ភាគទី ៣១ : ហួងហែង !?

Start from the beginning
                                    

"អ៎!!! បងទៅហើយ!!!"។ ងាកមកខ្លួនមកវិញក៏បាត់ស្រមោលអ្នកទាំងពីរតែ ស៊ុកជីន ក៏កើតសេចក្តីមិនអស់ចិត្តខណៈគេឃើញច្បាស់ៗថានារីម្នាក់នោះជា រីស្សាណា មិនក្លែងក្លាយឡើយ។

"និយាយចឹង រីណា បើឯងទំនេរមិនមានការងារធ្វើនោះ! យើងអាចឲ្យឯងមកធ្វើជាអ្នកគ្របគ្រងហាងសម្លៀកបំពាក់ឲ្យយើងបានទេ? នេះឯងក៏ជាមនុស្សពូកែផ្នែកគ្រប់គ្រងស្រាប់ណា៎!!! យើងក៏មិនទាន់ជាសះ! បើបាន រីណា មកមើលហាងនេះខ្ញុំពេញចិត្តនឹងនៅសម្រាកឲ្យបានល្អខ្លាំងណាស់!"។ ចូដេន ក៏តបហើយ រីស្សាណ ក៏គិតបន្តិចមុននឹងញញឹម។

"អូខេ ក៏បាន!!! តែថាប្រាក់ខែខ្ពស់បន្តិចព្រមទេ?"។ រីស្សាណា ក៏និយាយលេងហើយ ចូដេន ក៏ញាក់ស្មា។

"កប់ពពកក៏បាន! ឲ្យតែបាន រីស្សាណា មកធ្វើការឲ្យនោះ! លក់ជីវិតក៏បាន!!"។ ចូដេន ក៏តបដោយញញឹមសង្ហាធ្វើឲ្យ រីស្សាណា អស់សំណើចក៏វៃគេមួយដៃ។

"និយាយផ្តាសណាស់យើងនៀក!!! ចឹងទៅផ្ទះកុំភ្លេចសម្រាកណា៎!! នេះញាំុថ្នាំផងដឹងទេ! ខ្ញុំទៅវិញហើយ! បាយ៎ បាយ៎!"។ រីស្សាណ ក៏លាដាក់គេហើយក៏តម្រង់ទៅចូលរថយន្តរបស់នាងនៅតែ ចូដេន ដែលសម្លឹងនាងដោយស្នាមញញឹមស្រស់។

"ហើុយ!!! នាងកាន់តែធ្វើឲ្យខ្ញុំពិបាកធ្វើចិត្តបំភ្លេចនាងហើយណា៎ រីស្សាណា ! នាងធ្វើឲ្យខ្ញុំកាន់តែស្រលាញ់ហើយ!"។ ចូដេន និយាស្របនឹងដៃកាន់កញ្ចប់ថ្នាំនោះសម្លឹងមើលថ្នមៗហលយក៏ញញឹម។

វីឡាត្រកូល អាល់ហ្វាណូ ....

ពេលនេះរាងស្តើងក៏ធ្វលដំំណើរមកដល់គេហដ្ឋានវិញខណៈនេះនាងក៏សង្កេតឃើញ ណាមជូន កំពុងអង្គុយលើសាឡុងហើយមិនមែនម្នាក់ឯងតែមាន ស៊ូសាន ដែលកំពុងនៅកៀកគ្នាសម្លឹងអេក្រង់កុំព្យូទ័រយួរដៃនោះជាមួយគ្នាទើបនាងសម្លឹងពួកគេហើយក៏ធ្វើជាដើរហួសតែក៏មិនបានហួសពួកគេឡើយ។

"រីណា!!! អូនមកពីណា?"។ សម្លេងណាមជូន ក៏ហៅឃាត់ស្របនឹងគេក្រោកបែរមករកប្រពន្ធគេហើយនាងក្រមុំក៏ងាកមកមើលគេ។

"មកពីខាងក្រៅ!!"។ រីស្សាណា តបតែប៉ុន្នឹងក៏បោះជំហានទៅខាងលើតែ ណាមជូន ក៏ចងចិញ្ចើមមុននឹងងាកមករក ស៊ូសាន។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now