Part17: ឆាប់បឺតពិសចេញភ្លាមទៅ

Start from the beginning
                                    

    ចុះឯណាមិត្តឯងក្រែងទៅជាមួយគ្នា?>>

    គឺ...>>រាងល្អិតមិនដឹងនិយាយថាម៉េចមិញគេទៅជាមួយគ្នាមែនតែគេរត់ចោលថេយ៍មុន😂

    ខ្ញុំនៅទីនេះ>>រាងតូចដើរចូលមក

    ថេ...ឯងមិនអីទេហេស៎?>>ជីមីនរត់ទៅសួររាងតូចក្រែងលរាងក្រាស់ធ្វើអីគេ

    គ្មានអីទេ>>

    ចុះម៉េចមុខឯងក្រហមឯងឈឺមែនទេ>>

    អត់មានអីទេ>>រាងតូចខ្ទប់មុខរត់ចូលបន្ទប់បាត់គឺអៀនរាងក្រាស់នឹងឯង😅

    ថេយ៍...នៅមិនទាន់គេងទៀតហេស៎?>>រាងក្រាស់ដើរចេញមកខាងក្រៅផ្ទះព្រោះតែយប់ស្មាលនេះហើយរាងតូចនៅអង្គុយមើលមេឃមើលផ្កាយតែឯងនឹង

    នៅទេមិនទាន់ងងុយ>>

    ពិបាកចិត្តមែនទេ?>>រាងក្រាស់ដើរទៅអង្គុយជិតរាងតូច

    គ្រាន់តែនឹកប៉ាតិចតួច>>

    អឺ...រឿងមិញនេះអោយខ្ញុំសុំទោសខ្ញុំគ្មានបំណងទៅទីនោះទេ>>

    មិនអីទេ>>

    ព្រះចន្ទនៅទីនេះស្អាតណាស់>>រាងតូចងើយមើលទៅព្រះចន្ទត្រូវហើយផ្ទះលើភ្នំមែននេះយប់ស្ងាត់ខ្យល់បកល្វិចៗអង្គុយមើលព្រះចន្ទព្រមជាមួយសម្លេងសត្វក្នុងព្រៃទៀតពិបាកចិត្តយ៉ាងណាក៏បាត់អស់ដែរ

    ស្អាតមិនដល់ឯងទេ>>រាងក្រាស់មើលមុខរាងតូច

    កុំចេះតែបញ្ជោរនោះ>>

    យើងនិយាយមែនណា>>

    ហឹស☺️>>ថេយ៍ញញឹមបន្តិច

    យើងក៏នឹកប៉ាម៉ាក់យើងដែរ...គាត់ទៅចោលយើងយូរហើយ>>

    គាត់ទៅណា?>>

    គាត់ទៅធ្វើការនៅឆ្ងាយ>>

    គង់តែគាត់មកវិញទេ...ប៉ាម៉ាក់ឯងណាដាច់ចិត្តទុកកូនចោលនោះមិនចឹងគាត់ក៏មិនជួលខ្ញុំមកការពារលោកដែរ>>

    យើងដឹងហើយតែយើងចង់នៅក្បែរគាត់ច្រើនជាង>>

    ឈប់គិតច្រើនទៅនាំតែពិបាកចិត្តទេ...បើលោកពិបាកចិត្តខ្ញុំអាចអោយស្មាលោកខ្ចីកើយសិនបាន>>

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now