ភាគទី ៥២ : ដើរចេញ?

Start from the beginning
                                    

"លះលែងជាមួយគេទៅ រីណា ! ហើយមកនៅជាមួយខ្ញុំវិញណា៎! ខ្ញុំនឹងនាំ រីណា ទៅអង់គ្លេស វិញ! យើងទៅជាមួយណា៎! ទីណាធ្វើឲ្យនាងឈឺចាប់នោះខ្ញុំនឹងនាំនាងចាកចេញ! មិនថាខ្ញុំមានរបួសបែបណាក៏ខ្ញុំត្រូតែនៅ រីណា ទៅដែរ! ខ្ញុំនឹងការពារនាងគ្រប់ពេល! ខ្ញុំមិនឲ្យនាងឈឺចាប់ខ្ទេចខ្ទីបេះដូងចឹងទេមនុស្សល្អរបស់ខ្ញុំ! ឃើញនាងបែបនេះខ្ញុំក៏ឈឺចិត្តហើយខ្លាំងជាងនាងរាប់រយដងមានដឹងទេ?"។ ចូដេន ត្រកងមុខរបស់ រីស្សាណា ហើយជូតទឹកភ្នែកឲ្យនាងហើយ រីស្សាណា ក៏សម្លឹងមើលគេដោយក្នុងចិត្តនាងហាក់ឈឺខ្លាំងណាស់នាងក៏គិតតែពីយំពេលដែលឃើញ ចូដេន កាន់តែល្អជាមួយនាង។

"សន្យាថានឹងនាំខ្ញុំទៅឲ្យឆ្ងាយបានទេ?"។ រីស្សាណា ក៏សម្លឹងមើល ចូដេន ហើយគេក៏សម្លឹងមើលនាងហើយក៏ងក់ក្បាល។

"ឲ្យតែ រីស្សាណា ព្រម!! មិនថាទីណាក៏ខ្ញុំនឹងនាងទៅបានដែរ! មិនបាច់ស្រលាញ់ខ្ញុំក៏បានហើយឲ្យខ្ញុំបាននៅរួមទុក្ខជាមួយនាងគ្រប់ពេលនោះគឺគ្រប់គ្រាន់ហើយខ្ញុំមិនឲ្យនាងពិបាកទេ! ខ្ញុំនឹងស្វែងរកជីវិតល្អប្រសើរឲ្យ រីណា វិញ!"។ ចូដេន ក៏និយាយហើយ រីស្សាណា ក៏សម្លឹងមើលគេដោយទឹកភ្នែកនៅហូរហើយដាក់ដៃគេពីលើដៃនាង។

"ចុះបើខ្ញុំមានកូនជាមួយគេទៅហើយតើលោកព្រមនៅក្បែរខ្ញុំទេ?"។ រីស្សាណា ក៏សួរនាំនាយពីបញ្ហានេះព្រោះនាងទើបតែពិនិត្យនៅពេលព្រឹកនេះដោយសារតែនាងមិនស្រួលខ្កួនហើយបាត់រដូវក៏ភ្ញាក់ផ្អើលដែលដឹងថាខ្លួននាងមានកូនទៅហើយ។

"ខ្ញុំព្រម! ខ្ញុំស្រលាញ់ រីណា ហើយក៏ស្រលាញ់កូន រីណា ដូចគ្នា! ខ្ញុំនឹងទទួលខុសត្រូវធ្វើជាឪពុកពេញលេញម្នាក់ឲ្យគេ! ខ្ញុំមិនធ្វើឲ្យម្តាយគេពីបាកចិត្តទេ! មិនថានាងមេម៉ាយរឺក៏យ៉ាងណាខ្គុំនឹងទទួលនាងអស់មួយជីវិតណា៎ រីណា !"។ ចូដេន ក៏និយាយដោយទឹកមុខមុតមាំហើយចាប់ដៃនាងប្រាប់ថាប្រុសម្នាក់នេះមិនលេងសើចតែគេប្រាកដប្រជាខ្លាំងណាស់ជាមួយនាងនៅពេលនេះ។

ទីក្រុង មេធើរ៉ា, ប្រទេស អីុតាលី ....

"នារីម្នាក់នេះហើយចៅហ្វាយ! ស៊ូសាន លីធើរី ចូលបម្រើការងារបានត្រឹមតែ 6 ថ្ងៃនោះទេក៏លាឈប់!"។ ពេលនេះ ខារ៉ា បានកានឯកសារមួយចំនួនមកបង្ហាញ យ៉ុនហ្គី ហើយក៏រៀបរាប់ទើប យ៉ុនហ្គិ ចងចិញ្ចើម។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now