ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?

Começar do início
                                    

"អឺម!! បានតើ! ចឹងបងរង់ចាំទៅជាមួយឯងចុះណា៎!"។ ណាមជូន ក៏តបហើយ លើកពែងតែមកក្រេវហើយ ថេយ៉ុង ក៏នៅតែសម្លឹងមើល ណាមជូន មិនឈប់រហូតសង្កេតឃើញងាគេមានសភាពស្លេកស្លាំងបែបណា។

"នេះបងមិនមានពេលសម្រាកគ្រប់គ្រាន់ទេរឺ?"។ ថេយ៉ុង ក៏សួរហើយ ណាមជូន ក៏សម្លឹងគេមុននឹងញញឹម។

"មានឯណាទៅ!! បងធម្មតាទេ!"។ ណាមជូន ព្យាយាមគេចក្រសែភ្នែកហើយ ថេយ៉ុង ក៏មិនអស់ចិត្តទើប ម៉ូលិ យល់ការណ៍ក៏ក្រោកចេញពីរង្វង់ដៃស្វាមីនាងទុកឲ្យបុរសៗគេជជែកគ្នាចុះ។

"អូនរកទៅមើល ជូលៀ នឹង លីថេយ៍ សិនថាធ្វើកិច្ចការសាលានៅ! ចឹងបងជជែកគ្នាចុះ!"។ នាងក្រមុំក៏ចាកចេញហើយ ថេយ៉ុង ក៏ញញឹមដាក់ភរិយាទើបងាកមកសម្លឹងគេវិញមុននឹងក្តោបដៃចូលគ្នាច្រត់កែងដៃលើក្បាលជង្គង់របស់ខ្លួន។

"បងនៅតាមស្វែងរក រីណា រហូតមែនទេ?"។ ដរយ៉ុង ក៏សួរហើយ ណាមជូន ក៏មើលគេដោយទឹកមុខស្រពោន។

"អឺម!!"។ នាយក៏តបខ្លីៗមិននិយាយច្រើនព្រោះចេះតែអួលដើមករពេលនឹកដល់នាង។

"ខ្ញុំពិតជាស្មានមិនដល់ថានាងសម្រេចចិត្តដល់ថ្នាក់នឹងទេ! សូម្បីតែម៉ាក់នាងក៏និយាយថាមិនឃើញនាងមកសួរសុខទុក្ខគាត់ច្រើនឆ្នាំហើយ! មានតែរបស់ផ្ញើរមករហូតជាមួយនឹងសំបុត្រសរសេរដៃរបស់នាងតែនាងមិនមកជួបគាត់ទេហើយក៏មិនប្រាប់ថានាងនៅឯណាដែរ! នរណាក៏គ្មានតម្រុយពីនាងដែរ!"។ ថេយ៉ុង ក៏និយាយប្រាប់គេហើយ ណាមជូន ក៏ងើបមុខហើយងក់ក្បាលតិចៗ។

"គេស្អប់បងខ្លាំងណាស់ហើយ ថេយ៉ុង ! នេះសូម្បីកូនបងជាប្រុសរឺស្រីបងមិនដឹងផង! បងដូចជាហេងហាងខ្លាំងណាស់!"។ ណាមជូន ក៏លើកដៃជ្រោងសក់ហើយ ថេយ៉ុង ក៏មើលគេដូចតឹងចិត្តដូចគ្នា។

"លឺតាមម៉ាក់របស់នាងប្រាប់មកថាជាកូនប្រុស! នាងបានប្រាប់គាត់តាមសំបុត្រថាគាត់មានចៅប្រុស!"។ ថេយ៉ុង ក៏និយាយប្រាប់ហើយ ណាមជូន ក៏សម្លឹងមើលគេដោយភ្ញាក់ផ្អើល។

"កូនប្រុសហេ៎? ចឹងបងមានកូនជាប្រុសហេ៎? អឺម!! ល្អណាស់! នេះមានដឹងថាគេឈ្មោះអីទេ?"។ ណាមជូន ក៏សួរហើយ ថេយ៉ុង ក៏ក្រវីក្បាល។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Onde histórias criam vida. Descubra agora