ភាគទី ៥៨ : ជិតស្គាល់នរកហើយ!

Start from the beginning
                                    

"សម្រួលស្មារតីសិនទៅ ជូន !!!! ស្លន់ស្លោពេកក៏មិនមែនជាការល្អដែរណា៎!!! តើយើងនឹងអាចធានាសុវត្ថិភាពរបស់ រីណា 100% ថាមិនអីក្នុងខណៈពេលដែលយើងដោះលែងគ្រួសារនាងនោះ? ថាមិនត្រូវគេខឹងឯងបែបនេះច្បាស់ជាបាតដៃជាខ្នងដៃនៅពេលណាមួយមិនខាន ជូន !!!"។ យ៉ុនហ្គី ក៏និយាយដាស់ស្មារតីដែលវង្វេងរបស់គេហើយ ណាមជូន ក៏ចងចិញ្ចើមមមុននឹងលើកដៃច្បូតមុខ។

"ខ្ញុំនឹកឃើញហើយ! ចាំខ្ញុំនឹងលោក ណាមជូន ទៅទីតាំងដែល ស៊ូសាន បានលាក់មនុស្សជាមួយគ្នាចុះហើយចៅហ្វាយទៅដោះស្រាយរឿងនៅឯតុលាការទៅ!!"។ ខារ៉ា ក៏ចេញមុខអះអាងហើយ យ៉ុនហ្គី ក៏ងាកមកចងចិញ្ចើមដាក់នាង។

"នេះវាមិនគ្រោះថ្នាក់ពេកទេរឺ ខារ៉ា ? ទៅពីរនាក់ទាំងមិនដឹងថាគ្នាច្រើនប៉ុណ្ណាផងនោះ!!! នេះខ្ញុំ-!" យ៉ុនហ្គិ ហាក់បារម្ភមុននឹងទ្រឹងសម្តីខណៈ ខារ៉ាស្រវាមកចាប់ដៃគេហើយសម្លឹងមើលគេដោយភាពជឿជាក់។

"បើចៅហ្វាយបារម្ភពីខ្ញុំ! ចៅហ្វាយត្រីវជឿជាក់លើខ្ញុំ! ខ្ញុំមិនបានមើលងាយសត្រូវទេព្រោះមានជីវិតសំខាន់ៗដែលខ្ញុំត្រូវជួយសង្រ្គោះក្នុងដៃច្រើនណាស់! ចំំណែករឿងនៅឯតុលាការខ្ញុំនឹងឲ្យ អេឡិច ជូនចៅហ្វាយទៅគម្រោងការនឹងផែនការគេនឹងរៀបរាប់ជូនចៅហ្វាយតាមសំំណើរនៅតុលាហើយ! ដូច្នេះពេលនេះចៅហ្វាយនឹងយល់ពីគោលបំណងរបស់ខ្ញុំហើយ!"។ ខារ៉ា និយាយដោយមឺុងមាត់ហើយ យ៉ុនហ្គី ហាក់យល់ន័យរបស់នាងទើបគេដាក់ដៃមកក្តោបដៃនាងថ្នមៗ។

"សន្យា! នាងត្រូវតែមានសុវត្ថិភាព!"។ យ៉ុនហ្គី និយាយដោយសម្លឹងមើលនាងដោយក្តីបារម្ភហើយ ខារ៉ា ក៏ងក់ក្បាល។

"មិនអីទេ ជូន ! ពេលនេះមាន ខារ៉ា នៅជាមួយឯងហើយ! មានរឿងអីបងជឿថា ខារ៉ា នឹងជួយជ្រោមជ្រែងឯងបានណា៎! សុំឲ្យសុវត្ថិភាពទាំងអស់គ្នាណ៎! បងនឹងប្រញាប់ចាត់ការហើយដោះស្រាយរឿងរ៉ាវជាមួយពួកឯងតាមក្រោយ!"។ យ៉ុនហ្គី ក៏ដាក់ដៃលើស្មាគេហើយ ណាមជូន ក៏ងក់ក្បាល។

'អរគុណបង យ៉ុន ! តោះ ខារ៉ា!"។ ណាមជូន ក៏ប្រញាប់ចាកចេញទៅជាបន្ទាន់ហើយ យ៉ុនហ្គី ក៏បន្តរកផ្លូវទៅធ្វើកិច្ចការរបស់គេដូចគ្នា។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now