ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!

Start from the beginning
                                    

"ប្តី? ហឹស...ប្តីខ្ញុំនឹងហ៎? ហឹស....គេមិនខ្វល់ថាខ្ញុំនៅទីណានោះទេ!!! គេមិនដែលខ្វះពីខ្ញុំនោះឡើយ! គេខ្វល់ពីនាងនោះ!! គេកាន់ជើងស្រីផ្សេងជាងខ្ញុំ! ខ្ញុំជានរណាឲ្យប្រាកដទៅ? មានឈ្មោះជាប្រពន្ធតែស្វាមីមិនកាន់ជើង!!! នេះមានដែររឺដែលប្តីខ្លួនឯងទៅកាន់ជើងស្រីផ្សេងឃើញគេល្អហើយថាខ្ញុំអាក្រក់នោះ! ហឹុក...ខ្ញុំហួសចិត្តខ្លាំងណាស់ ចូដេន ដឹងទេ!!"។ ទឹកភ្នែករលីងរលោងក៏ហូរមកហើយ ចូដេន ក៏ចងចិញ្ចើមសម្លឹងនាង។

"ថាម៉េច? នេះគេម្នាក់នោះធ្វើដល់ថ្នាក់នឹងដាក់ រីណា ហេ៎?"។ ចូដេន ក៏សួរនាំនាងដោយក្នុងចិត្តគេចាប់ផ្តើមខឹងសម្បារនឹងប្រុសម្នាក់នោះជាលំដាប់។

"ហឹស...រឺមកពីខ្ញុំមិនល្អដូចជាស្រីនោះ? មិនចេះទន់ភ្លន់! មិនចេះម្ញិកម្ញក់! ល្បិចកលរឺទាញទាក់មួយរយជំពូក! សម្តីផ្អែមរលួយអីអស់នោះទើបបានជាខ្ញុំមិនអាចឈ្នះគេ? ហឹស...មែនហើយ! ខ្ញុំគ្រាន់តែជាស្រីម្នាក់ដែលមិនចេះផ្អែមនឹងនរណា! ខ្ញុំជាស្រីអាក្រក់កន្លងមករហូតក្នុងកែវភ្នែកអ្នកផ្សេង! ខ្ញុំសម្តីមិនបានហើយចិត្តក៏សាហាវហើយកោងកាចនរណាក៏គេមិនចូលចិត្តខ្ញុំដែរ! មែនហើយ! រីស្សាណា ខ្ញុំជាស្រីដែលគ្មាននរណាអាចនឹងទ្រាំជាមួយបានទេ!!"។ រីស្សាណា ក៏សើចយ៉ាងឈឺចាប់ហាក់ជាការចំអកខ្លួនឯងដោយទឹកមុខហួសចិត្តនឹងឈឺចាប់ទើប ចូដេន ឃើញហើយក៏ក្រវីក្បាលមុននឹងទាញនាងមកឪបយ៉ាងណែន។

"ទេ! រីណា មិនមែនបែបនឹងទេ! រីណា ជាមនុស្សល្អជាងនរណាទាំងអស់! រីណា ក៏ល្អស្រាប់ហើយកន្លងមក! អ្នកណាថានាងអាក្រក់នោះគេសុទ្ធតែជាមនុស្សមិនមានក្រសែភ្នែកល្អ! នាងកុំថាឲ្យខ្លួនឯងបែបនេះ!"។ ចូដេន ក៏លួងលោមនាងដោយបេះដូងក៏ខ្លួនហាក់ផ្សាៗខណៈ រីស្សាណា ក៏ក្រវីក្បាលហើយញញឹមចំអកនឹងខ្លួនឯង។

"តែវាក៏ជាការពិត! ធាតុពិតគ្មាននរណាគេស្រលាញ់ខ្ញុំទេ!! ខ្ញុំគ្រាន់តែជាមនុសស្រីដែលមិនល្អក្នុងកែវភ្នែគេ! អ្នកដទៃគេស្អប់ខ្ញុំមកស្រាប់ហើយហើយឥឡូវប្តីខ្ញុំក៏គិតថាខ្ញុំជាមនុស្សស្រីគ្មានហេតុផលយកតែចិត្តឯង!! គេមើលឃើញខ្ញុំមិនល្អម្នាក់ទៀតទៅហើយ! សូម្បីតែបុរសមានឈ្មោះជាប្តីក៏គេលែងជឿខ្ញុំតែគេជឿអ្នកផ្សេង!! គេជឿស្រីផ្សេងជាងជឿខ្ញុំ! ហឹុក....ហើយតើខ្ញុំមាននរណាស្រលាញ់ទៀតទៅ!? ម្នាក់ៗគេលែងត្រូវការខ្ញុំទៅហើយ!!"។ រីស្សាណាណា ក៏ទ្រហោចយំជាខ្លាំងដោយសារតែនាងឈឺចាប់ក្នុងចិត្តមកច្រើនហើយរីឯ ចូដេន ក៏អាណិតនាងផងហើយក៏ខូចចិត្តដូចគ្នា។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now