Episode 29 : សម្លាប់គេទៅ.!

Start from the beginning
                                    

« កុំមកចង់ខ្លាំងជាមួយយើងប្រយ័ត្នយើងបឺតដាច់ខ្យល់ងាប់ »Jungkookនិយាយគំរាមមុននឹងរុញថេយ៉ុងចេញអោយដួលទៅលើសាឡុង រីឯថេយ៉ុងវិញបានត្រឹមដកដង្ហើមវែងៗលើកដៃស្ទាប់មាត់ដែលផ្សារតិចៗដោយសារដាច់ពីការខាំរបស់ជុងហ្គុកនោះ។

« បងជុង.! នឹកបងណាស់.! »Noraរត់ចូលមកស្របពេលដែលជុងហ្គុកកំពុងតែឈរពាក់មុខយក្សដាក់ថេយ៉ុង ក្រោយឃើញបែបនេះNoraកាន់តែសប្បាយចិត្តហើយក៏ចូលទៅអោបជុងហ្គុក។

« Nora? អូនចេញពីពេទ្យហើយមែនទេ? ដឹងទេថាបងនឹកអូនប៉ុណ្ណារ? »Jungkookក៏លើកដៃអោបតបNoraវិញទាំងដៀងភ្នែកមើលថេយ៉ុងដែលកំពុងតែអង្គុយលើសាឡុងមើលមកពួកគេដូចគ្នា។

« នឹកអីអត់ឃើញទៅមើលអូនផងហ្នឹង.! អូនខំចាំបងឡើងយូរ »Noraធ្វើរឹកញិកញ៉ក់និយាយបណ្តើរពេបមាត់បណ្តើរធ្វើដូចខ្លួនឯងគួរអោយស្រឡាញ់ណាស់អញ្ចឹង ចំណែកថេយ៉ុងវិញអង្គុយខាំមាត់ជ្រេញនាយNoraមែនទែន វៃចូលពេទ្យម្តងហើយនៅមិនទាន់រាងទៀត មុខក្រាស់កម្រាស់10ម៉េត្រ។

« អូនក៏ដឹងថាបងរវល់.! អោយបងសុំទោសផងណា៎ »Jungkookនិយាយទៅកាន់Noraវិញដោយសម្តីផ្អែមធ្វើអោយថេយ៉ុងមានចិត្តច្រណែនតិចតួចដែរព្រោះតាំងពីដឹងកាពិតថាជុងហ្គុកបោកគេមក ជុងហ្គុកមិនដែលនិយាយសម្តីផ្អែមដាក់ថេយ៉ុងឡើយ។

« មិនជឿរទេ.! »Noraធ្វើជាពេបមាត់អោបដៃងាកមុខចេញដើម្បីអោយជុងហ្គុកលួងនាង។

« អោយបងធ្វើយ៉ាងមិចទៅទើបអូនព្រមជឿរ? »Jungkookលើកដៃទៅប៉ះស្មារទាំងសងខាងរបស់Noraមុននឹងសួរញញឹមញញែមធ្វើដូចជាគ្មានវត្តមានរបស់ថេយ៉ុងនៅទីនេះអញ្ចឹង។

« ថើបអូនមក.! អូននឹងជឿរបង.. »Noraញញឹមចុងមាត់ងាកមកញញឹមឌឺដងដាក់ថេយ៉ុងបន្តិចមុននឹងងាកមុខអោយជុងហ្គុកថើបនាងបញ្ឍឺថេយ៉ុង។

« អូខេអូនសម្លាញ់.! »Jungkookថាហើយក៏ប្រុងអោនទៅថើបមាត់របស់Noraពិតមែន នាយថើបមិនទាន់ដល់ផងស្រាប់តែថេយ៉ុងរត់មករុញពួកគេចេញពីគ្នាព្រោះគេទ្រាំមើលមិនបានឡើយ។

« វាថីឯងហាស៎? »Jungkookសួរទៅកាន់ថេយ៉ុងទាំងមុខក្រញូវហាក់ដូចជាចង់បញ្ចេញភាពមិនពេញចិត្តតាមរយៈទឹកមុខរបស់នាយ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now