Episode 39 : អូនយល់គ្រប់យ៉ាង.!

Start from the beginning
                                    

ជុងហ្គុកបិទភ្នែកសង្ងំគេងមិនទាន់បានប៉ុន្មានផងក៏ត្រូវបើកភ្នែកឡើងមកវិញនូវពេលដែលឮសម្លេងតូចហៅឈ្មោះរបស់នាយស្រាលៗ។

« ជុង.! »Taehyungគ្រាន់តែដឹងខ្លួនឡើងភ្លាមអ្វីដែលគេធ្វើមុនគេនោះគឺហៅឈ្មោះមនុស្សដែលគេកំពុងទុកចិត្ត ស្របពេលនោះជុងហ្គុកក៏បានទាញកៅមកអង្គុយជិតគ្រែរបស់ថេយ៉ុង។

« អូនភ្ញាក់ហើយឬ? មានឈឺត្រង់ណាឬអត់? »Jungkookសួរស្របពេលដែលដៃលើកទៅស្ទាបថ្ងាស់របស់ថេយ៉ុងខ្លាចក្រែងក្តៅខ្លួន ស្របពេលនោះថេយ៉ុងក៏ក្រវីក្បាលតិចៗបញ្ជាក់ថាមិនឈឺទេ។

« ជុង.! អាវរបស់អូននៅឯណ្ណា? »Taehyungអោនមើលខ្លួនឃើញថាគេកំពុងស្លៀកអាវរបស់មន្ទីពេទ្យទើបនាយរហ័សសួររកអាវរបស់ខ្លួនហាក់ដូចជាមានអ្វីសំខាន់នៅក្នុងនោះយ៉ាងអ៊ីចឹង។

« នៅក្នុងទូរ.! អូនត្រូវការវាមែនទេ? »Jungkookសួរស្របពេលដែលដៃលើកទៅអង្អែលក្បាលរបស់ថេយ៉ុងតិចៗ ខណៈពេលនោះថេយ៉ុងក៏ងក់ក្បាលតិចៗទើបជុងហ្គុកក្រោកទៅយកអាវដែលថេយ៉ុងស្លៀកទៅខ្លឹបនោះមកអោយ។

« នេះ.! »Jungkookហុចវាទៅអោបថេយ៉ុងទើបនាយម្ខាងរហ័សទទួលយកមកឆែកមើល ដៃញ័រៗរបស់ថេយ៉ុងលូកចូលហោប៉ៅអាវរួចក៏ទាញចេញមកវិញជាមួយមឹងខ្សែរ.កមួយខ្សែរនៅក្នុងដៃ។

« នេះនែ.! អូនបានទិញវាអោយបងនូវពេលដែលទៅផ្សារជាមួយអ៊ុំស្រីBora! អូនបានយកលុយសន្សំរបស់អូនទិញវាសម្រាប់បង »Taehyungលើកខ្សែរ.កពណ៌ប្រាក់បង្ហាញជុងហ្គុកទាំងមុខស្លេកស្លាំង ដៃឡើងញ័រគួរអោយអាណិតប៉ុន្តែគេនៅតែមានស្នាមញញឹមលើផ្ទៃមុខជានិច្ច។

« សម្រាប់បង? »Jungkookសួរទាំងរដាប់រដុបសម្លឹងមើលមុខរបស់ថេយ៉ុងសឹងតែស្រក់ទឹកភ្នែក នាយក៏មិនយល់ដូចគ្នាថាហេតុអ្វីនាយស្រាប់តែចង់យំនូវពេលដែលឃើញកាយវិការរបស់ថេយ៉ុងបែបនេះ មើលទៅថេយ៉ុងចុះខ្វល់ជាមួយគេច្រើនជាងខ្លួនឯងទៀត លុយដែលធ្លាប់តែគម្រិះមិនហ៊ានចាយក៏ដកទិញអោយនាយទៀត។

« មែនហើយ.! មិនស្រឡាញ់មែនទេ? »Taehyungពេបមាត់បន្តិចខ្លាចថាជុងហ្គុកមិនស្រឡាញ់របស់ដែលគេទិញអោយ គេដើរផ្សារជាមួយប៉ូរ៉ាឃើញខ្សែរ.កនោះស្អាតទើបចង់ទិញអោយជុងហ្គុក ក្នុងចិត្តប្រាថ្នាថាជុងហ្គុកនឹងស្រឡាញ់វា។

💙Make you mine🦋[ ចប់ ]Where stories live. Discover now