ភាគទី ៦២ : មិនលេបសម្តី

ابدأ من البداية
                                    

"លោកដឹងថាខ្ញុំមានកូនហើយមែនទេ?"។ ណាមជូន ក៏ងាកមកមើលនាងមុននឹងបោះចំហានទៅអង្គុយក្បែរនាងហើយលើកដៃមកចាប់ក្រសោបដៃនាងថ្នមៗ។

"ម៉េចអូននិយាយចឹង? នេះបងសប្បាយចិត្តណាស់ដែលដឹងថាអូនមានកូននោះណា៎! ម៉េចក៏សួរបងរបៀបនេះ? រឺអូនមិនសប្បាយចិត្ត?"។ ណាមជូន ក៏សួរបកហើយ រីស្សាណា ក៏ក្រវីក្បាលដោយមុខស្ងួត។

"កូនគ្មានកំហុសហេតុអីត្រូវមិនពេញចិត្តនឹងគេ? អ្វីដែលសំខាន់ខ្ញុំភ្ញាក់ផ្អើលដែលលោកនិយាយថាសប្បាយចិត្តដែលដឹងថាខ្ញុំមានកូន! នេះយើងលែងត្រូវជាអ្វីនឹងគ្នាហើយណា៎ ណាមជូន !"។ រីស្សាណា តបដោយសម្តីម៉ាត់ៗច្បាស់ៗហើយ ណាមជូន ក៏ចងចិញ្ចើមហើយក្រវីក្បាល។

"និយាយអីនឹង រីណា ? នេះយើងទៅជាចឹងតាំងពីពេលណា? មិនត្រូវជាអ្វីនឹងគ្នាបានយ៉ាងម៉េច? អូនជាប្រពន្ធបងហើយបងក៏នៅជាប្តីរបស់អូន! ហេតុអីកីអូននិយាយចឹង?"។ ណាមជូន ក៏សួររនាំហើយ រីស្សាណា ក៏ទាញដៃនាងមកវិញ។

"ខ្ញុំបានឲ្យលិខិតលែងលះទៅ ជុង ហើយ! រួចមិនបាច់តវ៉ាទេ! ខ្ញុំសុំប្រាប់លោកតែម្តងនៅពេលនេះថាខ្ញុំមិនត្រូវគ្នាវិញជាមួយលោកទេ! ខ្ញុំមិនចង់ត្រលប់ក្រោយទេណា៎ ណាមជូន ! កុំមកអង្វរខ្ញុំម្តងហើយម្តងទៀតបានទេ?"។ រីស្សាណា ក៏សម្លឹងគេដោយមុខមាំហើយ ណាមជូន ហាក់អួលណែនពេលលឺសម្តីរបស់ រីស្សាណា ពោលមកហើយគេក៏ខំទប់ទឹកភ្នែកហៀបនឹងស្រក់មកបន្តិចហើយនិយាយជាមួយនាង។

"នេះអូនមិនទុកឪកាសឲ្យបងខ្លះទេរឺ រីណា ? ពេលនេះយើងមានកូនជាុំួយគ្នាហើយរឺអូនចង់ឲ្យកូនត្រូវឯការដោយគ្មានប៉ានោះ? អូនគិតរ៉ាប់រងបន្ទុកម្នាក់ឯងរឺ?"។ ណាមជូន ក៏និយាយដើម្បីជាសង្ឃឹមថានឹងឃាត់នាងតែមើលទៅនាងហាក់ចិត្ដដាច់លើសពីគេគិតទៅទៀត។

"ខ្ញុំសុខចិត្តរស់នៅជាមួយបន្ទុកម្នាក់ឯងនឹងមើលថែគេក៏គ្រាន់ជាងនៅក្បែរមនុស្សដែលមិនទុកចិត្តខ្ញុំដូចជាលោកចឹងដែរ!"។ រីស្សាណា ក៏ងាកមកនិយាយជាមួយគេហើយ ណាមជូន ក៏ស្រឡាំងកាំងបន្តិចមុននឹងគេអោនមុខហាក់ដឹងកំហុសពីផែនការរបស់គេដែលលាក់បាំងនឹងនាង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)حيث تعيش القصص. اكتشف الآن