ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?

782 33 4
                                    

ភូមិគ្រឹះត្រកូល គ្រីហ្វីន ...

ពេលនេះនៅឯវីឡាដ៏ស្កឹមស្កៃរបស់អ្នកមានអំណាចលំដាប់នេះវិញគឺមានភាពស្រស់ស្រាយមកជាប់រហូតព្រោះយើងក៏មើលឃើញថាម្ចាស់ប្រុសម្ចាសស្រីផ្ទះនេះមានសុភមង្គលប៉ុណ្ណាក្រោយពីឆ្លងព្យុះភ្លៀងជាមួយគ្នាមកច្រើន។

នារីរូបស្រស់ដែលមានទឹកមុខស្រស់បស់ហើយសម្រស់កាន់ស្រស់ស្អាតក៏បានចុះមកពីលើបន្ទប់ជាមួយនឹងនាងតូចដែលជាកូនស្រីនាងហើយក៏មិនភ្លេចយកដៃមកអង្អែលពោះដែលចាប់ផ្តើមប៉ោងនោះដោយសារតែមានផ្ទៃពោះបាន 6 ខែមកហើយក៏រហ័សមករកកម្លោះសង្ហាដែលកំពុងតែចតរថយន្តក្នុងវីឡានោះ។

"ប៉ាៗ! ហិហិហិ ! ប៉ាៗមកហើយ!"។ ជូលៀ នាងតូចយើងក៏រត់ប្រុយពីដៃម្តាយទៅរកនាយសង្ហាដែលបន្ទន់ជង្គង់ហើយក៏លើកពរនាងឡើងធ្វើឲ្យនាងក្រមុំជាភរិយាញញឹម។

"នឹកប៉ាៗទេ? សុំថើបមួយណា៎! ជុប៎!"។ នាយកម្លោះ ថេយ៉ុង ក៏បីត្រកងនាងតូចមកថើបនាងដោយក្តីស្រលាញ់ជាឪពុកហើយក៏បោះជំហានមករក ម៉ូលី ហើយក៏មិនភ្លេចញញឹមដាក់គ្នាយ៉ាងផ្អែមល្ហែម។

"បងមកវិញអូនសម្លាញ់! ប៉ាមកវិញហើយកូន លីថេយ៍!"។ ថេយ៉ុង ក៏និយាយមក ម៉ូលី មុននឹងថើបនាងមួយខ្យឺតហើយកអោនមករកកូនក្នុងពោះដែលជាកូនប្រុសរបស់នាយដែលគេបានដាក់ឈ្មោះឲ្យរួចជាស្រេចថា លីថេយ៍ គ្រីហ្វីន ។

"បងទៅងូតទឹកសិនទៅ ថេ ! ហើយកូន ជូ ចុះពីលើខ្លួនប៉ាៗសិនមកណា៎កូន! ប៉ាហត់ហើយកុំទៅឲ្យប៉ាលើកពរនាំឲ្យប៉ាកាន់ហត់អីណា៎កូនល្អ!"។ ម៉ូលី ក៏ឈោងដៃទៅអង្អែលក្បាលនាងហើយ ជូលៀ ក៏ញញឹមបម្រុងចុះតែ ថេយ៉ុង ក៏ឪបនាងណែនមុននឹក្រវីក្បាល។

"បងទៅហត់អីប៉ុន្នឹង! ជូ គេនឹកបង! ចង់ឲ្យបងពរក៏មិនជាបញ្ហាអីទេសម្រាប់ព្រះនាងរបស់ប៉ានោះ! គឺប៉ាធ្វើជូនបានគ្រប់យ៉ាងណា៎!"។ នាយកម្លោះនិយាយហើយក៏ញីចុងច្រមុះលើថ្ងាសនាងហើយ ជូលៀ ក៏សើច។

"កាន់ជើងកូនណាស់បងឯងនៀក!"។ ម៉ូលី ក៏សើចនឹងការបណ្តោយរបស់ ថេយ៉ុង ហើយស្រាប់តែនាយក៏ឈោងដៃម្ខាងយករបស់ម្យ៉ាងចេញពីហោប៉ៅហើយហុចឲ្យនាងក្រមុំ ម៉ូលី ទើបនាងចងចិញ្ចើម។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now