកតែYui យកដៃបិទមាត់ទាន់ ពួកនាងគិតមិនខុសមែនពួកគេមិនមែនមានទំនាក់ទំនងធម្មតាទេ មើលចុះគេចមកអោបថើបគ្នានៅក្នុងឡានទៀត

" ឯងបានថតជាប់ទេ " Yui សួរyejin ព្រោះមុននេះ នាងបានប្រាប់អោយ yejinជាអ្នកថត

" ជាប់ នៅក្នុងនេះឯង.." yejinនិយាយហើយបង្ហាញរូបក្នុងទូរស័ព្ទរបស់នាង

" ហឺុយ..លោកJeon របស់យើងត្រូវអាក្មេងនោះញំុាពងក្រហមហើយ..." Yuiយំធ្វើមាត់ពេប ដាក់Yejin

" ពងក្រហមនិងស្អីគេ " Yejinក៏សួរព្រោះនាងមិនយល់ថាមិត្តនាងនិយាយពីអីទេ

" នាងឆ្កួត ពងក្រហមគឺពងក្រហមហើយ ហឹុស.." Yui បន្ទប់ពីបានឃើញបែបហើយឈឺចុកចាប់ស្អិតទ្រូងក៏មិនទ្រនៅមើលទៀត ក៏ដើរតាំងៗទៅបាត់

" ហឺុយ រអើមណាស់....yui ចាំយើងផង" Yejin ក៏រតតាមក្រោយមិត្តនាង

"បាន..ហើយប្រយ័ត្នមានគេមកឃើញ " TaeរុញJungkook ចេញបើបណ្ដាយទៀតគេប្រហែលគ្មានសល់ខ្យល់ដណ្ហើមទៀតទេ

" យប់នេះ បងនិងជម្រះបញ្ចី..ខានមួយយប់ហើយនឹកណាស់ ..." Jungkookនិយាយធ្វើអោយTae សើច
" យី1យប់សោះ នឹកដែរ" Taeនិយាយហើយសើច
" នឹកណាស់ៗៗ ទោះ1វិនាទីក៏បងនឹកដែរ "

Taeនៅលែងបាន ហើយវៃគេមួយដៃមុននិងចុះពីឡាន ទើបតែខាន1យប់សោះ ចង់ជម្រះបញ្ចីទម្រាំគេមកពីហុងកុង1អាទិត្យទៀត Taeប្រហែលចុះពីគ្រែមិនរួចទេមើលទៅ

" អូនទៅហើយ " Tae ក៏លើកដៃលាJungkook ហើយJungkook ក៏បើកឡានទៅមើលការងារគរបន្ត

Taeដើរមកញញឹមបិទមាត់មិនជិត Jimin ដែលកំពុងអង្គុយធ្វើលំហាត់អោយTaeឡើងវិលក្បុង តាំងពីTae ចេញទៅគេធ្វើបានតែ2លំហាត់ទេ ហើយ សុទ្ធតែលំហាត់ស្រួលទៀត ដោយសារខ្លាចTaeជេទើបខំអង្គុយមើលលំហាត់

" ហឺុយ សើចចឹងបានន័យថាត្រូវគ្នាហើយមែនទេ "JiminឃើញTaeដើរញញឹមចូលមក គេរាងធូរទ្រូងបន្តិច ហើយក៏ប្រញាប់សួរTae

" ....." Taeមិនឆ្លើយតែញញឹមងក់ក្បាលជំនួសវិញ

" អឺ ល្អនេះធ្វើលំហាត់ឯង ខ្លួនឯងទៅ យើងធ្វើមិនចេញទេ "JiminទាញសៀវភៅបោះអោយTae

" ន៎ែ អាឆ្កួត ក្រែងឯងសន្យាថានិងធ្វើអោយយើងមែនទេ " Tae សម្រាប់តែស្រែកដាក់Jiminវិញ

" បើយើងមិនភរ ឯងទេ ស្មានតែឯងទៅមែនទេ រកមិត្តឯណាបានដូចយើងទៀតឯងគិតមើលទៅ" Jimin និយាយហើយសើចដាក់Tae ឡើងលឹបភ្នែកអស់ហើយ

" យើងមានរឿងចង់ប្រាប់ឯង អោនត្រចៀកមក យើងប្រាប់ " Tae និយាយទាំងសើចហើយអោយJimin អោនត្រចៀកមករកគេ
" ប្រាប់មកៗ" Jiminក៏ប្រញាប់អោនត្រចៀកទៅរកមាត់Tae

" គឺប៉ាJungkookព្រមអោយ យើងទៅនៅផ្ទះគាត់ហើយ " Taeខ្សឹបតិចៗ ខ្លាចគេឮ តែJiminវិញគ្រាន់តែឮភ្លាមស្រែកឡើងមួយទំហឹង

" ហាស លោកJeon ព្រមអោយឯងទៅនៅផ្ទះជាមួយ..អ៊ុប.." Jiminស្រែកឮៗភ្លេចខ្លួនធ្វើអោយសិស្សក្នុងថ្នាក់មើលមកពួកគេព្រៀតចំហមាត់ធ្លុង ព្រោះឮJimin និយាយមុននេះ

To be continued...
Thank you for reading❤️🙏

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now