Part22: ស្រលាញ់គ្នា

Start from the beginning
                                    

    ពួកគេនៅជាមួយគ្នាច្បាស់ជាស្រលាញ់គ្នាដូចបងប្អូនហើយ>>(យីរឿងផ្សេងឆ្លាតអារឿងចឹងអីក៏ល្ងង់ម្ល៉េះកូន🤭)

    ផូស~~~~>>រាងក្រាស់ផ្ទាត់ថ្ងាស់រាងតូច

    អួយយ...ម៉េចក៏លោកមកផ្ទាត់ថ្ងាស់ខ្ញុំ?>>ថេយ៍យកដៃទប់ថ្ងាស់

    ម៉េចក៏ឯងល្ងង់ម្ល៉េះ?...យើងចង់មានន័យថាពួកគេស្រលាញ់គ្នាក្នុងន័យស្នេហា>>

    ហាស៎>>រាងតូចស្រែកឡើងទាំងភ្ញាក់ផ្អើល

    យ៉ាងម៉េច?...ភ្ញាក់ផ្អើលអីឯងមិនចូលចិត្តស្នេហាខុសធម្មជាតិបែបនេះមែនទេ?>>

    អត់ទេខ្ញុំគ្រាន់តែភ្ញាក់ផ្អើលបន្តិច...ឈ្លោះគ្នារាល់ថ្ងៃបែរជាស្រលាញ់គ្នាវិញ>>

    ត្រូវហើយ...ចុះឯងមិនមានអារម្មណ៍ស្រលាញ់យើងខ្លះទេហេស៎?>>

    ឆ្កួត...សួរអីឡប់ៗ>>រាងតូចរត់ចេញទៅរាងក្រាស់ក៏រត់ទៅតាម(មើលគេស្វីតហ៎ក🤧)

    ថេយ៍រត់ចូលទៅក្នុងព្រៃដែលមានទេសភាពស្រស់ស្អាតមិនយូរប៉ុន្មានពួកគេក៏ដើរមកដល់កន្លែងមានទឹកធ្លាក់មួយដែលខាងក្រោមវារាងជ្រៅដែរបើអ្នកមិនចេះហែលទឹកដឹងតែលង់ហើយ(គេអៀនរត់ចូលព្រៃចឹងឯង🤣)

    អេ៎...ថេយ៍ឯងខឹងមែនទេយើងនិយាយលេងទេ>>

    ខ្ញុំមិនបានខឹងទេ>>

    មុខឯង>>រាងក្រាស់ចង្អុលមុខថេយ៍ព្រោះវាឡើងក្រហមដូចម្ទេសទុំអញ្ចឹង

    ហ៊ើយ>>រាងតូចយកដៃទប់មុខរួចបែរមុខចេញ

    ថេយ៍....អា៎!!>>រាងក្រាស់រៀបនឹងនិយាយក៏ជាន់ចំថ្មរអិលធ្លាក់ចូលទឹកនោះហើយក្បាលគេបោកនឹងថ្មសន្លប់ភ្លាមៗ

    ជុងគុក....គិតធ្វើយ៉ាងម៉េចទៅ?>>រាងតូចស្លន់ស្លោរមិនដឹងជាត្រូវធ្វើអ្វីមុនទេ

    ជុងគុក....ព្រូង>>រាងតូចសម្រេចចិត្តលោតទៅតាមរាងក្រាស់

    នៅក្នុងទឹករាងក្រាស់កំពុងតែអណ្តែងក្នុងទឹករាងតូចក៏ចូលទៅដល់ហើយបញ្ចូលខ្យល់អោយគេតាមមាត់...នេះគឺជាFirst Kissរបស់គេហើយពីមុនមកគេមិនដែលថើបមាត់អ្នកណាទេ

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now