ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់

En başından başla
                                    

"បន្ថយ? នេះបើតាមបងនោះណា៎នឹងមានភស្តុតាងជាច្រើនមុខទៀតគ្រប់គ្រាន់នឹងដាក់គុកពួកគេឲ្យលើសពី 40 ឆ្នាំទៀតផងណា៎ ជូន ! កុំតែ ខារ៉ា ឃាត់បងថាវាល្មមហើយកុំអីបងនឹងប្រលះឲ្យចាស់ដៃហើយ! ឯងស្គាល់បងស្រាប់ហើយមិនចឹង? បើមនុស្សណាធ្វើកម្មអីមនុស្សនោះនឹងត្រូវសងមកវិញមិនឲ្យបាត់សូម្បីតែមួយ!!"។ យ៉ុនហ្គី តបដោយសម្លេងទាបអាចឃើញតាមកែវភ្នែកថាគេពិតជាកំណាចមិនធម្មតាដែលគ្រប់គ្នាស្មានមិនដល់ថាគេមានកាយវិការនៅខាងក្រៅធម្មតាហើយសម្តីមិននិយាយឡូឡាមិនសាំញាំុតែមឺុងម៉ាតហើយត្រជាក់។

"ក៏សមហើយដែលបងមាននាមជាម្ចាស់ កាសីុណូ នោះណា៎! សាហាវពិតៗទាំងចៅហ្វាយនឹងកូនចៅ!! ខ្ញុំស្ងើចខ្លាំងណាស់!"។ ណាមជូន ក៏ញញឹមមុននឹងគេចាកទឹកតែពីប៉ាន់តែដែើបារៀបចំនៅលើតុនោះក្តៅៗមកញាំុទើប យ៉ុនហ្គី សម្លឹងមើលគេ។

"ពេលណាទើបឯងសម្រេចចិត្តនិយាយប្រាប់នាងទៅ ជូន ?"។ សុខៗ យ៉ុនហ្គិ ក៏សួរបែបហើយ ណាមជូន ក៏ដាក់ពែងចុះមុននឹងមើលគេដោយចងចិិញ្ចើម។

"និយាយអីបង?"។ ណាមជូន ហាក់ចាប់ចំណុចគេមិនទើប យ៉ុនហ្គី ក្រពាត់ដៃមើលគេ។

"រឿង ចូដេន !! មិនគិតបកស្រាយប្រាបភរិយាខ្លះទេរឺ?"។ យ៉ុនហ្គី ក៏បញ្ជាក់ច្បាស់ៗហើយ ណាមជូន ក៏មើលគេដផយមុខភាំងៗ។

"ខ្ញុំនឹងប្រាប់គ្រាន់តែរកពេលល្អមិនទាន់បាន!"។ ណាមជូន និយាយហើយក៏អោនមុខចុះទើប យ៉ុនហ្គី ដកដង្ហើមធំមើលគេ។

"ឯងក៏ដឹងច្បាស់ជាងនរណាស្រាប់ថាបើ រីស្សាណា ដឹងរឿងដោយខ្លួនឯងនាងនឹងមានអារម្មណ៍បែបណា? រីស្សាណា ខុសពី ម៉ូលី ! បើគិតថានាងស្លូតបូតហើយមានចិត្តទន់ដូចជាប្រពន្ធ ថេយ៉ុង នោះគឺមិនអាចឡើយ! នាងទុកឪកាសឲ្យគេបានម្តងតែមិនបណ្តោយឲ្យមានលើកទីពីរទេ! និស្ស័យរបស់ រីណា បងដឹង! នាងរឹងមាំពេក ក្លាហានពេកហើយរឹងរូសនឹងកាចពេក! ហើយនាងក៏ចិត្តដាច់ជាងអ្វីដែលយើងស្មានណា៎ ជូន ! កុំគិតធម្មតាៗថានាងនឹងនិយាយធម្មតាហ់យដូចជាស្តាប់ឯងតែក្នុងចិត្តនាងប្រាកដជាមានចម្លើយផ្សេង!"។ យ៉ុនហ្គី ក៏និយាយបែបនេះប្រាប់គេហើយ ណាមជូន ក៏ទ្រឹងបន្តិចមុននឹងងាកមកមើលគេដោយមានការព្រួយបារម្ភ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Hikayelerin yaşadığı yer. Şimdi keşfedin