ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !

Start from the beginning
                                    

"ពេលនេះចងសាកទេថាជ័ររឺក៏មែនទែន?"។ ណាមជូន ក៏សម្លក់គេដោយក្រសែភ្នែកត្រជាក់ហើយបុរសមាឌធំនោះក៏ភ័យទាំងកូនចៅគេរត់ផះក្រញាំអស់ហើយ។

"ហឹុក...លើ-លើកលេងឲ្យទៅ...ខ្ញុំឈប់ហើយលោក...សូមអង្វរណាលោក!"។ បុរសនោះក៏ភិតស្ទើរលេចនោមមានតែលើកដៃសំពះ ណាមជូន ហើយនាយក៏សម្លឹងគេដោយមុខស្មើ។

"យើងរាប់មួយដល់បីបើរត់មិនផុតយើងនឹងបាញ់ហើយ! មួយ...!"។ គ្រាន់តែ ណាមជូន និយាយប៉ុន្នឹងភ្លាមបុរសនឡក៏ស្ទុះរត់យ៉ាងរហ័សដួលផងផ្កាប់មុខផងតែគេក៏ខំត្រដររត់ឲ្យបានឆ្ងាយជាទីបំផុតហើយ ណាមជូន ក៏រហ័សសៀតកាំភ្លើងទុកវិញមុននឹងងាកមកមើល ស៊ូសាន ដែលឪបខ្លួនយំ។

"ស៊ូសាន នាងមិនអីទេមែនទេ?"។ ណាមជូន ក៏ដើរមករកនាងហើយក៏បន្ទន់ជង្គង់ចុះទាំងរាងកាយទាំងមូលគេសើមជោកអស់ហើយតែនាយក៏មិនខ្វល់មានតែក្រោកទៅបើកទ្វាររថយន្តហើយទាញអាវធំដែលស្ងួតល្អរបស់គេមកគ្របឲ្យនាង។

"ហឹុក...ខ្គុំខ្លាចណាស់លោក ណាមជូន...ហឹុក....!"។ ពេលនេះ ស៊ូសាន ក៏ស្ទុះមកឪបកាយក្រាស់យ៉ាងណែនតែម្តងហើយដឹងថានាងខ្លាចយ៉ាងណាហើយ ណាមជូន ក៏អង្អែលខ្នងនាងវិញ។

"មិនអីទេណា៎! ខ្ញុំនៅទីនេះហើយណា៎! នាងភ័យខ្លាំងណាស់ហើយមែនទេ? ឈប់ខ្លាចហើយឈប់យំទៅណា៎! មោះ! ចូលរថយន្តសិនទៅ! ត្រូវភ្លៀងយូរនឹងផ្តាសាយហើយ!"។ ណាមជូន ក៏គ្រានាងតែនាងក៏ក្រោកបានបន្តិចក៏ដួលទៅវិញកុំតែបានដៃក្រាស់របស់ ណាមជូន ទប់នោះទេកុំអីនាងអុកគូថនឹងដីជាមិនខាន។

"នេះនាងមានរបួសមែនទេ ស៊ូសាន ?"។ ណាមជូន ក៏ងាកមកសង្កេតមើលនាងហើយក៏ឃើញជើងនាងហើមក្រហមមានឈាម។

"ខ្ញុំរត់គេចពីពួកគេនោះមិញហើយក៏រអិលជើងដួល! តែមិនអីទេ! ខ្ញុំដើរបានណា៎លោក ណាមជូន !"។ នាងក្រមុំក៏ខំលែងដៃចេញពិការក្រសោវរបស់គេតែក៏ដួលទៅលើដីទើប ណាមជូន ស្ទុះទៅរកនាង។

"នាងរបួសជើងធ្ងន់ធ្ងរណាស់! មកខ្ញុំបីនាងទៅចុះណា៎!"។ ណាមជូន ក៏លើកនាងបីតែ ស៊ូសាន ក៏លើកដៃមកច្រានដើមទ្រូងគេតិចៗ។

"ទេ! កុំអីលោក! វាមិនសមនោះទេ!! ខ្ញុំក្រោកខ្លួនឯងបាន អ៎..អ៊ូយ! អឺ...លោក ណាមជូន!"។ នាងក្រមុំពេលនេះក៏មានៈហើយក៏ខំលើកដៃច្រានគេតែត្រូវ ណាមជូន លើកបីក្នុងរង្វង់ដៃដ៏កក់ក្តៅហើយគេក៏សម្លឹងនាង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now