ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?

690 28 6
                                    

ហាងនំ សូតា ...

"ពូ ជីន អ្នកគ្រូ!!! មើលនៀកថា ជូ នាំអ្នកណាមក!!"។ ពេលនេះនារីវ័យក្មេងរូបស្រស់បាននាំកម្លោះរាងខ្ពស់ស្រឡះមកហើយ សូតា នឹង ស៊ុកជីន ក៏ភ្ញាក់ផ្អើល។

"ជូន !!! មកពូពេលណានឹង?"។ សូតា ជាអ្នកនិយាយហើយ ស៊ុកជីន ក៏សំដៅមកមើលគេ។

"ព្រឹកនេះឯង! នឹកចង់មកដើរលេងក្នុងក្រុងបន្តិច! ចង់ដឹងថាមានអ្វីប្លែកខ្លះក៏នឹកមិនដល់ថាជួបនឹងក្មូយ ជូ ! ដំបូងមើលមិនចង់ស្គាល់ទេព្រោះតែធំជាងមុនច្រើនហើយក៏ស្អាតខ្លាំងពេកហើយនៀក!"។ ណាមជូន ក៏សរសើរ ជូលៀ ខណៈនាងញញឹមហើយទៅក្បែរ សូតា។

"មិនមែនត្រឹមតែធំច្រើនទេថែមទាំងចេះអៀនទៀតផង!! កូនស្រីរបស់ ថេយ៉ុង នៀកពេញក្រមុំហើយ!!"។ ស៊ុកជីន ក៏បង្អាប់ ជូលៀ តាមទម្លាប់ទើបនាងតូចពេបមាត់ដាក់គេហើយ សូតា ក៏សើច។

"បងនៀកចេះតែថាឲ្យកូនសិស្សខ្ញុំចឹង!!! ប្រយ័ត្នខ្ញុំឈប់និយាយរកបងឯងណា៎!!!"។ សូតា ក៏និយាយកាន់ជើងនាងតូចហើយ ជូលៀ ក៏ឪបដៃ សូតា ។

"នៅតែអ្នកគ្រូរបស់ ជូលៀ ល្អជាងគេ!"។ នាងក្រមុំក៏តបហើយ សូតា ក៏អង្អែលក្បាលនាង។

<ទឺត ទឺង>"អូ!!! មែនហើយ!! នេះខ្ញុំភ្លេចឲ្យឈឹងទៅអ្នកគ្រូ!!! គឺ ជូលៀ មានធុរៈបន្ទាន់ផង! អូន លីថេយ៍ ប្រាប់ថាឲ្យខ្ញុំទៅទទួលគេពីសាលាមត្តេយ្យ!!! មិនឲ្យម៉ាក់ៗទៅទេទើបប៉ាបញ្ជូនពីសូហ្វរមកទទួល! ប៊ិះតែនឹងភ្លេចទៅហើយ! ចឹងមិនបាននៅរៀនធ្វើនំខេកថ្មីៗជាមួយអ្នកគ្រូទៀតទេ!"។ ជូលៀ ក៏តបដោយមុនជូរហើយ សូតា ក៏ងក់ក្បាលហើយញញឹម។

"មិនអីទេ! នៅរៀនថ្ងៃស្អែកទៀតបានតើ!!! នេះ ជូ ឆាប់ទៅចុះណា៎!!! អូ៎!! កុំភ្លេចនំ ម៉ាការ៉ូន ផ្ញើឲ្យ លីថេយ៍ ផង! ប្រយ័ត្នប្អូនយំរំអុកដោយសាររង់ចាំនំបងស្រីទៅណា៎! សំណាងល្អ ជូលៀ!!"។ សូតា ក៏រៀបចំឲ្យហើយនាងតូចក៏ទទួលមុននឹងងាកមកអោនលាគ្រប់គ្នាដូចជាស្រីក្រមុំពេញវ័យម្នាក់ហើយចឹង។

"ចឹង ជូ លាលោកពូនឹងអ្នកគ្រូហើយ! ចាំ ជូលៀ ទៅជម្រាបលោកប៉ាឲ្យជ្រាបថាពូ ណាមជូន អញ្ចើញមកឲ្យគាត់បានដឹង! ខ្ញុំលាសិនហើយ!"។ នាងតូចក៏ចាកចេញមុនឹងចូលរថយន្តដែលមានសូហ្វរឡាននឹងអង្គរក្សការពាររង់ចាំទើបចាកចេញទៅហើយ ណាមជូន ក៏ញញឹម។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now