ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?

Start from the beginning
                                    

"ខានជួបនាងត្រឹមតឺ 5 ឆ្នាំសោះ! នាងក៏ចាស់ទុំប៉ុន្នឹងហើយណ៎!!"។ ណាមជូន ក៏និយាយហើយ ស៊ុកជីន ក៏សើច។

"មែនហើយ! ស្មានមិនដល់ពិតមែន! សូម្បីកូនប្រុសរបស់ ថេ ក៏ធំហើយ! ប៉ុន្មានឆ្នាសោះក៏អាយុបាន 5 ឆ្នាំជិត 6 ឆ្នាំទៅហើយ!"។ ស៊ុកជីន ក៏និយាយហើយនាំឲ្យ ណាមជូន ទ្រឹងគិតដល់អ្វីម្យ៉ាងហើយគេក៏ញញឹមបែបខ្សោះ។

"គិតមកដល់ពេលនេះកូនខ្ញុំក៏មានអាយុប្រហាក់ប្រហែលនេះដែរហើយ! មិនដឹងថាប្រុសរឺក៏ស្រី? គេធំធាត់បានល្អប៉ុណ្ណាហើយណ៎?"។ ណាមជូន និយាយដោយធម្មតាតែ ស៊ុកជីន ក៏សង្កេតឃើញថាប្អូនប្រុសគេសោកសៅយ៉ាងណា។

"មិនថាអ្នកនៅខាងណាទេ ជូន ! គ្រប់គ្នាខ្នះខ្នែងណាស់ក្នុងការតាមរកដំណឹងនាងតែហាក់មិនបានផលសោះ! នាងលាក់ខ្លួនបានល្អខ្លាំងណាស់ហើយប្រព័ន្ធប្រើប្រាស់កាលពីមុនមិនថាបណ្តាញសង្គម លេខទូរស័ព្ទ អីុម៉ែលរឺក៏ប្រព័ន្ធគមនាគមន៍ដែលនាងធ្លាប់ប្រើប្រាសទាំងប៉ុន្មានត្រូវបាន ជីមីន ប្រាប់បងថានាងបានផ្តាច់ចោលដោយមិនប្រើប្រាស់អ្វីទាំងស្រុង!!! សូម្បីអត្តសញ្ញាណថ្មីក៏មិនមានពីនាង! នាងដឹងពីឥទ្ធិពលរបស់ពួកយើងថានឹងមានបណ្តាញអ្វីខ្លះហើយនាងក៏ប្រុងប្រយ័ត្នមិនឲ្យរកយើងឃើញទេ! ដូុច្នេះដំណឹងនាងគឺពិបាកតាមរកជាងគេដែល ជីមីន មិនធ្លាប់នឹងជួបព្រោះនាងដឹងខ្លួនជាពួកយើងជានរណាហើយមានសម្តថភាពខ្ពស់តាមរកនាងបានលឿនបើនាងប្រហែសចឹងហើយនាងក៏ប្រយ័ត្នជាប់រហូត! តែបងថាឯងកុំបារម្ភច្រើនពេកអីណា៎! បងយល់ថានាងប្រហែលមានជីវិតមួយដែលមិនពិបាកទេ! រីស្សាណា នាងឆ្លាតហើយក៏រឹងមាំ! នេះនាងនឹងកូនប្រាកដជាមិនអីិទេ ជូន !"។ ស៊ុកជីន ក៏លួងលោមហើយ ណាមជូន ក៏ញញឹមស្ងួតហើយអោនមុខចុះ។

"ខ្ញុំដឹងថាខ្ញុំប្រហែលមិនសាកសមនឹងទទួលយកគេមកវិញទេព្រោះនាងលែងត្រូវការខ្គុំហើយ! តែគ្រប់យ៉ាងខ្ញុំគ្រាន់តែចង់មើលឃើញដោយផ្ទាល់ភ្នែករបស់ខ្ញុំថាពួកគេយ៉ាងម៉េចហើយ? កូនខ្ញុំយ៉ាងម៉េចហើយ? យ៉ាងណាឲ្យខ្ញុំបានទំនុកបម្រុងពួកគេមើលថែពួកគេពីចម្ងាយក៏បានដែរ! ក្នងរយៈពេលកន្លងមកនេះខ្ញុំពិបាកចិត្តណាស់! រស់នៅដោយមិនដឹងថាពួកគេយ៉ាងណា? នេះខ្ញុំពិបាកធ្វើចិត្តថាមិនអីខ្លាំងណាស់!"។ ណាមជូន និយាយស្របនឹងដៃក្រាស់លើកមកខ្ទប់មុខរបស់ខ្លួនឯងហើយច្បូតមុខដោយភាពតានតឹងបំផុត។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now