ភាគទី ៥៨ : ជិតស្គាល់នរកហើយ!

643 30 15
                                    

"អាឡូ រីណា ? នេះបងកំពុងតែចង់ខលទៅអូនល្មម!"។ ណាមជូន លើកទូរស័ព្ទដៃមកនិយាយយ៉ាងរីករាយខណៈ យ៉ុនហ្គី ក៏លួចមើលគេដោយរីករាយផងដែរ។

( ហឹស!!! ចឹងហេ៎? នេះក៏ជួបរឿងល្អតែម្តង ណាមជូន អាល់ហ្វាណូ !!) ។ សម្លេងតបតមកវិញជាសម្លេងនារីផ្សេងមិនមែនជាសម្លេងរបស់ រីស្សាណា ឡើយដែលនាំឲ្យនាយបើកភ្នែកធំៗហើយស្លន់ស្លោជាទីបំផុត។

"ន-នាង!!! ស៊ូសាន លីធើរី មែនទេ? ហេតុអីនាងកាន់ទូរស័ព្ទរបស់ រីណា ? ឯណា រីណា ? នាងកុំធ្វើអីផ្តេសផ្តាសឲ្យសោះណា៎!!"។ សម្លេងស្រែកតបរបស់នាយបានធ្វើឲ្យ យ៉ុនហ្គី នឹង ខារ៉ា ងាកមកម់លគេដោយស្រឡាំងកាំងដូចគ្នា។

( ចង់ជួបមែនទេ? និយាយទៅ! ប្តីនាងឯងចង់ជួប!!!! អឹស...កុំមកជួយខ្ញុំអី....កុំមកឲ្យសោះ! មិនបាច់ស្តាប់តាមវានោះទេ-អាយ៎!) ។ ក្រោយលឺសម្លេងភរិយាដែលស្តាប់ទៅហាក់ពិបាកនោះធ្វើឲ្យចិត្តរបស់ ណាមជូន កាន់តែច្របូកច្របល់ជាងមុនទៅទៀត។

"នាងចង់បានស្អី? នាងចង់ធ្វើស្អី?"។ ណាមជូន ក៏សួរដោយអន្ទះសារហើយទៅកាន់ ស៊ូសាន ។

( ឆាប់ទៅធានាដោះលែងបង មីតូ នឹងប៉ារបស់យើងមិនវិញឥឡូវនេះ! លុបចោលឯកសារទាំងអម្បាលម៉ាននោះឲ្យអស់ហើយនាំមេធាវីអះអាងក្តីថាជារឿងយ់ល់ច្រឡំដើម្បីនាំប៉ានឹងបង មីតូ មកវិញហើយនាំមកជួបយើងនៅទីនេះបើចង់បានមីប្រពន្ធឯងទៅវិញ!!! អ្នកណាក្បត់សន្យាយើងនឹងបាញ់បំបែកសន្ទុះក្បាលមីប្រពន្ធឯងហើយ! ក្នុងពេល 3 ម៉ោងនេះបើមិនបានសម្រេចទេយើងនឹងឲ្យឯងយកសាកសពទៅវិញហើយ! )។<ទូត~ទូត> សម្លេងទូរស័ព្ទក៏កាត់ផ្តាចហើយ ណាមជូន ក៏ភាំងស្មារតីទើប យ៉ុនហ្គី នឹង ខារ៉ា ចូលមកមើល។

"មានរឿងអីទៅ ជូន ? និយាយមកណា៎! បងនឹង ខារ៉ា នឹងប្រញាប់ជួយឯង!"។ យ៉ុនហ្គី ក៏សួរនាំហើយ ណាមជូន ក៏ងាកមកមើលគេដោយទឹកមុខមានសម្ពាធ។

"ស៊ូសាន ចាប់ជម្រិត រីណា ហើយបង យ៉ុន !!! នាងប្រាប់ថាក្នុងរយៈពេល 3 ម៉ោងបើយើងមិនធានាទោសឲ្យប៉ារបស់នាងនឹង មីតូ នៅក្រៅឃុំទេ! នាងនឹងសម្លាប់ រីណា ហើយ! នាងក៏ត្រូវការជួបពួកគេផ្ទាល់ទើបព្រមសោះដូរ រីណា មកវិញ! នេះយើងប្រញាប់ទៅតុលាការទៅ!!"។ ណាមជូន ក៏ស្ទុះស្ទាតែម្តងដោយអារម្មណ៍ច្របូកច្របល់ក្នុងខ្លួនកាលបើដឹងថាប្រពន្ធរបស់គេទៅជាបែបនេះហើយ យ៉ិនហ្គី ក៏ចាប់ស្មាគេ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now