Episode 10 : លោកប្តី.!

Start from the beginning
                                    

« ហ៊ឺយ~ ប្តីក៏ប្តី.! ហើយឯណាឈុតសម្រាប់ប្តូរ? »Taehyungដកដង្ហើមធំបន្តិចមុននឹងសួររកសម្លៀកបំពាក់សម្រាប់ប្តូរព្រោះគេចេញពីបន្ទប់ទឹកហើយប៉ុន្តែជុងហ្គុកមិនព្រមយកសម្លៀកបំពាក់មកអោយគេប្តូរទាល់តែសោះ។

« ... »Jungkookធ្វើដូចជាមិនឮហើយក៏ដើរទៅអង្គុយលើសាឡុងធ្វើមិនដឹង។

« លោកប្តីឯណាខោរអាវសម្រាប់ប្តូរអោយប្រពន្ធ? »Taehyungបង្ខំចិត្តហៅជុងហ្គុកថាប្តីផ្អែមរលួយទើបនាយក្រាស់ញញឹមព្រមដើរទៅយកសម្លៀកបំពាក់មកអោយគេស្លៀក។

« នេះប្រពន្ធសម្លាញ់.! »Jungkookយកសម្លៀកបំពាក់អ្នកជំងឺហុចអោយថេយ៉ុងហើយថែមទាំងវៃជញ្ជើមយ៉ាងច្រលឺមដាក់ថេយ៉ុងថែមទៀត ចំណែកឯថេយ៉ុងវិញបានត្រឹមពេបមាត់ដូចជាខ្ពើមមុននឹងយកវាមកស្លៀកដោយអោយជុងហ្គុកបែរមុខចេញ។

បន្ទាប់ពីផ្លាស់រួចរាល់ថេយ៉ុងក៏ដាក់ខ្លួនគេងលើគ្រែវិញទាំងអប្សុកព្រោះជុងហ្គុកដូចជាមនុស្សយន្តអញ្ចឹងមិនចេះនាំគេនិយាយអ្វីទាល់តែសោះ នាយតូចគេងរើខ្លួនចុះឡើងលើគ្រែបន្តិចមុននឹងនឹកឃើញសួរទៅកាន់នាយក្រាស់ដែលកំពុងតែអង្គុយលើសាឡុងមើលមកគេដូចគ្នា។

« យ៉ុនហ្គីទៅណាបាត់ហើយលោកប្តី? »Taehyungសួរហើយក៏មិនភ្លេចហៅជុងហ្គុកប្តីផងដែរព្រោះបើគេមិនហៅទេនោះ ជុងហ្គុកនឹងមិនព្រមឆ្លើយនឹងគេឡើយ។

« យ៉ាងមិចនឹកប្រុសស្នេហ៍របស់ឯងណាស់ឬ? បាត់គ្នាមិនដល់2ម៉ោងផងក៏សួររកគ្នាទៅហើយ »Jungkookមិនឆ្លើយសំណួររបស់ថេយ៉ុងហើយបែរជាសួរបកវិញទាំងមុខក្រញូវទៅវិញ។

« មិនមែនទេ.! គឺគ្រាន់តែឆ្ងល់ »Taehyungប្រកែកទាំងមុខស្អុយមុននឹងបង្វិលខ្លួនគេងបែរខ្នងដាក់ជុងហ្គុកវិញ គ្រាន់តែគេសួររកសោះក៏មិនបានទៀត ក្រោយមកថេយ៉ុងក៏ចាប់ផ្តើមបិទភ្នែកសង្ងំគេងមិនទាន់បានប៉ុន្មានផងនាយស្រាប់តែមានអារម្មណ៍ថាមានដៃក្រាស់ក្តៅៗកំពុងតែលូកមកអោបចង្កេះរបស់នាយទើបនាយតូចរហ័សបើកភ្នែកឡើងវិញ។

« ធ្វើស្អីនឹង? ឆាប់ចេញពីខ្ញុំភ្លាម »Taehyungគ្រាន់តែឃើញថាជុងហ្គុកចូលមកគេងអោបនាយភ្លាម មិនបង្អង់យូរនាយតូចក៏រហ័សក្រោកអង្គុយមុននឹងទាញខ្នោយយកទៅវាយជុងហ្គុកអោយចេញ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now