ភាគទី ៣០ : ស្រោមមុខតួឯក !

640 30 6
                                    

បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចមកពេលនេះកាយក្រាស់ហាក់រីករាយនឹងសកម្មភាពរបស់ប្រពន្ធជាខ្លាំងដែលយួរចានស្រាក់ដាក់ស៊ុបហើយបណ្តើរគេចេញមកដល់ខាងក្រៅហើយរាងក្រាស់ក៏ឪបចង្កេះនាងដូចគ្នា។

"បងទៅទៅធ្វើការហើយណា៎!!! នេះនៅផ្ទះមើលថែខ្លួនឲ្យបានល្អផងណា៎! យ៉ាងណាៗជួយមើល ស៊ូសាន ផងណា៎! អូនកុំប្រកាន់នឹងគេពេកអីណា៎!"។ ណាមជូន ផ្តែផ្តាំហាក់បារម្ភតិចតួចតែ រីស្សាណា បែរជាញញឹម។

"អឺម! អូនដឹងហើយ! នេះស៊ុបរបស់ ជូន ! កុំភ្លេចញាំុវាផងណា៎! ឆាប់ត្រលប់មកវិញណា៎!"។ រីស្សាណា ក៏តបហើយ ណាមជូន ហាក់រីករាយជាខ្លាំងកាលបានភរិយាផ្អែមល្ហែមបែបនេះដាក់គេក៏លោមកថើបថ្ងាសនាងមួយខ្សឺតទើបចូលរថយន្តហើយចាកចេញដោយមាន រីស្សាណា នៅឈរសម្លឹងមើល។

បន្ទាប់ពី ណានជូន ចេញផុតទឹ្មុខស្រទន់នឹងរីករាយនាងក៏ទម្លាក់មកជាស្មើហើយនាងក៏ងាកខ្លួនមកវិញតម្រង់ចូលវីឡាមុននឹងសង្កេតឃើញ ស៊ូសាន ដែលដើរបើុងខ្ញើងតិចៗនៅនេះមិនទាន់ទៅដល់បន្ទប់វិញឡើយ។

"មុខក្រាស់ណាស់ណ៎?"។ សម្លេងស្មើរបស់ រីស្សាណា ក៏បន្លឺឡើងស្របនឹងនាងក្រពាត់ដៃចោលកន្ទុយភ្នែកសម្លឹងមើល ស៊ួសាន ហើយ ស៊ូសាន ក៏បញ្ឈប់ដំណើរនាងហើយក៏ងាកមកសម្លឹង រីស្សាណា ដោយកែវភ្នែកមិនដឹងអី។

"នេះអ្នកនាង រីស្សាណា កំពុងតែនិយាយឲ្យអ្នកណាទៅ?"។ ស៊ូសាន ក៏ងាកនិយាយដោយសម្លេងស្រាលហើយ រីស្សាណា ក៏ញោចស្នាមចុងមាត់មុននឹងសម្លក់នាង។

"ឈរតទល់ពីរនាក់យើងរឺក៏យើងនិយាយថាឲ្យឆ្កែ?"។ រីស្សាណា ក៏ចោលសម្តីនេះមកលើនាងហើយ ស៊ូសាន ក៏អោនមុខចុះធ្វើទឹកមុខគួរឲ្យអាណិត។

"នៅជាមួយយើងតែពីរនាក់នាងមិនបាច់សម្តែងចរិតតួឯកនៅទីនេះទេណា៎ ស៊ូសាន !!! ល្មមឈប់សម្រាកបានហើយណា៎!!! មិនគិតសម្រាកខ្លះទេហ៎?"។ រីស្សាណា ក៏ទម្លាក់ខ្លួនអង្គុយលើកៅអីទល់លមុខនាងហើយក្រពាត់ដៃសម្លក់ ស៊ូសាន ។

"ខ្ញុំមិនយល់ទេថាអ្នកនាង រីស្សាណា និយាយអីមកកាន់ខ្ញុំ!!! នេះខ្ញុំមិនបានធ្វើអីអ្នកនាងទេ! ហើយខ្ញុំក៏មិនមានចិត្តចង់មកប៉ះពាល់អ្នកនាងឡើយព្រោះខ្ញុំដឹងថាអ្នកនាង រីស្សាណា មិនពេញចិត្តនឹងខ្ញុំទេ!!"។ ស៊ូសាន ក៏បញ្ចេញកែវភ្នែករលីងរលោងមកសម្លឹងមើល រីស្សាណា តែនាងក្រមុំយើងបានត្រឹមតែអស់សំណើចហើយសម្លឹង ស៊ូសាន ដោយកែវភ្នែកហួសចិត្ត។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now