ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ

602 27 10
                                    

"ស្អីគេនៀក រីណា ? រួចនឹកអីបានជាទៅប្រាប់គេថាខ្ញុំកើតអេដស៍? ខ្ញុំមានឯណា!!"។ ងាកមកមើលនាយកម្លោះរូបសង្ហាជាពាណិជ្ជករវ័យក្មេង ជុងហ្គុក ម៉ាលេនតូ ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនខណៈរូបគេគឺសង្ហាមានស្នេហ៍បែបនេះពីដើមមកហើយរីឯ រីស្សាណា នេះក៏សើចឡើងរឹងពោះមុននឹងមើលគេ។

"ហាស ហាស!!! នេះ-ហាស..ហាស នេះខ្ញុំក៏នឹកថាគំនិតនេះវាល្អបំផុតហើយសម្រាប់លោកនោះ!!! ក៏អាចជាការពិតនៅថ្ងៃណាមួយបើ ជុង នៀកមិនព្រមចោលចរិតមនុស្សប្រុសព្រាននឹង! ស្រីមួយថ្ងៃប្តូរចង់ដប់នាក់ប្រយ័ត្នជួបនឹងស្រីដែលមានជម្ងឺនោះ ជុងហ្គុក ពាណិជ្ជករវ័យក្មេងដូចលោកនឹងដេកយំខានយកប្រពន្ធហើយ!"។ រីស្សាណា ក៏ថាឲ្យគេហើយ ជុងហ្គុក ក៏លើកដៃមកជ្រោងសក់មុននឹង រីស្ាសាណា នាំគេមកកាន់ចំណតឡានហើយនាងក៏ងាកមកមើលគេ។

"ហើយនិយាយចឹង ជុង មកអីុតាលី ធ្វើអីហើយពីកាលណា? នេះ ជូន ដឹង ទេ?"។ រីស្សាណា ក៏ងាកមកសួរគេហើយ ជុងហ្គុក ក៏ក្រវីក្បាល។

"បង ជូន មិនដឹងទេ! មកនេះគិតថាមក ស៊ិបប្រាយ គាត់តែមានឯណា សិុបប្រាយ ខ្លួនឯងច្រើ នជាងទៅវិញ! ហើយខ្ញុំមកពីម្សិលមិញមកពិភាក្សាការងារបណ្តាក់ទុនរកសីុជាមួយភ្ញៀវនៅទីនេះក៏ជួបយាយបិុនឹងតែម្តង! ស្បថមែនថាខ្ញុំមិនបានទៅធ្វើអីយាយនឹងទេតែយាយនឹងលង់នឹងរូបសង្ហារបស់ខ្ញុំក៏តាមខ្ញុំមិនឈប់ហើយបញ្ជាមនុស្សឲ្យតាមដានខ្ញុំគ្រប់កន្លែង! និយាយហើយព្រឺរោមណាស់!"។ ជុងហ្គុក និយាយបណ្តើរលើកដៃមកអង្អែលដើមដៃគេបណ្តើរហើយធ្វើមុខដូចជាខ្លាចរអា។

"អឺម!!! ជឿជាក់លើរូបរាងពេកចឹងហើយ! ពេលណាទើបឈប់ទៅអគ្គនាយក ម៉ាលេនតូ? អ៎! និយាយចឹងនេះ ជុង ទៅណាវិញ?"។ រីស្សាណា ក៏សួរនាងហើយ ជុងហ្គុក ក៏ញញឹម។

"ទៅលេងបង ជូន នឹង រីណា នឹងហើយ! ចង់មើលជីវិតប្តីប្រពន្ធគេយ៉ាងមិញនឹងណា៎! ខ្ជិលទៅ អាផាតមេនវិញចង់រំខានប្តីប្រពន្ធគេលេងពីរបីថ្ងៃសិន!"។ នាយកម្លោះរូបសង្ហាមានស្នាមសាក់លើដៃយ៉ាងទាក់ទាញក៏សើចហើយ រីស្សាណា ក៏ញញឹមខណៈហួសចិត្តនឹងភាពច្រឡើមរបស់បុរសម៉ាហ្វៀកូនពៅក្នុងក្រុមនេះ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Wo Geschichten leben. Entdecke jetzt