ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !

Start from the beginning
                                    

"នេះទៅដាក់ស្នេហ៍ដល់សូម្បីតែស្រីចាស់ក៏មិនលើកលែងចឹងហេ៎? ស្លាប់ហើយ ជុងហ្គុក ម៉ាលេនតូ!!! លោកនេះពិតជាព្រាននារីលំដាប់ថ្នាក់ពិភពលោកមែនណា៎!!"។ រីស្សាណា ក៏ថាឲ្យនាយខណៈនាយកម្លោះក៏លើកដៃមលញីសក់ក្បាលខ្លួនគេឡើងរញ៉េរញ៉ៃអស់។

"បង ជុង ចា៎!!! បង ជិង នៅទីណា៎នឹង!"។ មួយសន្ទុះក្រោយក៏មានសម្លេងនារីម្នាក់ហាក់ចំណាស់បានបន្លឺពេញបរិវេណពេទ្យហើយ ជុងហ្គុក ក៏មានទឹកមុខច្រាស់ច្រាលតែម្តង។

"ងាប់ហើយ!!! មកហើយ រីស្សាណា ! នេះជួយខ្ញុំផងទៅ!! សុំអង្វរ! សុំអង្វរណា៎!!!"។ ជុងហ្គុក ក៏អង្រួនដៃនាងហើយ រីស្សាណា ក៏ឈឺក្បាលមុននឹងសម្លឹងឃើញនារីម្នាក់មានវ័យប្រហែលនឹងម្តាយនាងលាបក្រែមក្រហមឆេះមកដល់ហើយសើចក៏ស្ទុះបម្រុងចូលទៅក្បែរ ជុងហ្គុក តែនាយក៏ស្ទុះមកនៅពីក្រោយខ្នង រីស្សាណា វិញ។

"បង ជុង ?!! ម៉េចក៏គេចពីអូនចឹង? ដឹងទេអូន តាមរកបងជិតឆ្កួតហើយ!! មោះនេះមកបង ជុងអូននឹកបងណាស់! មករកអូនមកណា៎!!"។ នារីចំណាស់ក៏បម្រុងស្រវាមករក ជុងហ្គុក ដោយមិនខ្វល់ថា រីស្សាណា កំពុងតែសម្លឹងគេទើបនាងលើកដៃមករុញស្មានារីចំណាស់ហើយនារីចំណាស់នោះក៏សម្លក់នាង។

"នាងជានរណា? នាងឯងមកពីខាងណាបានជាច្រានយើង! ចេញពីបង ជុង យើងទៅ!"។ នារីចំណាស់ក៏ស្រែកឡូឡាដាក់ រីស្សាណា ហើយនាងក្រមុំក៏មិនតបតែបែរងាកមកសម្លឹង ជុងហ្គុក ដែលអើតលើមពីក្រោយនាងដោយហួសចិត្តដែលមកខ្លាចស្រីចំណាស់ទាំងការពិតខ្លួនឯងជាជាអ្នកជមនួញដៃឆៅបាញ់បោះសាហាវសោះនោះក៏មកខ្លាចស្រី។

"លោកទៅយកទឹកសុទ្ធឲ្យខ្ញុំមួយដបមកជាបន្ទាន់!"។ រីស្សាណា ក៏ងាកមកប្រាប់គេហើយ ជុងហ្គុក ក៏ងក់ក្បាលមុនឹងរត់ចេញទៅហើយនារីចំណាស់នោះក៏ចង់រត់តាមតែត្រូវ រីស្សាណា ចាប់ទាញដៃជាប់។

"នាងឯងលែងយើងណា៎ណាមីក្មេងមុខងាប់!!! នាងឯងជានរណាបានជាសិ្នទ្ធស្នាលជាមួយបង ជុង ប្តីយើង!!! នេះគេជាប្តីយើង! នាងឯងស្គាល់យើងស្តើងពេកហើយដឹង!"។ នារីចំណាស់លើកដៃប្រុងទះ រីស្សាណា តែនាងក៏ចាប់ដៃគេជាប់មុននឹងច្របាច់ស្ទើរបាក់ករដៃហើយក៏សម្លឹងនាងដផយក្រសែភ្នែកមាំ។

"នែ អ៊ំស្រី!!! នេះចាស់ដល់ក្បាលសក់ពីរពណ៍ហើយនៅមិនព្រមទៅធ្វើបុណ្យដាក់ទានតែមកបំផ្លាញពេលវេលារត់តាមប្រុសដូចជានោះគេរឺ?"។ រីស្សាណា ក៏តបហើយនារីចំណាស់នេះក៏ចង់ចិញ្ចើមមើលនាងស្របនឹង ជុងហ្គុក មកដល់ក៏ហុចដបទឹកឲ្យនាងហើយក៏ឈរពីក្រោយខ្នង រីស្សាណា ភ្លាម។

"បំផ្លាញពេលវេលាស្អីទៅ?! យើងនឹងបង ជុង ស្រលាញ់គ្នាណា៎! យើងស្បថថានឹងរៀបការជាមួយបង ជុង ឲ្យបានណា៎!"។ នារីចំណាស់នេះក៏និយាយដោយខូចចិត្តខណៈសម្លឹងមើល ជុងហ្គុក ដែលឈរធ្វើមុខដូចជាចង់រកកលក្អួតហើយ រីស្សាណា ក៏សើចមុននឹងទាញដៃនារីចំណាស់នោះមកហើយហុចដបទឹកសុទ្ធងមួយឲ្យទៅនាង។

"ប្រាប់អ៊ំស្រីតាមត្រង់ចុះណា៎! គេទៅវិញទេដែលមិនសមនឹងស្រលាញ់អ៊ំព្រោះគេជាប្រុសសាវា ចរិតក៏អន់ មាយាក៏មិនកើត ថែមទាំងមានជម្ងឺប្រចាំកាយទៀតផង!!"។ រីស្សាណ ក៏ពោលសម្តីនេះមកធ្វើឲ្យ ជុងហ្គុក លើកចិញ្ចើមហើយស្រីចំណាស់នោះក៏ងឿងឆ្ងល់។

"ជម្ងឺស្អីទៅ! នេះគេឈឺអីក៏ខ្ញុំក៏ស័្មគ្រមើលថែគេដែរ!!!" នារីចំណាស់ក៏សួរហើយ រីស្សាណា ក៏សម្លឹងមើលមុខ ជុងហ្គុក ហើយងាកមកធ្វើមុខស្រពោនដាក់នារីចំណាស់វិញ។

"ជម្ងឺអេដស៍ !!! គេនឹងស្រីច្រើនពេកឥឡូវឆ្លងមេរោគអេដស៍ហើយ! នេះអ៊ំញាុំទឹកសម្រួលអារម្មណ៍ទៅណា៎! ខ្ញុំក៏កំពុងនាំគេទៅរកថ្នាំពន្យារជីវិតដែរនៅពេលនេះ! ចឹងលាសិបហើយអ៊ំ! មក ជុង ! ប្រញាប់ទៅយកថ្នាំមកផឹកទៅក្រែងស្លាប់ទាំងវ័យក្មេង! ឈរស្អីទៀត?"។ សម្តី រីស្សាណា មួយឃ្លានេះធ្វើឲ្យអ៊ំស្រីចំណាស់គាំងបេះដូងស្ទើរដួលឈរមុននឹងដកដង្ហើមញាប់ៗហើយយកដៃរឹតដើមទ្រូងសម្លឹងមើលបុរសសង្ហាដែលគាត់លង់ស្នេហ៍តែឯងនោះដោយខូចចិត្តហើយ រីស្សាណា មិនបង្អង់យូរក៏អូសដៃ ជុងហ្គុក ចេញដោយអស់សំនើចជាទីបំផុត។

( យប់ជួបគ្នាមួយភាគទៀត )

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now