ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់

672 28 10
                                    

ក្រមហ៊ុនចម្រាញ់រ៉ែ អាល់ហ្វាណូ ....

បន្ទាប់ពីនាយសង្ហាបានមកដល់ក្រុមហ៊ុនវិញក៏រវល់វក់វីនឹងរៀបចំក្រុមហ៊ុនឲ្យមានរបៀបរាបរយជាងមុននឹងប្រព័ន្ធការងារសារជាថ្មីដែលមានភាពល្អប្រសើរជាងមុននឹងមិនរញ៉េរញ៉ៃហើយក៏សុវត្ថភាពជាងមុនក្រោយពីបានបញ្ជូនក្រុមគ្រួសាររបស់ លីធើរី នឹងជំនិតដែលក្បត់នាយនោះទៅកាត់ទោសរង់ចាំក៏ការសម្រេចសាលក្រមដាក់ទោសនៅថ្ងៃនេះប៉ុន្នឹង។

<តុក តុក>"អញ្ជើញចូល!"។ ណាមជូន កំពុងមមាញឹកនឹងការងារក៏ងើបមុខហើយអនុញ្ញាតពេលលឺសម្លេងគោះទ្វាតក៏ឃើញរាងសង្ហាដែលប្រាកដខ្លួននោះគ្មាននរណាក្រៅពី យ៉ុនហ្គី កម្លោះម៉ហ្វៀសង្ហាម្ចាស់ កាសីុណូ ដែលមកពីមើលការកាត់ទោសជនក្បត់ដែលចាប់បាននៅតុលាការទើបមកវិញប្រាប់ដំណឹងនេះដល់នាយ។

"រំខានការងារទេលោកអគ្គនាយក ជូន ?"។ យ៉ុនហ្គី ក៏ដាក់បង្គុយលើសាឡុងហើយ ណាមជូន ក៏ញញឹមបន្តិចបន្តួច។

"មានអីរំខានទៅ? ជាកិត្តិយសណាស់ដែលលោកម្ចាស់ កាសីុណូ ហ្វឺដីរ៉េស អញ្ជើញមកណា៎!"។ ណាមជូន ក៏បិទកុំព្យូទ័រហើយទើបតម្រង់មករកគេ។

"យ៉ាងម៉េចហើយបងរឿងនោះ?"។ ណាមជូន ក៏សួរហើយ យ៉ុនហ្គី ក៏ងក់ក្បាលមុននឹងប្រាប់គេ។

"រូចរាល់ហើយ! ពួកគេត្រូវជាប់គុករយៈ 20 ឆ្នាំ ពីបទលើទោសដែលយើងដាក់បណ្តឹងគេជាច្រើនហើយលើសពីនោះមានជាការផាកពិន័យលើទោសជាង 100 លានដុល្លារដែលបានបោកពីអ្នករកសីុបណ្តាក់ទុននោះបានយកពាក្យបណ្តឹងជាបន្តទៅដាក់ជាបន្តទៀតធ្វើឲ្យពួកវាម្នាក់ៗស្ទើរតែឆ្កួតទៅហើយតែអ្នកដែលជាប់បណ្តឹងរហូតដល់ទៅ 25 ឆ្នាំ នោះគឺ ស៊ូសាន ដោយសារតែនាងមានស្ថានទម្ងន់ទោសចាប់ជម្រិតនឹងប៉ុនប៉ងមនុស្សសឃាតដែលព្រៀងទុកជាមុន!!! គិតៗទៅពេលខ្លះក៏ស្តាយដែលមនុស្សស្រីមើលទៅមានអនាគតបែបនេះត្រូវដើរផ្លូវបែបនេះ! ចំណាយភាពយុវ័យដ៏ល្អក្នុងការឃុំឃាំង!'។ យ៉ុនហ្គី ក៏ដាក់ដៃត្រដាងលើសាឡុងហើយ ណាមជូន ទទួលស្តាប់ហើយគេក៏សម្លឹងមើល យ៉ុនហ្គី។

"បងចង់លើកលែងទោសឲ្យនាងមែនទេ! បន្ថយទោសហ៎?"។ ណាមជូន ក៏សួរហើយ យ៉ុនហ្គី ក៏ញញឹមចុងមាត់។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now