ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!

Start from the beginning
                                    

"ខុសហើយ!!! មានខ្ញុំដែលត្រូវការ រីណា !!! មានខ្ញុំម្នាក់ដែលនៅស្រលាញ់ រីណា ! នេះ រីណា មិនមើលមកខ្លះទេថាខ្ញុំនៅឈរទីនេះដើម្បីមើលថែនាងកន្លងនៅកន្លែងនេះ? គឺខ្ញុំ ចូដេន ! ចូដេន របស់ រីណា ! ជាសម្លាញ់ល្អដែលនាងរាប់អាននោះអី! ខ្ញុំមិនទុក រីនាំ ចោលទេបើទោះបី រីណា មិនស្រលាញ់ខ្ញុំដូចខ្ញុំស្រលាញ់ រីណា ក៏ដោយតែខ្ញុំមិនដែលបោះបង់ឯងឡើយ! ពេលឯងឈឺចាប់ក៏រត់មកប្រាប់ខ្ញុំតែមួយម៉ាត់មកថាឯងឈឺនោះខ្ញុំនឹងនៅជាមួយឯងភ្លាម! នេះ រីណា ដើរចេញពីការឈឺចាប់ហើយព្យាបាលរបួសជា មួយគ្នា! នរណាធ្វើឲ្យ រីណា ឈឺប្រាប់ខ្ញុំមក! ខ្ញ។នឹងទៅរករឿងគេឲ្យឯង!!! អ្នកណាគេថាឯងអាក្រក់ឯងកុំស្តាប់គេ! ស្តាប់ខ្ញុំវិញ! ខ្ញុំដឹងថា រីណា ជាមនុស្សល្អបំផុត! អ្នកណាមិនស្រលាញ់ រីណា សុំងាកមកមើលខ្ញុំផង! ខ្ញុំដែលស្រលាញ់ រីណា រហូតមក! ធ្វើអ្វីគ្រប់យ៉ាងដើម្បីនាង!"។ ចូដេន ទីបំផុតក៏សារាភាពគ្រប់យ៉ាងមកកាន់នាងធ្វើឲ្យ រីស្សាណា ទ្រឹងស្ងៀមមុននឹងសម្លឹងមើលគេដោយភ្ញាក់ផ្អើលហើយក៏ឃើញថាទឹកមុខ ចូដេន ក៏មិនបានលេងសើចតែវាប្រាកដប្រជាជាងពេលណាៗទាំងអស់។

"ចូដេន ! នេះ...នេះឯងលលេងនឹងខ្ញុំមែនទេ?"។ នាងក្រមុំក៏សួរដោយមិនចង់ជឿឡើយតែ ចូដេន ក៏ទាញដៃនាងមកដាក់លើដើមទ្រូងគេមុននឹងសម្លឹងមើលនាង។

"បើសម្តីខ្ញុំមិនពិតក៏ត្រង់នេះវាមិនលោតចឹងដែរ! មែនហើយ! ខ្ញុំស្រលាញ់ រីស្សាណា យូរណាស់មកហើយ! ខ្មុំស្រលាញ់នាងតាំងតែពីយើងរៀបជំនាន់ជាមួយគ្នាម្ល៉េះតែខ្ញុំតែងតែយឺតគ្រប់ពេលវឹលាទាំងអស់! ខ្ញុំចាប់នាងមិនជាប់ហើយនាងក៏របូតពីដៃខ្ញុំរហូតតែពេលនេះគឺខ្ញុំមិនលែងនាងទេ! គេមិនល្អជាមួយ រីណា ទេ! បើគេធ្វើឲ្យឈឺចាប់លែងលះជាមួយគេហើយមករកខ្ញុំទៅ រីណា ! ខ្ញុំទ្រាំឃើញ រីណា ឈឺបែបមិនបានឡើយ! រីណា មិនសាកសមនឹងឈឺចាប់បែបនេះទេ! បែកពីគេហើយមករកខ្ញុំមកបានទេ? ខ្ញុំមិនចង់ឃើញ រីណា ត្រូវឈឺចាប់ទេ!!"។ ចូដេន និយាយដោយកែវភ្នែកគេរលីងរលោងបង្ហាញថាប្រុសម្នាក់នេះស្រលាញ់នាងជ្រាលជ្រៅបំផុតហើយ រីស្សាណ ហាក់ក្តុកក្តួលមុននឹងនាងសម្លឹងមើលគេដោយអារម្មណ៍ច្របូកច្របល់។

មន្ទីរពេទ្យ ...

"អ៎...លោក ណាមជូន !! យប់ហើយលោកមិនសម្រាកមកទីនេះធ្វើអី?"។ និយាយពីរាងស្តើងខាងនេះកំពុងតែគេងលើគ្រែពេទ្យក៏ភ្ញាកផ្អើលកាលបើឃើញរាងក្រាស់ខ្ពស់ស្រឡះដើរចូលមក។

"គឺមកមើលនាងថាយ៉ាងម៉េចហើយ? នៅមិនស្រួលត្រង់ណាទេព្រោះថាស្អែកនេះគ្រូពេទ្យនឹងអនុញ្ញាតឲ្យ ស៊ូសាន ចេញបានហើយ! ខ្ញុំនឹងមកទទួលនាងនៅព្រឹកស្អែកម្តងទៀត!!! ហើយបើថាអាការៈនាងមិនស្រួលត្រង់ណា៎នោះក៏ប្រាប់ពេទ្យឲ្យហើយទៅណា៎!"។ ណាមជូន ក៏តម្រង់មកអង្គុយក្បែរគ្រែនាងមុននឹងនិយាយដោយតម្រង់មកអង្គុយចំពីមុខនាងហើយ ស៊ូសាន មិនមាត់ករក៏ញញឹម។

"ខ្ញុំមិនអីទេលោក ណាមជូន ! នេះខ្ញុំអរគុណលោកច្រើនណាស់! នេះចេញមកយប់បែបនេះចុះអ្នកនាង រីស្សាណា គេមិនខឹងនឹងលោកទេរឺ?"។ ស៊ូសាន ក៏សួរនាំហើយ ណាមជូន ដកដង្ហើមធំហើយក៏ក្រវីក្បាល។

"ខឹងក៏ខឹងបាត់ទៅហើយ! ខ្ញុំក៏ទាល់គំនិតដោះស្រាយមិនចេញដូចគ្នាតែខ្ញុំមិនស្របតាម រីណា គ្រប់ពេលមិនបបានទេព្រោះរឿងនេះនាងក៏មិនមិនបានតាំងចិត្តនឹងធ្វើ! ខ្ញុំយល់ថានាងគ្មានបំណងទេ! ដូច្នេះមានតែតាមនឹងទៅចុះ! ជួបបញ្ហាមួយក៏ដោះស្រាយមួយទៅ!"។ ស្នាមញញឹមមិនសមនឹងទឹកមុខក៏បង្ហាញហើយ ស៊ូសាន ក៏សម្លឹងមើលគេ។

"លោក ណាមជូន!!"។ សម្លេងស្រទន់ក៏ហៅរាក្រាស់ដែលអោនមុខនោះហើយគេក៏ងើបមុខមកមើលនាង។

"បា-"។<ជុប> ការឆ្លើយតបរបស់គេមិនទាន់បានបញ្ចប់ស្រួលបួលផងនោះក៏ត្រូវបបូរមាត់របស់សករីស្រស់ប្រថាប់ពីលើបាត់ទៅហើយធ្វើឲ្យប្រុសកម្លោះបើកភ្នែកធំៗហើយទ្រឹងស្ងៀមតែម្តងនឹងហេតុការណ៍នេះ។

( សុំទោសណា៎ ! ផុសយឺតដោយសារអីុនធើណឺតធ្វើសីុសាហាវ 🌚🌚🤧 )

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now