ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!

Start from the beginning
                                    

"ថ្ងៃខ្ញុំបាទមានកិត្តិយសសុំអញ្ចើញ អ្នកនាង រីណា ជាទីស្រលាញ់របស់ខ្ញុំមកញាំុអាហារមួយពេលជាមួយខ្ញុំបានទេបានទេ?"។ ណាមជូន ក៏និយាយមកកាន់នាងដោយញញឹមស្រស់ហើយ រីស្សាណា ក៏ញញឹមតែខំប្រឹងធ្វើមុខស្មើវិញមុននឹងហុចដៃឲ្យគេកាន់ទើបនាយកាន់ហើយអង្អែលខ្នងដៃនាងបន្តិចមុននឹងដឹកដៃនាងទៅរកតុអាហារហើយក៏ទាញកៅអីឲ្យនាងមើលទៅសាកសមជាសុភាពបុរសខ្លាំងណាស់។

"ថ្ងៃនេះមានអីរឺបានជារៀបចំអីច្រើនយ៉ាងនេះ?"។ រីស្សាណា ក៏សួរនៅពេលឃើញគេចម្លែកហើយ ណាមជូន ក៏ច្រត់ដៃលើតុទ្រចង្ការសម្លឹងនាង។

"ចង់ផ្អែមល្ហែមជាមួយប្រពន្ធបងខ្លះនោះអី!! យើងមិនដែលបានសាកល្បងញាំុអាហារបែបនេះទេ!!!"។ ណាមជូន ក៏តបហើយបាញ់់ដែភ្នែកមន្តស្នេហ៍ធ្វើឲ្យ រីស្សាណា ត្រូវងាកមុខចេញ។

"អាហារដូចតែគ្នា!! ញាំុធម្មតាៗទៅ! ក្បូរក្បាច់!!"។ រីស្សាណា បន្លំធ្វើជាធម្មតាតែក្នុងចិត្តនាងលួចរំភើបតិចតួចដែលព្រោះបើមើលតាមការរៀបចំនេះក៏មិនអន់ដែរហើយ ពេលនោះ ណាមជូន ក៏ទាញយកអ្វីម្យ៉ាងពីលើកៅអីក្បែរដៃហើយហុចបាច់ផ្កាឲ្យនាងមួយបាច់ជាផ្កាកុលាបពណ៍ផ្កាឈូកលាយលំនឹងផ្កាលំអរផ្សេងអមជុំវិញហើយ រីស្សាណា ក៏ទទួលមុននឹងសម្លឹងគេដោយញញឹមតិចៗ។

"អរគុណ!!"។ នាងក្រមុំក៏ពោលតិចៗហើយ ណាមជូន ក៏ចងវចិញ្ចើម។

"ថាម៉េច? បងស្តាប់មិនលឺទេ?"។ ណាមជូន ក៏អោនមុខមកជិតបន្តិចហើយ រីស្សាណា ក៏សម្លកើ់គេបន្តិច។

"ប្រាប់ថាអរគុណ!!"។ នាងក៏តម្លើងសម្លេងបន្តិចហើយ ណាមជូន ក៏សើចមុននឹងមើលនាងហើយញញឹមមុនឈប់ញោះនាង។

"អូនពិតជាស្អាតណាស់ រីណា !"។ ណាមជូន ក៏សម្លឹងមើលនាងមិនដាក់ភ្នែកហើយ រីស្សាណា ដែលកំពុងតែក្រេបស្រាក្រហមក៏សម្លឹងគេ។

"ចឹងរាល់ថ្ងៃនេះមុខខ្ញុំអាក្រកហេ៎?"។ រីស្សាណា ក៏ញោះគេវិញហយ ណាមជូន ក៏លើកដៃក្រវីដៃផង។

"ទេៗ! មិនមែនទេ ប៊េប៊ី!! អូនស្អាតរាល់ថ្ងៃនឹងឯង! គ្រាន់តែថ្ងៃនេះអូនស្អាតប្លែក!!! តែទោះមិនតែងខ្លួនក៏អូនស្អាតស្រាប់ក្នុងកែវភ្នេកបង! អូនដូចជាទេពធីតាចឹងណា៎!"។ ណាមជូន ក៏សរសើរភរិយាគេធ្វើឲ្យ រីស្សាណា ទប់សំណើចមិនបានក៏សើចយ៉ាងខ្លាំង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now