Part33: បងជូនអូនទៅដើរលេងល្អទេ?

Start from the beginning
                                    

ពួកឯងចាប់អ្នកប្រុសឯងទៅទៅឃុំទៅ!>>

មិនបាច់ទេ!!!...ខ្ញុំដើរខ្លួនឯងខ្ញុំស្អប់ប៉ា>>

Daniel....ប៉ាធ្វើនេះក៏ដើម្បីសងសឹកអោយម៉ាក់ឯង>>លោកKangនិយាយពីក្រោយខ្នងកូនប្រុស

ប៉ានៅជាមួយម៉ាក់យូរហើយនៅតែមិនយល់ពីចិត្តគាត់ទៀត>>យDanielផ្អាកដំណើរបន្តិចហើយក៏ដើរចេញទៅ

#មួយអាទិត្យកន្លងផុតទៅ

មួយអាទិត្យក្រោយមករបួសរាងតូចជាអស់ហើយតែគេមិនដឹងខ្លួនសោះឬមួយក៏គេត្រូវដេកលើគ្រែរយៈពេលយូរដូចដែលពេទ្យនិយាយពិតមែនបើបែបនោះមែនរាងក្រាស់ច្បាស់ជាស្ទះខ្យល់ស្លាប់មុនថេយ៍មិនខានទេ

ក្រែងអូនស្រលាញ់បងណាស់មិនចឹងម៉េចក៏មិនក្រោកមកលេងជាមួយបងមកបងអផ្សុកណាស់ដឹងទេ?>>រាងក្រាស់ជូតខ្លួនអោយថេយ៍បណ្តើរនិយាយបណ្តើរ

ខ្លួនអូននៅតែក្រអូបដដែល...តែស្នាមញញឹមដ៏ស្រស់ស្អាតដែលបងចង់ឃើញពេលនេះបែរជាបាត់ទៅវិញ>>

អូនស្តាប់លឺបងនិយាយត្រូវទេ?...តែហេតុអីក៏អូនមិនក្រោកមកនិយាយជាមួយបងឬមួយក៏អូនស្អប់បងណាស់>>រាងក្រាស់អង្គុយនិយាយរៀបរាប់ម្នាក់ឯងថេយ៍ក៏សម្រក់ទឹកភ្នែកមកតាមកន្ទុយភ្នែកហាក់ដូចជាស្តាប់លឺគេនិយាយអញ្ចឹងតែរាងក្រាស់មិនបានដឹងទេ

កុំពិបាកចិត្តពេកអី...ថេយ៍គង់តែដឹងខ្លួនទេណាគ្រាន់តែមិនដឹងពេលណាយូរឬឆាប>>ជីមីនដើរមកទះស្មារាងក្រាស់តិចៗគេក៏ចង់ឲថេយ៍ឆាប់ដឹងខ្លួនដែរ

ថេយ៍យ៉ាងម៉េចហើយ?>>Danielស្រាប់តែដើរចូលមកគេតែងតែមកមើលរាងតូចរាល់ថ្ងៃតែរាងក្រាស់ដេញគេទៅវិញរហូត

ឯងមកធ្វើស្អីទៀតហើយ?...នៅធ្វើបាបគេមិនទាន់អស់ចិត្តមែនទេ?>>រាងក្រាស់ស្រែកច្រឡោតឡើង

យើងគ្រាន់តែមកមើលគេប៉ុណ្ណោះគ្មានបំណងអាក្រក់អីទេ>>អ្នកកំលោះនិយាយទាំងសម្លេងធម្មតា

ថេយ៍មិនត្រូវការការអាណិតពីឯងទេ...ទៅវិញទៅ!>>រាងក្រាស់ដេញអ្នកម្ខាងទៀត

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now